Trending now

វៀតណាម-កម្ពុជា ឯកភាពគ្នាអនុវត្តយន្តការដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ឱ្យកាន់តែមានប្រសិទ្ធិភាព

16:35 | 29/04/2025 វិច្ឆិកា

នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅនិងប្រសើរទ្បើងបន្ថែមទៀត ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តយន្តការដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ឱ្យកាន់តែមានប្រសិទ្ធិភាពនិងពេញលេញ ជាពិសេសការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូក១ អាសិប និងកិច្ចសហប្រតិបត្តិការក្រោមអង្គការពាណិជ្ជកម្មពិភពលោក។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

នាឱកាសនោះផងដែរ ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ២០២៥-២០២៦ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្មដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ