Trending now

ឧទ្យានជាតិ Cat Ba - «សួតបៃតង» កណ្តាលសមុទ្រ

18:18 | 12/11/2024 យោងតាមកាសែតរូបថតវៀតណាម

ឧទ្យានជាតិ កាតបា (Cat Ba) គឺជាតំបន់បម្រុងជីវមណ្ឌលមួយធំបំផុតក្នុងប្រទេសវៀតណាម និងពិភពលោក។ ទីនេះ​ផ្ទុក​តម្លៃ​ពិសេស​បំផុត​ទាំង​ព្រៃឈើ និង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ។ មកដល់ឧទ្យានជាតិ កាតបា (Cat Ba) ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ ស្វែងយល់នូវប្រព័ន្ធអេកូឡូស៊ីសត្វ និងរុក្ខជាតិចម្រុះប្រភេទ ដើរក្រោមម្លប់ព្រៃពណ៌បៃតងដ៏ធំសម្បើយ និងចូលរួមសកម្មភាពខាងក្រៅដ៏គួរឱ្យចាប់អារម្មណ៍។

ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម
ឧទ្យានជាតិ Cat Ba - «សួតបៃតង» កណ្តាលសមុទ្រ
ឧទ្យានជាតិ Cat Ba - «សួតបៃតង» កណ្តាលសមុទ្រ

ឧទ្យានជាតិ កាតបា (Cat Ba) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៦ ដែលមានផ្ទៃដី ១៥.២០០ ហិចតា តាមបណ្តោយផ្លូវឆ្លងកាត់កោះ កាតបា (Cat Ba) ។ នេះជាកន្លែងអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្ររួមមាន៖, ព្រៃឈើលើដីគោក ព្រៃកោងកាង រុក្ខជាតិកម្រ និងសត្វកម្រ ហើយក៏ជាជម្រករបស់សត្វព្រៃចម្រុះជាច្រើនប្រភេទ រួមមាន សត្វ langur កាតបា (Cat Ba) ឆ្មាបា ស្វាមុខក្រហម និងពស់វែករនាម។ ឧទ្យានជាតិក៏ជាទីតាំងមានរូងភ្នំជាច្រើនផងដែរ រួមទាំងរូង គ្វឹន​អ៊ី (Quan Y) និងរូង ទ្រុង​ត្រាង (Trung Trang) ដែលជារូងភ្នំដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសវៀតណាម។

មកដល់ឧទ្យានជាតិ កាតបា (Cat Ba) ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុត។ សកម្មភាព​​ដូចជា ការដើរលើខ្សែផ្លូវវែង ចាប់ពីផ្លូវងាយស្រួលដល់ផ្លូវលំបាក។ ផ្លូវដើរដ៏ពេញនិយមបំផុតរួមមាន៖ ផ្លូវលំនាំទៅកាន់កំពូលភ្នំ ងឺឡឹម (Ngu Lam) ផ្លូវទៅកាន់រូងភ្នំ ទ្រុង​ត្រាង (Trung Trang) និងផ្លូវលំនាំទៅកាន់ភូមិនេសាទ កាតបា (Cat Ba)។

ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ស្វែងយល់នូវ​សមុទ្រ​អាច​ជ្រើសរើស​ការ​ជិះទូក​កាយ៉ាក។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បីស្វែងយល់នូវកោះ និងឈូងសមុទ្រជុំវិញកោះ កាតបា (Cat Ba)។ បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតដែលភ្ញៀវ​ទេសចរមិនអាចរំលងបាននោះគឺការមុជទឹក Scuba នៅឈូងសមុទ្រ ឡាន​ហា (Lan Ha) ពីព្រោះនេះគឺជាទីតាំងមុជទឹក Scuba ដ៏ល្អបំផុតមួយនៅក្នុងប្រទេសវៀតណាម​ដែល​មានប្រព័ន្ធអេកូឡូស៊ីសមុទ្រចម្រុះពណ៌។ ចំពោះភ្ញៀវទេសចរចូលចិត្តផ្សងព្រេងវិញ គឺមានទីតាំងឯទៀតជាច្រើននៅលើកោះ កាតបា (Cat Ba) មានខ្នងថ្មកំបោរដ៏អស្ចារ្យសម្រាប់វារឡើង។

តំបន់ចិញ្ចឹមសត្វពាក់កណ្តាលព្រៃក្នុងឧទ្យានជាតិ កាតបា (Cat Ba)
តំបន់ចិញ្ចឹមសត្វពាក់កណ្តាលព្រៃក្នុងឧទ្យានជាតិ កាតបា (Cat Ba)

ក្រៅពីសកម្មភាពទាំងនេះ ភ្ញៀវទេសចរក៏អាចទស្សនាភូមិនេសាទ កាតបា (Cat Ba) ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងហូបគ្រឿងសមុទ្រស្រស់ៗ នៅភោជនីយដ្ឋាននានានៅក្នុងភូមិផងដែរ។

មានពីរដំណាកកាលល្អបំផុតសម្រាប់ការទស្សនាឧទ្យានជាតិ កាតបា (Cat Ba) គឺ៖ នៅរដូវស្លឹកឈើជ្រុះ (ពីខែកញ្ញាដល់ខែវិច្ឆិកា) ពេលនេះមេឃស្រឡះ អាកាសធាតុត្រជាក់ មានភ្លៀងធ្លាក់តិចតួច ដែល​សមស្របនឹងសកម្មភាពទស្សនា និងស្វែងយល់។ រីឯនៅរដូវផ្ការីក (ពីខែកុម្ភៈដល់ខែមេសា) នេះគឺជារដូវដែលផ្កាផ្លែម៉ាក់​ខៃព្រៃរីក ទេសភាពមានលក្ខណៈរ៉ូមែនទិច សមស្របនឹងការថតរូប និងគយគន់ទេសភាព​។

អាចនិយាយបានថា ឧទ្យានជាតិ កាតបា (Cat Ba) ជាតំបន់ទេសចរណ៍ដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្ត​ទេសភាពធម្មជាតិ និងសកម្មភាពនៅខាងក្រៅ។ ដោយមានសកម្មភាពជាច្រើនដែលត្រូវជ្រើសរើស ភ្ញៀវទេសចរប្រាកដជាមានពេល​វេលា​សំរាក​លំហែកាយដ៏ចំណាប់ និងមិនអាចបំភ្លេចបាននៅទីនេះ៕

រូបថតរបស់កោះ Cat Ba

ឧទ្យានជាតិ Cat Ba   «សួតបៃតង» កណ្តាលសមុទ្រ
ឧទ្យានជាតិ Cat Ba   «សួតបៃតង» កណ្តាលសមុទ្រ

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស