នាព្រឹកថ្ងៃទី ១០ មករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ស្រុក Loc Ninh ខេត្តប៊ិញភឿក ជាប់ព្រំដែនព្រះរាជាណាចក្រកម្ពុជា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានរៀបចំពិធីទទួលអដ្ឋិធាតុយុទ្ធជនពលី និងក្រុម K72 ត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជានាសម័យសង្គ្រាម និងនៅស្រុក Loc Ninh ក្នុងលើកទី១, ដំណាក់កាល XXIV, រដូវប្រាំង ២០២៤-២០២៥។
![]() |
| ខេត្តប៊ិញភឿក៖ ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសមរភូមិកម្ពុជា ត្រឡប់មកមាតុប្រទេសវិញ |
យោងតាមក្រុម K72 អង្គភាពទទួលបន្ទុកស្វែងរកអដ្ឋិធាតុយុទ្ធជនពលី នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បន្ទាប់ពីរយៈពេល ៦៤ ថ្ងៃ ដែលបំពេញភារកិច្ចនៅខេត្តចំនួនពីរគឺខេត្តក្រចេះ និងកំពង់ធំ ក្រុម K72 បានស្វែងរក ជីកគស់ និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤១ អដ្ឋិធាតុអដ្ធិធាតុ នៅក្នុងតំបន់ចំនួន ១០ ហើយមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយ។
![]() |
| ទទួលក្រុម K72 និងអដ្ឋិធាតុនៃយុទ្ធជនពលី |
លោកវរសេនីយ៍ឯក Pham Nhu Quan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc អនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំលេខ៥១៥ បានទទួលស្គាល់ និងកោតសរសើរចំពោះស្មារតីបំពេញការងារ និងទំនួលខុសត្រូវនយោបាយខ្ពស់របស់កម្មាភិបាល យុទ្ធជន នៃក្រុម K72 ដែលបានបញ្ចប់ភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងលើកទី១ ដំណាក់កាលទី XXIV នៅព្រះរាជាណាចក្រកម្ពុជា និងក្នុងខេត្តប៊ិញភឿក។ បន្ទាប់ពីពិធីទទួល អង្គភាពនានាបានបញ្ជូនអដ្ឋិធាតុយុទ្ធជនពលី ទៅកាន់ទីបញ្ចុះសព ដើម្បីរៀបចំពិធីអូជធូប៕
នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលក្រុងហាណូយ និងការិយាល័យនគរបាលចរាចរណ៍ បានទទួលជួបគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ |
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ... |


មតិពីមិត្តអ្នកអាន