Trending now

កម្ពុជានឹងដាក់ចេញយន្តការវិញ្ញាបនបត្រថាមពលស្អាតថ្មីដើម្បីលើកកម្ពស់ចីរភាព

11:10 | 31/12/2024 ប្រជាជន

យន្តការវិញ្ញាបនបត្រថាមពលស្អាត (renewable Energy Certificate-REC) ថ្មីនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ដើម្បីលើកទឹកចិត្តដល់កំណើននៃថាមពលកកើតឡើងវិញ និងគាំទ្រដល់រោងចក្រផលិតតាមរយៈការជំរុញការប្រកួតប្រជែង និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារនៃវិស័យផលិតកម្មរបស់កម្ពុជានៅក្នុងទីផ្សារពិភពលោក។

ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈជាមួយកម្ពុជា កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦
កម្ពុជានឹងដាក់ចេញយន្តការវិញ្ញាបនបត្រថាមពលស្អាតថ្មីដើម្បីលើកកម្ពស់ចីរភាព
កម្ពុជានឹងដាក់ចេញយន្តការវិញ្ញាបនបត្រថាមពលស្អាតថ្មីដើម្បីលើកកម្ពស់ចីរភាព

យន្តការវិញ្ញាបនបត្រថាមពលស្អាតបង្ហាញថាអគ្គិសនីត្រូវបានបង្កើតចេញពីប្រភពថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ឬថាមពលខ្យល់ ហើយត្រូវបានបញ្ជូនបន្តទៅបណ្តាញអគ្គិសនី។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថាREC ផ្តល់មធ្យោបាយជាក់ស្តែង និងតម្លាភាពសម្រាប់អាជីវកម្ម ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលកកើតឡើងវិញរបស់កម្ពុជា ខណៈដែលបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងទីផ្សារពិភពលោក។ លោកបានបន្តថាយន្តការនេះត្រូវបានបង្កើតឡើងដោយតម្លាភាព និងគណនេយ្យភាពជាចម្បង។ ប្រព័ន្ធនេះផ្តល់នូវយន្តការគួរឱ្យទុកចិត្តសម្រាប់អាជីវកម្មដើម្បីបង្ហាញពីការគាំទ្រសម្រាប់ថាមពលកកើតឡើងវិញ។

លោកបានលើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំប្រកាសស្តីពីវិញ្ញាបនបត្រថាមពលស្អាតនៅកម្ពុជា ដែលបានធ្វើឡើងកាលពីសប្តាហ៍មុនថា RECs ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តរបស់កម្ពុជា ដើម្បីបំពេញតាមស្តង់ដាបរិស្ថានអន្តរជាតិ និងជួយឧស្សាហកម្មបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលបញ្ចេញកាបូនទាប និងអាចតាមដានបាននូវការផ្គត់ផ្គង់អគ្គិសនីដែលស្អាតដែលជាលក្ខខណ្ឌតម្រូវនៃទីផ្សារពិភពលោក។ លោកបានមានប្រសាសន៍ថា “ចាប់ពីឆ្នាំ២០២៥ ជាអាទិភាពសម្រាប់រោងចក្រផលិតសម្រាប់ការនាំចេញអាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាតពីអគ្គិសនីកម្ពុជា ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនទៅទីផ្សារពិភពលោក។ ដើម្បីអនុវត្តយន្តការនេះបានអគ្គិសនីកម្ពុជា(EDC) នឹងដើរតួនាទីជាអ្នកទិញតែមួយគត់សម្រាប់យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដែលសមស្របនឹងលក្ខខណ្ឌទីផ្សាររបស់កម្ពុជានាពេលបច្ចុប្បន្ន។

តាមរយៈយន្តការនេះ អ្នកប្រើប្រាស់អគ្គិសនីអាចទិញវិញ្ញាបនបត្រថាមពលកកើតឡើងវិញ រួមជាមួយនឹងការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ដែលផ្តល់ឱ្យគ្រប់អាជីវកម្មទាំងអស់នូវវិធីសាស្ត្រមួយ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្រាប់ការផលិតថាមពលកកើតឡើងវិញ និងបន្ស៊ីនឹងការប្រើប្រាស់ថាមពលរបស់ពួកគេឱ្យស្របនឹងគោលដៅបរិស្ថាន។

សម្រាប់វិស័យឧស្សាហកម្មវិញ យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ ដែលស្របតាមការចង់បានរបស់អ្នកបញ្ជាទិញពីបរទេស ទីផ្សារអន្តរជាតិ មានដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កើនតម្រូវការឱ្យបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារចរីភាពបណ្តាញរោងចក្រ ឧស្សាហកម្ម ហើយវិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ នឹងផ្តល់នូវការគាំទ្រដល់អន្តរកាលថាមពលកកើតឡើងវិញសម្រាប់ការផលិតថាមពលអគ្គិសនី និងស្របតាមស្តង់ដានៃការរាយការណ៍បរិស្ថាន ផងដែរ។ ការកំណត់ថ្លៃ នឹងត្រូវរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ខណៈក្រសួងរ៉ែ និងថាមពល នឹងពិនិត្យមើលជារួម ទាំងភាពអនុលោម និងការកំណត់យន្តការអនុវត្តវិញ្ញាបនបត្រថាមពលកកើតឡើងវិញទាំងមូល។ រាល់ការបញ្ជាទិញ REC នឹងជួយដល់វិស័យថាមពលកកើតឡើងវិញរបស់កម្ពុជាតាមរយៈការជំរុញការវិនិយោគ ការកែលម្អបច្ចេកវិទ្យា និងការលើកកម្ពស់ជំនាញក្នុងស្រុក។

រាជរដ្ឋាភិបាលកំពុងផ្តោតលើការជំរុញថាមពលស្អាត និងកកើតឡើងវិញ តាមរយៈក្រុមគម្រោងថាមពលដែលត្រូវបានអនុម័តសម្រាប់ឆ្នាំ២០២៤-២០២៩ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។ គម្រោងថាមពលដែលបានអនុម័តថ្មីចំនួន២៣ ដែលមានទុនវិនិយោគចំនួន ៥.៧៩ ពាន់លានដុល្លារ គឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន១២ គម្រោងថាមពលខ្យល់ចំនួន៦ និងការរួមបញ្ចូលគ្នានៃបណ្តាក្រុមហ៊ុនថាមពលកកើតឡើងវិញផ្សេងទៀត។

គម្រោងទាំងនោះរួមបញ្ចូលទាំងគម្រោងផលិតអគ្គិសនីចំនួន ២១ ដែលមានសមត្ថភាពសរុប ៣ ៩៥០ មេហ្គាវ៉ាត់ ដែលភាគច្រើនបានមកពីប្រភពថាមពលស្អាត។ កម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនដល់៧០ ភាគរយនៅឆ្នាំ២០៣០ ពី ៦២ ភាគរយនាពេលបច្ចុប្បន្ន។

ប្រភពសំខាន់នៃថាមពលកកើតឡើងវិញនៅក្នុងប្រទេសបច្ចុប្បន្នគឺមកពីវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។ លោកបានបន្តថា វិនិយោគិននឹងទទួលបានទំនុកចិត្ត អាជីវកម្មនឹងឃើញផលចំណេញជាក់ស្តែង ហើយប្រជាជននឹងទទួលបានអត្ថប្រយោជន៍ពីទិដ្ឋភាពថាមពលប្រកបដោយសុវត្ថិភាព។ លោកបានមានប្រសាសន៍ថា “លើសពីនេះ តម្លាភាពនៃយន្តការវិញ្ញាបនបត្រនេះ នឹងធានាជូនអ្នកប្រើប្រាស់នូវក្របខណ្ឌការងារមួយដែលអាចធ្វើការតាមដាន និងរាយការណ៍អំពីការប្រើប្រាស់ថាមពលបានដែលនឹងជួយបង្កើនការទុកចិត្តពីសំណាក់អតិថិជន ដៃគូសហការ និងអ្នកពាក់ព័ន្ធ៕

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ប្រទេសកម្ពុជាក្លាយជាគោលដៅសំខាន់សម្រាប់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ប្រទេសកម្ពុជាក្លាយជាគោលដៅសំខាន់សម្រាប់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម

ការព្យាករណ៍ថ្មីមួយបានឲ្យដឹងថា ទោះបីជាមានការធ្លាក់ចុះក្នុងទីផ្សារលំនៅឋាននៅកម្ពុជាក៏ដោយ ក៏ទីក្រុងភ្នំពេញនឹងក្លាយជាគោលដៅសំខាន់សម្រាប់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍។

ប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា