Trending now

ស្ថានភាពវិនិយោគរបស់ប្រទេសកម្ពុជាបង្ហាញពីនិន្នាការវិជ្ជមាន

14:08 | 24/12/2024 សីហា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពវិនិយោគនៅកម្ពុជាកំពុងបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ ជាមួយនឹងឱកាសដ៏ប្រសើរ និងនិន្នាការកំណើតប្រកបដោយភាពវិជ្ជមានក្នុងប៉ុន្មានឆ្នាំខាងមុខ។

កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦ កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥%
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

លោកបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវេទិការរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) កាលពីថ្ងៃព្រហស្បតិ៍ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គ.ស.រ.ជ. និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងវិស័យឯកជន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងយន្តការ(គ.ស.រ.ជ.) កិច្ចពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហា ប្រឈម និងសំណូមពរ ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនារវាងក្រុមការងារផ្នែករាជរដ្ឋាភិបាល និងផ្នែក ឯកជនតាមវិស័យទាំង១៦ និងពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន របៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ(គ.ស.រ.ជ.) ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា វិធានការកែទម្រង់មុតស្រួចជាកញ្ចប់សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៩ សាវតារនៃការបង្កើត ការពង្រឹង និងពង្រីកតួនាទីភារកិច្ច ក៏ដូចជាវិសាលភាពការងារ របស់ គ.ស.រ.ជ. និង ការពង្រីកវិសាលភាពជាបន្តបន្ទាប់របស់ក្រុមការងារតាមវិស័យនៃយន្តការ(គ.ស.រ.ជ.) ក៏ដូចជាវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្នុងយន្តការ(គ.ស.រ.ជ.) នាពេលកន្លងមក។

លោកបានបន្តថា ស្ថានភាពវិនិយោគនៅកម្ពុជា ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃ កំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។ លោកក៏បានសង្កត់ធ្ងន់លើវឌ្ឍនភាពនៃការងាររៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគតាម Online (cdcIPM), យន្តការជំរុញ និងទាក់ទាញវិនិយោគពីបរទេស ការផ្តល់កិច្ច សម្រួល និងសេវាថែទាំវិនិយោគ ព្រមទាំងយន្តការនៃកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋាភិបាល តំណាងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយនឹងផ្នែកឯកជន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះនានាកន្លងមកផងដែរ។

តំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមវិស័យឯកជន បានថ្លែងនូវមតិស្វាគមន៍ ដោយបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ គ.ស.រ.ជ. នេះឡើង ព្រមទាំងបានបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងផ្តល់កិច្ចសហការនានា សំដៅជំរុញដល់ដំណើរការអនុវត្តយន្តការគ.ស.រ.ជ. ឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍ថា កត្តាជំរុញនៃការកើនឡើងនៃការវិនិយោគក្នុងឆ្នាំ២០២៤ គឺកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្តិភាពដែលត្រូវបានធានាសម្រាប់អ្នកវិនិយោគនៅកម្ពុជា គួបផ្សំនឹងច្បាប់វិនិយោគកម្ពុជាថ្មី ដែលមានភាពទាក់ទាញជាពិសេស សម្រាប់វិនិយោគិន។ លោកបានបន្ថែមថា លើសពីនេះ កម្ពុជាបានបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងត្បូង អេមីរ៉ាត់អារ៉ាប់រួម និងក្រោមក្របខណ្ឌកិច្ចព្រមព្រៀង RCEP ដែលធ្វើឲ្យកម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់ការវិនិយោគ។ «នៅក្នុងតំបន់មួយចំនួនដែលមិនមានស្ថិរភាព ដូចជាបង់ក្លាដែស និងមីយ៉ាន់ម៉ា បានបង្ខំអ្នកវិនិយោគឱ្យផ្លាស់ទីតាំងមកកម្ពុជា»។

លោកបានបន្តថា ជាងនេះទៅទៀត ប្រសិនបើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តកើតមាន ដោយប្រទេសទាំងពីរដំឡើងពន្ធខ្ពស់ដាក់គ្នាទៅវិញទៅមក កម្ពុជាអាចផ្តល់ឱកាសដើម្បីទាក់ទាញការវិនិយោគពីអាមេរិក និងចិន ដើម្បីជួយសម្រួលដល់ការនាំចេញទៅកាន់ទីផ្សារទាំងនេះ»។ លោកបានបន្ថែមថា “នៅក្នុងប៉ុន្មានឆ្នាំខាងមុខ យើងរំពឹងថាបរិយាកាសវិនិយោគនឹងបន្តប្រសើរឡើង ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអាកាសយានដ្ឋាន កំពង់ផែ និងការតភ្ជាប់ការដឹកជញ្ជូនជាមួយប្រទេសផ្សេងទៀត និងទីផ្សារអន្តរជាតិ ដែលទាំងអស់នេះជាកត្តាសំខាន់” ។

កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង នៅឆ្នាំនេះ កើនឡើង ១៤៦ ធៀបនឹង ២៦៨ គម្រោងក្នុងឆ្នាំ២០២៣ ឬស្មើនឹងកំណើន ៥៤ភាគរយ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦ កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦

កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី២០ នៅ​ឆ្នាំ២០២៦។ វា​អាច​ចាត់​ទុកជា​លទ្ធផល​ដែល​ព្រះមហាក្សត្រ នរោត្តម សីហមុនី យាង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើ១៩ នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​កន្លងទៅថ្មីៗនេះ។

កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥% កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥%

យុគសម័យ - ភ្ញៀវទេសចរអន្តរជាតិជិត ៥ លាននាក់បានចូលមកកម្ពុជាក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កើនឡើងជាង ២២.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di