រួមជាមួយគោលដៅទេសចរណ៍ចំនួន ៩៩ ផ្សេងទៀតនៅក្នុង ៥៣ ប្រទេសជុំវិញពិភពលោក ឈូងសមុទ្រ Ha Long និងកោះ Cat Ba ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិដោយសហភាពអន្តរជាតិនៃវិទ្យាសាស្ត្រភូគព្ភសាស្ត្រ (IUGS)។
| ឧទ្យានជាតិ Cat Ba - «សួតបៃតង» កណ្តាលសមុទ្រ វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ |
![]() |
| ឈូងសមុទ្រ Ha Long និងកោះ Cat Ba ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិ |
នៅថ្ងៃទី ២៥ ខែសីហា លោកសាស្ត្រាចារ្យរង បណ្ឌិត Tran Tan Van អតីតនាយកវិទ្យាស្ថានភូគព្ភសាស្ត្រ និងធនធានរ៉ែ (ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម) ដែលជាអ្នកចូលរួម និងធ្វើជាអធិបតីលើសំណុំឯកសារចំនួនពីរ ដែលទាក់ទងនឹងតម្លៃលេចធ្លោសកលលោកអំពីភូគព្ភសាស្ត្រ ហើយទន្ទឹមនឹងនោះ ត្រៀមរៀបចំសំណុំឯកសារដោយផ្ទាល់ ដើម្បីដាក់ជូនសហភាពអន្តរជាតិនៃវិទ្យាសាស្រ្តភូគព្ភសាស្ត្រ (IUGS) ទទួលស្គាល់ឈូងសមុទ្រ Ha Long និងកោះ Cat Ba ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិ បានឲ្យដឹងថា៖ ឈូងសមុទ្រ Ha Long និងកោះ Cat Ba ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិ។
បេតិកភណ្ឌនេះត្រូវបានទទួលស្គាល់ដោយតម្លៃជាសាកលចំនួនពីរអំពីប្រវត្តិសាស្ត្រភូគព្ភសាស្ត្រ និងភូមិសាស្ត្រ karst (ភូមិសាស្ត្រត្រូវបានសម្គាល់ដោយប្រព័ន្ធបង្ហូរទឹកតាមរូងក្រោមដី)។
ឈូងសមុទ្រ Ha Long និងកោះ Cat Ba និងតម្លៃភូគព្ភសាស្ត្រ ភូមិសាស្ត្រចម្លែក និងល្បីល្បាញដូចបច្ចុប្បន្ននេះ គឺជាលទ្ធផលនៃដំណើរការប្រតិបត្ដិការរបស់ភូគព្ភសាស្ត្រ ដែលអូសបន្លាយជាង ៥០០ លានឆ្នាំ។ នោះក៏ជាហេតុផលដែលអង្គការ UNESCO បានទទួលស្គាល់ឈូងសមុទ្រ Ha Long ជាបេតិកភណ្ឌធម្មជាតិពិភពលោកបីដង៕
យោងតាមព័ត៌មានពីគណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh វៀតណាម) ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា គោលដៅទេចរណ៍នានានៅឈូងសមុទ្រ Ha Long បានបើកឡើងវិញ ដោយត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ |
យុគសម័យ - រួមជាមួយនឹងទីតាំងចំនួន ៩៩ ផ្សេងទៀតនៅក្នុង ៥៣ ប្រទេសជុំវិញពិភពលោក ឈូងសមុទ្រ Ha Long - Cat Ba Archipelago ត្រូវបានទទួលស្គាល់ដោយសហភាពភូគព្ភសាស្ត្រអន្តរជាតិ (IUGS) ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិ។ |

មតិពីមិត្តអ្នកអាន