Trending now

ពង្រឹងការធានាសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកម្ពុជា

11:01 | 20/02/2025 វិច្ឆិកា

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីកម្ពុជាបន្តផ្តល់សញ្ជាតិដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា; ជំរុញកិច្ចសហប្រតិបត្តិការព្រំដែន; សម្របសម្រួលការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ល។

ពង្រឹង និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុ វៀតណាម និងកម្ពុជាពូនជ្រំចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា

ដោយរំលឹកពីជំនួយរបស់កម្ពុជាក្នុងការតស៊ូដណ្តើមឯករាជ្យជាតិរបស់វៀតណាម និងការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាក្នុងការប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ហើយស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យរវាងរដ្ឋមន្ត្រីទាំងពីរ ដែលបង្ហាញពីការយល់ដឹង និងការចែករំលែកដ៏ស៊ីជម្រៅ រវាងភាគីទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្រសួងទាំងពីរនឹងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងរួមគ្នាដោះស្រាយបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា; ពង្រឹងការផ្លាស់ប្តូរ និងការចែករំលែកលើបញ្ហាយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា នាពេលខាងមុខ កម្ពុជា និងក្រសួងមហាផ្ទៃកម្ពុជា បន្តយកចិត្តទុកដាក់ និងដឹកនាំឲ្យ​ពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់ភូមិសាស្រ្តនៅប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការ។ ទន្ទឹមនឹងនោះ ប្រយុទ្ធប្រឆាំងនឹងកម្លាំងអរិភាពដែលបំផ្លិចបំផ្លាញប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ; ជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាម ដែលកំពុងត្រូវបានបង្ខំឱ្យធ្វើការ ដោយសារការការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឱ្យត្រឡប់មកប្រទេសវិញ។ ជាពិសេស ជំរុញការផ្តល់សញ្ជាតិដល់ប្រជាជនដើមកំណើតវៀតណាម ដែលរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់ ធ្វើសមាហរណកម្មល្អក្នុងប្រទេសសាមី និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនង​មិត្តភាពរវាងប្រទេសទាំងពីរ; ជំរុញការខ័ណ្ឌសីមា បោះបង្គោលព្រំដែន ដោះស្រាយបញ្ហានៅសេសសល់នៅតាមព្រំដែន កសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក។

ទិដ្ឋភាពនៃជំនួប។
ទិដ្ឋភាពនៃជំនួប។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូទៅកាន់វៀតណាមលើកនេះ សំដៅបន្តអនុវត្តកិច្ចព្រមព្រៀង និងយន្តការកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចសង្គមរបស់កម្ពុជាបានបន្តងើបឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំង ប៉ុន្តែមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការ និងជំនួយរបស់វៀតណាមបានទេ។

ជាមួយនឹងមុខងារ និងភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃកម្ពុជានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាល និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មក​បោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; អប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ; បន្តពូនជ្រំទំនាក់ទំនងវៀតណាម-កម្ពុជា; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា៕

វៀតណាម និងកម្ពុជាពូនជ្រំចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ វៀតណាម និងកម្ពុជាពូនជ្រំចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ

នាថ្ងៃទី ១៥ ខែមករា នៅខេត្ដ Tay Ninh តំណាងថ្នាក់ដឹកនាំខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ បានអញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៥។

អះអាងនូវចំណងសាមគ្គីភាព និងចំណងយូរអង្វែងរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងមូលដ្ឋានកម្ពុជា និងខេត្តសុកត្រាំង និយាយដោយឡែក អះអាងនូវចំណងសាមគ្គីភាព និងចំណងយូរអង្វែងរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងមូលដ្ឋានកម្ពុជា និងខេត្តសុកត្រាំង និយាយដោយឡែក

នាថ្ងៃទី ៨ មករា គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនាយកដ្នានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ប្រទេសវៀតណាម។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្សធ្វើជាប្រធានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌ
ជួយយុវជននៅ Lam Dong ឱ្យក្លាយជាអ្នកមាននៅលើទឹកដីកំណើតរបស់ពួកគេ
Da Rsal - ឃុំក្រីក្រមួយដែលបាន "ផ្លាស់ប្តូរស្បែករបស់ខ្លួន" ដោយសារការផ្លាស់ប្តូរឌីជីថល
Nghệ nhân thổ cẩm ở Da Long
បណ្ណាគារវៀតណាមនៅកណ្តាលប្រទេសជប៉ុន