Trending now

Travel+Leisure: ទីក្រុងហូជីមិញ ទីក្រុង Hoi An ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ី

09:05 | 21/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងតារាងរៀបចំណាត់ថ្នាក់គោលដៅទេសចរណ៍ដែលពេញនិយមបំផុតនៅអាស៊ីឆ្នាំនេះ ដោយក្រុមហ៊ុន Travel+Leisure ជ្រើសរើស គឺវៀតណាមមានទីតាំងចំនួនពីរកន្លែងដែលជាប់ឈ្មោះក្នុងបញ្ជី នោះគឺ ទីក្រុងបុរាណ Hoi An (ជាប់ចំណាត់ថ្នាក់ទី ១៣) និងទីក្រុងហូជីមិញ (ជាប់ចំណាត់ថ្នាក់ទី ១៤)។

មហាសន្និបាតលើកទី៣ នៃសមាគមទំនាក់ទំនងជាមួយនឹងជនជាតិវៀតណាមនៅក្រៅប្រទេសទីក្រុងហូជីមិញ មហាសន្និបាតលើកទី៣ នៃសមាគមទំនាក់ទំនងជាមួយនឹងជនជាតិវៀតណាមនៅក្រៅប្រទេសទីក្រុងហូជីមិញ
កុមារ និងមនុស្សចាស់ត្រូវបានលើកលែង និងកាត់បន្ថយថ្លៃចូលទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long កុមារ និងមនុស្សចាស់ត្រូវបានលើកលែង និងកាត់បន្ថយថ្លៃចូលទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long
Travel+Leisure: ទីក្រុងហូជីមិញ ទីក្រុង Hoi An ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ី
Travel+Leisure: ទីក្រុងហូជីមិញ ទីក្រុង Hoi An ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ី

យោងតាមគេហទំព័រ Travel+Leisure ទីក្រុង Hoi An គឺជាទីក្រុងបុរាណគួរឲ្យទាក់ទាញ បង្កប់នូវតម្លៃ និងស្ថាបត្យកម្មបរមបុរាណ។ ស្ថិតនៅកណ្តាលទន្លេ វាលស្រែ និងឆ្នេរសមុទ្រ Hoi An មានកត្តារួមផ្សំទាំងអស់នៃគោលដៅដែលគ្មានដែនកំណត់។ លើសពីនេះទៅទៀត Travel+Leisure បានវាយតម្លៃថា ទីក្រុងបុរាណនេះតែងតែបញ្ចេញថាមពលវិជ្ជមាន ជាមួយនឹងភាពរួសរាយរាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជន។

ប្រភេទនៃ "ពានរង្វាន់ល្អបំផុតលើពិភពលោក" របស់ Travel+Leisre ជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសដោយផ្អែកលើការវាយតម្លៃជាក់ស្តែងពីបទពិសោធន៍របស់អ្នកធ្វើដំណើរជុំវិញពិភពលោកតាមរយៈកត្តា៖ សណ្ឋាគារ រមណីយដ្ឋានសម្រាកលំហែកាយ ទីក្រុង កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ។ ចំណាត់ថ្នាក់កំពូលនៃទីក្រុងអាស៊ីទាំង ១៥ ដែលពេញនិយមបំផុតក្នុងឆ្នាំ ២០២៣ គឺ Udaipur (ឥណ្ឌា)។ ដោយឡែកនៅតំបន់អាស៊ីអាគ្នេយ៍ មានតំណាងមួយចំនួនដូចជា បាងកក និងឈៀងម៉ៃ (ប្រទេសថៃ) ហ្លួងព្រះបាង (ឡាវ) សៀមរាប (កម្ពុជា) និងអ៊ូប៊ុដ (ឥណ្ឌូនេស៊ី)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ