យុគសម័យ - បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការលើកតម្កើងនេះ អាជ្ញាធរ និងប្រជាជនទីក្រុង Hoi An មិនត្រឹមតែរក្សានូវសារមន្ទីរស្ថាបត្យកម្ម និងរបៀបរស់នៅទីក្រុងដែលជានិមិត្តរូបនៃអន្តរកម្មវប្បធម៌បូព៌ា-ខាងលិចដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងបានពង្រីកគុណតម្លៃនោះបានយ៉ាងល្អ ដើម្បីគោលដៅអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាពទៀតផង។
វិចីត្រករ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន ផ្លូវ Tran Phu (Hoi An)៖ ជាផ្លូវដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដី |
![]() |
Hoi An ថែរក្សានិងពង្រីកតម្លៃវប្បធម៌នៃទីក្រុងបុរាណ |
ទីក្រុងបុរាណ Hoi An ទីកន្លែងថែរក្សាសម្រស់ដ៏បុរមបុរាណនិងសុខសាន្តត្រាណអស់រយៈពេលជាច្រើនសតវត្សមក ត្រូវបានចាត់ទុកថា ជាគ្រាប់គុជត្បូងដ៏ថ្លៃថ្លានៃទឹកដី Quang Nam ហើយត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថាជា បេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៩៩។
Hoi An មិនត្រឹមតែជាសារមន្ទីររស់មួយ ដែលថែរក្សាតម្លៃស្ថាបត្យកម្មបុរមបុរាណប៉ុណ្ណោះទេ ថែមទាំងជាកន្លែងវប្បធម៌ដ៏រស់រវើកទៀតផង។ បច្ចុប្បន្ន Hoi An មានភូមិសិប្បកម្មប្រពៃណីចំនួន ៦ ភូមិ ជាមួយនឹងមុខរបរសិប្បកម្មជិត ៥០ មុខ ដែលនៅតែត្រូវបានប្រជាជននៅទីនេះថែរក្សានិងអភិវឌ្ឍន៍។ ការក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោកក៏បង្កើតលក្ខខណ្ឌដើម្បីទីក្រុង Hoi An អាចអភិរក្សកន្លែងវប្បធម៌ដ៏វិសេសវិសាល ចាប់ពីភូមិរបរសិប្បកម្មល្បីៗដែលមានអាយុកាលរាប់រយឆ្នាំដូចជា ភូមិកុលាលភាជន៍ Thanh Ha ភូមិជាងឈើ Kim Bong ភូមិបន្លែ Tra Que...រហូតដល់ទំនៀមទំលាប់ ជំនឿ និងសិល្បៈប្រជាប្រិយដ៏ប្លែកៗដូចជា៖ ពិធីបុណ្យ Nguyen Tieu ការច្រៀង Bai Choi ពិធីបុណ្យសំពះព្រះខែ... ព្រមទាំងប្រែក្លាយបេតិកភណ្ឌអរូបីទាំងនេះទៅជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ សិប្បករធ្វើរបាំងមុខ Bui Quy Phong និងសិប្បករឈើ Huynh Suong ជាអ្នកដែលនៅតែរក្សារបរសិប្បកម្មប្រពៃណីនៅ Hoi An រហូតដល់សព្វថ្ងៃ បានចែករំលែកថា៖
“តាមរយៈសកម្មភាព ប្រជាជនកាន់តែស្និទ្ធស្នាល និងយល់គ្នាថែមទៀត បង្កើតជាបណ្ដុំកេរ្តិ៍ដំណែលមួយ ដោយមានសកម្មភាពជាច្រើន សក្តិសមគួរឲ្យលើកតម្កើង និងអភិរក្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗរបស់យើង អាចបន្តមរតកនូវអ្វីដែលៗយើងកំពុងធ្វើសព្វថ្ងៃនេះ”។
“ការអភិរក្សអត្តសញ្ញាណវប្បធម៌នៃភូមិសិប្បកម្មគឺមានសារៈសំខាន់ណាស់ព្រោះវាបានបង្កើតឡើងអត្តសញ្ញាណពិសេសដោយឡែក។ ភូមិសិប្បកម្មនីមួយៗអត្តសញ្ញាណដោយឡែករបស់វា ពីនោះ យើងខ្ញុំបានបង្កើតផលិតផលដោយមានតម្លៃសិល្បៈ។ ក្នុងស្នាដៃទាំងនោះ យើងខ្ញុំបានដាក់បញ្ចូលអត្តសញ្ញាណវប្បធម៌វៀតណាម និង Hoi An ចូល”។
ទម្ទឹមនឹងលំហូរវប្បធម៌ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីការអភិរក្ស និងថែរក្សាតម្លៃប្រពៃណី Hoi An ក៏បានចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍ឧស្សាហូបនីយកម្មក្នុងតំបន់ផងដែរ។ នាបច្ចុប្បន្ន ទីក្រុង Hoi An បានកសាងទំនាក់ទំនងដ៏ល្អប្រសើរជាមួយទីក្រុងនានាក្នុងប្រទេសអាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូងនិងហុងគ្រី ... ដោយហេតុនេះ ពង្រីកឱកាសសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានជាមួយពិភពលោក។ លោក Nguyen Van Lanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖
“សកម្មភាពសហប្រតិបត្តិការអន្តរជាតិក្នុងការងារអភិរក្សត្រូវបានទីក្រុងជំរុញយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ទីក្រុង Hoi An មានការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយអង្គការអន្តរជាតិជាច្រើន ហើយបានចងមេត្រីភាពជាមួយទីក្រុងនានាលើពិភពលោក។ ក្នុងនោះផ្តោតទៅលើសកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។ តាមរយៈសកម្មភាពទាំងនេះ Hoi An ក៏បានទាញយកប្រយោជន៍ពីធនធានជាច្រើនសម្រាប់សកម្មភាពអភិរក្ស ជាពិសេសគឺលើកកម្ពស់សមត្ថភាពជួរបុគ្គលិកក្នុងការគ្រប់គ្រង អភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌ”។
គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានកសាង “គម្រោងអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥”។ គោលដៅគឺកសាងទីក្រុង Hoi An ក្លាយទៅជាទីក្រុងអេកូឡូស៊ី-វប្បធម៌-ទេសចរណ៍ ដែលអាចរក្សាអត្តសញ្ញាណរបស់ខ្លួនផង និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពលសេដ្ឋកិច្ចពីបេតិកភណ្ឌផង។ ទីក្រុងក៏មានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌-អេកូឡូស៊ីឈានមុខគេក្នុងតំបន់ ដោយរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការគ្រប់គ្រង និងសកម្មភាពទេសចរណ៍។ ជាពិសេស ទីក្រុង Hoi An នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវ និងអភិរក្សបេតិកភណ្ឌ ពង្រីកកាលានុវត្តភាពផ្សព្វផ្សាយរូបភាពរបស់ខ្លួនទៅកាន់មិត្តភក្តិក្នុងទ្វីបទាំង៥៕
![]() យុគសម័យ - កាសែត SCMP របស់ទីក្រុងហុងកុង (ចិន) បានហៅទីក្រុង Hoi An ថាជា “រដ្ឋធានីធ្វើម្ហូបរបស់វៀតណាម” ហើយបានស្នើមុខម្ហូបដែលអ្នកទេសចរបរទេសមិនគួររំលងពេលមកទីក្រុង Hoi An។ |
![]() ក្នុងតារាងរៀបចំណាត់ថ្នាក់គោលដៅទេសចរណ៍ដែលពេញនិយមបំផុតនៅអាស៊ីឆ្នាំនេះ ដោយក្រុមហ៊ុន Travel+Leisure ជ្រើសរើស គឺវៀតណាមមានទីតាំងចំនួនពីរកន្លែងដែលជាប់ឈ្មោះក្នុងបញ្ជី នោះគឺ ទីក្រុងបុរាណ Hoi An (ជាប់ចំណាត់ថ្នាក់ទី ១៣) និងទីក្រុងហូជីមិញ (ជាប់ចំណាត់ថ្នាក់ទី ១៤)។ |
មតិពីមិត្តអ្នកអាន