ពីថ្ងៃទី ២៦ និង ២៧ ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសវៀតណាមដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
![]() |
លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang និងគណៈប្រតិភូជួបពិភាក្សាជាមួយអភិបាលរាជធានីភ្នំពេញ |
នៅថ្ងៃទី២៧ ខែធ្នូ គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយលោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងជំនួបទាំងនេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang និងថ្នាក់ដឹកនាំកម្ពុជាបានពិភាក្សាអំពីយន្តការ និងវិធានការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាសកម្មភាពការងារក្នុងឆ្នាំខាងមុខ។ ក្នុងស្មារតីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេសនិយាយរួម និងជនដើមកំណើតវៀតណាមនិយាយដោយឡែកមករស់នៅនិងធ្វើអាជីវកម្មនៅកម្ពុជា។
លោកស្រីអនុរដ្ឋមន្ត្រី សង្ឃឹមថា អាជ្ញាធរកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងអនុវត្តគោលនយោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនដើមកំណើតវៀតណាមរស់នៅស្របច្បាប់ ធានាបានសិទ្ធិចូលរៀនរបស់កុមារដែលមានដើមកំណើតវៀតណាម ព្រមទាំងបង្កើនការឃោសនាដើម្បីបងប្អូនយល់ច្បាស់អំពីបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជាលើឯកសារច្បាប់ និងការអនុវត្តច្បាប់។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងអភិបាលរាជធានីភ្នំពេញ បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានគាំទ្រលើគ្រប់ទិដ្ឋភាពក្នុងរយៈពេលកន្លងមក; ទន្ទឹមនឹងនោះ បានស្នើឱ្យភាគីទាំងពីរជំរុញគម្រោងនានាដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេសទាំងពីរ។
![]() |
លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ប្រគល់អំណោយដល់កុមារដើមកំណើតវៀតណាមនិងគ្រូបង្រៀនភាសាវៀតណាមនៅកម្ពុជា |
ទាក់ទិននឹងបញ្ហាជនដើមកំណើតវៀតណាមនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងអភិបាលរាជធានីភ្នំពេញ សុទ្ធតែបានអះអាងនូវគោលនយោបាយរបស់ខ្លួនក្នុងការបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស រួមទាំងជនដើមកំណើតវៀតណាមរស់នៅដោយស្ថិរភាពក្នុងស្មារតីគោរពច្បាប់កម្ពុជា។
នាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានជួបសំណេះសំណាលជាមួយ សមាគមធុរកិច្ចវៀតណាមនៅកម្ពុជា (VCBA) និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA)៕
![]() នារសៀលថ្ងៃទី២៥ ខែធ្នូ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំ “វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល” ដើម្បីគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សហគមន៍អាជីវកម្មរវាងប្រទេសទាំងពីរ។ |
![]() នារសៀលថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ រៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារ និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា។ |
មតិពីមិត្តអ្នកអាន