ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
កម្លាំងជំរុញថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល |
![]() |
គណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក ម៉ង់ ស៊ីណែត អភិបាលខេត្តព្រះសីហនុ |
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាន ព្រមទាំងបានទៅសួរសុខទុក្ខសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា កំពុងរស់នៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៃភាគនិរតីប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសាមី លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ជាសហគមន៍វ័យក្មេងដែលមានមនុស្សក្នុងវ័យធ្វើការ និងកុមារក្នុងវ័យសិក្សាភាគច្រើន ដោយមានបំណងចង់រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
![]() |
គណៈប្រតិភូបានធ្វើការជាមួយសមាគម KVA នៅសាខាខេត្តព្រះសីហនុ។ |
ដោយឈរលើមូលដ្ឋាននោះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang សង្ឃឹមថា អាជ្ញាធរកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅកម្ពុជារស់នៅដោយស្របច្បាប់ និងកុមារដែលមានដើមកំណើតវៀតណាម បានទៅសាលារៀនបង្កើនការផ្សព្វផ្សាយដើម្បីឲ្យសហគមន៍វៀតណាមយល់អំពីបទប្បញ្ញត្តិរបស់កម្ពុជាលើឯកសារច្បាប់ ក៏ដូចជាការអនុវត្តច្បាប់។
![]() |
ក្រុមផ្តល់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ |
រីឯថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្នាក់ដឹកនាំសាលាក្រុងភ្នំពេញនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាក់ស្តែងកាន់តែខ្លាំងឡើងនៃទំនាក់ទំនងវៀតណាម-កម្ពុជា; បានអះអាងនូវគោលនយោបាយបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស ក្នុងនោះមានអាណិកជនវៀតណាមនៅកម្ពុជារស់នៅប្រកបដោយស្ថិរភាព ក្នុងស្មារតីគោរពច្បាប់របស់កម្ពុជា៕
![]() នាថ្ងៃទី ១២ វិច្ឆិកា សមាគមមិត្តភាពវៀតណាម - កម្ពុជា និងសមាគមមិត្តភាពកម្ពុជា - វៀតណាមបានរៀបចំសន្និបាតនៅខេត្ត Tay Ninh។ |
![]() នាឱកាសទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញផ្ញើសារអបអរសាទរចំពោះ លោកជំទាវ Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា។ ទស្សនាវដ្ដីយុគសម័យសូមផ្ញើខ្លឹមសារលិខិតជូនមិត្តអ្នកអាន។ |
មតិពីមិត្តអ្នកអាន