Trending now

ឈូងសមុទ្រ Ha Long ត្រៀមខ្លួនជាស្រេចទទួលភ្ញៀវទេសចរក្រោយព្យុះលេខ៣

13:07 | 14/09/2024 ហេង វុធ្ធី

យោងតាមព័ត៌មានពីគណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh ​វៀតណាម) ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា គោលដៅទេចរណ៍នានានៅឈូងសមុទ្រ Ha Long បានបើកឡើងវិញ ដោយត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។

វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិ
ឈូងសមុទ្រ Ha Long ត្រៀមខ្លួនជាស្រេចទទួលភ្ញៀវទេសចរក្រោយព្យុះលេខ៣
ឈូងសមុទ្រ Ha Long ត្រៀមខ្លួនជាស្រេចទទួលភ្ញៀវទេសចរក្រោយព្យុះលេខ៣

ព្យុះលេខ៣ គឺជាព្យុះដ៏ធំមួយដែលបណ្តាលឱ្យខូចខាតសម្ភារៈបរិក្ខារបម្រើភ្ញៀវទេសចរ ធ្វើឲ្យការទទួលស្វាគមន៍ភ្ញៀវទសេចរនៅឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long បានសហការយ៉ាងសកម្មជាមួយបណ្ដាមន្ទីរ ស្ថាប័ន និងមូលដ្ឋាន ដើម្បីជម្នះការខូចខាតដែលបណ្តាលមកពីព្យុះ។ រហូតមកដល់ពេលនេះ គោលដៅទេសចរណ៍មួយចំនួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ។

គណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long ប្រកាសគោលដៅទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ៖ ខ្សែទី ១ (Thien Cung - Dau Go កន្លែងទេសចរណ៍); ខ្សែទី២ (Sung Sot, ល្អាង Luon, Ti Top); ខ្សែទី៥ (លើកលែងតែ Ba Hang)។

ទន្ទឹមនឹងនោះ កន្លែងស្នាក់នៅដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវគឺ៖ Hon លេខ ៥៨៧ - ផ្ទះ Lat - ល្អាង Luon កន្លែងឡើងនាវាល្បឿនលឿន Hon Cat Lan។

ចំពោះគោលដៅទេសចរណ៍ដែលនៅសេសសល់នៅលើឈូងសមុទ្រ Ha Long គណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long កំពុងជម្នះជាបន្ទាន់នូវផលវិបាកនៃព្យុះ ហើយនឹងមានក្ដីប្រកាសអំពីការទទួលស្វាគមន៍ភ្ញៀវក្នុងពេលឆាប់ៗនេះ៕

សមាជិកសភាវ័យក្មេងពិភពលោក រកឃើញភាពស្រស់ស្អាតនៃឈូងសមុទ្រ Ha Long សមាជិកសភាវ័យក្មេងពិភពលោក រកឃើញភាពស្រស់ស្អាតនៃឈូងសមុទ្រ Ha Long

យុគសម័យ - ថ្លែងមតិស្វាគមន៍គណៈប្រតិភូ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានមានប្រសាសន៍ថា សន្និសីទសមាជិកសភាវ័យក្មេងជាសាកលលើកទី៩ បានប្រព្រឹត្តទៅដោយជោគជ័យដោយមានខ្លឹមសារសំខាន់ៗជាច្រើន។

កន្លែង Check-in ស្អាតៗនៅ Ha Long អ្នកទេសចរ កន្លែង Check-in ស្អាតៗនៅ Ha Long អ្នកទេសចរ "ឈ្លក់ចិត្ត"

យុគសម័យ - Ha Long ត្រូវបានគេស្គាល់ថាជាអច្ឆរិយៈធម្មជាតិមួយក្នុងចំណោមអច្ឆរិយៈទាំង ៧ របស់ពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍