ពិធីបើកកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) ក្រោមប្រធានបទ “ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ។
| ធានាការបង្កើតនិងពង្រីកលំហសម្រាប់ការអភិវឌ្ឍប្រទេសជាតិ អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីកម្ពុជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក |
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោគ តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohamm រួមជាមួយគណៈប្រតិភូជាង ១០០០ នាក់មកពីប្រទេស និងអង្គការអន្តរជាតិចំនួន៤០បានអញ្ជើញចូលរួម។ នេះគឺជាកិច្ចប្រជុំកំពូលពហុភាគីលើកដំបូងស្តីពីកំណើនបៃតងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។
![]() |
| លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល P4G។ |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងច្រើនកុះករ របស់គណៈប្រតិភូក្នុងកិច្ចប្រជុំ P4G នៅវៀតណាម។ លោកអគ្គលេខាបក្សបានអះអាងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីជំរុញការបោះជំហានទម្លុះទម្លាយជាយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស បៃតង បរិយាប័ន្ន និងនិរន្តរភាព៖
“ដំណើរការសម្រេចបានគោលដៅត្រូវធានានូវគោលការណ៍និរន្តរភាព បរិយាប័ន្ន និងភាពសុខដុមរមនា។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សត្រូវតែដើរទន្ទឹមគ្នាជាមួយនិរន្តរភាព គុណភាពខ្ពស់ និងភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារបរិស្ថាននិងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។ ការអភិវឌ្ឍប្រទេសជាតិត្រូវតែដើរទន្ទឹមជាមួយនឹងទំនួលខុសត្រូវអន្តរជាតិ រួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព សុភមង្គលរបស់មនុស្សជាតិ និងអរិយធម៌ពិភពលោក។ ដំណើរការអភិវឌ្ឍត្រូវតែប្រកាន់យកប្រជាជនធ្វើជាស្នូល ហើយប្រជាជនត្រូវតែទទួលបានផ្លែផ្កានៃការអភិវឌ្ឍទាំងអស់”។
ក្នុងស្មារតីនោះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមប្តេជ្ញាដោះស្រាយការរាំងស្ទះផ្នែកស្ថាប័ន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការកសាងស្ថាប័នសម្រាប់កំណើនបៃតង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរថាមពល និងគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
មុននោះ សារនិងការប្តេជ្ញាចិត្តនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ សង្កត់ធ្ងន់នៅក្នុងសុន្ទរកថាបើក P4G ដោយបានអះអាងថា ការធ្វើបរិវត្តកម្មបៃតងគឺជាជម្រើសយុទ្ធសាស្ត្ររបស់វៀតណាមក្នុងបរិបទបច្ចុប្បន្ន៖
![]() |
| នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល P4G។ |
“ការចូលរួមនិងទទួលបានផ្លែផ្កានៃការធ្វើបរិវត្តកម្មបៃតង គឺជាទំនួលខុសត្រូវ និងជាផលប្រយោជន៍របស់ប្រទេសទាំងអស់។ សម្រាប់វៀតណាម រួមជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល យើងខ្ញុំកំណត់ការធ្វើបរិវត្តកម្មបៃតងជាកត្តាចាំបាច់ និងជាកម្លាំងចលករសម្រាប់បោះជំហានទម្លុះទម្លាយ ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ អនុវត្តន៍ការសន្យារបស់វៀតណាមនៅ COP26 ស្តីពីការបំភាយឧស្ម័នសុទ្ធត្រឹមកម្រិតសូន្យ ត្រឹមឆ្នាំ២០៥០”។
ដោយវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មបៃតងនាពេលកន្លងមក លោកស្រី Amina Mohamm អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖
![]() |
| ប្រតិភូថតរូបអនុស្សាវរីយ៍ |
“វៀតណាមកំពុងដើរជួរមុខក្នុងផែនការសកម្មភាពនៅក្នុងបរិបទដែលមានបញ្ហាប្រឈមជាច្រើន នាបច្ចុប្បន្ន។ ជាមួយនឹងកំណើន FDI គួរឱ្យចាប់អារម្មណ៍ក្នុងការទាក់ទាញការវិនិយោគលើវិស័យថាមពល វៀតណាមជាគំរូដ៏ច្បាស់លាស់សម្រាប់ប្រទេសជាច្រើន ហើយខ្ញុំសង្ឃឹមថា វៀតណាមនឹងបន្តលើកកម្ពស់តួនាទីជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន ក្នុងការធ្វើបរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពលដោយសមភាព សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងគោលដៅបម្រើប្រជាជន”។មុននោះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ និងថតរូបជាមួយប្រធានគណៈប្រតិភូ ដែលចូលរួមពិធីបើកការតាំងពិព័រណ៍កំណើនបៃតង៕
កាលពីថ្មីៗនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីតាមពុទ្ធិកសករាជរបស់ឡាវ និងកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនៃស្ថានបេសកកម្មតំណាងវៀតណាមប្រចាំទីក្រុងញូវយ៉ក ទៅជូនពរស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ។ |
កាលពីដើមខែមេសា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួប និងជូនពរឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។ |



មតិពីមិត្តអ្នកអាន