Trending now

អបអរសាទរខួបលើកទី ៧៥ ទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅឡាវ

16:10 | 31/10/2024 ហេង វុធ្ធី

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ (ថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៩ / ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងការពារជាតិឡាវបានរៀបចំជំនួបសំណេះសំណាលអំពីអត្ថន័យនៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ។

អគ្គលេខាបក្ស To Lam អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម អបអរសាទរខួបលើកទី ៣៥ នៃការបង្កើតសហភាពអង្គការមិត្តភាពទីក្រុងហូជីមិញ
អបអរសាទរខួបលើកទី ៧៥ ទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅឡាវ
អបអរសាទរខួបលើកទី ៧៥ ទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅឡាវ

អញ្ជើញចូលរួមមានលោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ; លោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ តំណាងអង្គភាពនៃកងទ័ពប្រជាជនឡាវ និងយុទ្ធជនជាច្រើននាក់មកពីក្រសួងការពារជាតិឡាវ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានសង្កត់ធ្ងន់ថា កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមសុទ្ធតែជាជនឆ្នើមដែលបានចាកចេញពីមាតុភូមិ ក្រុមគ្រួសារ និងញាតិមិត្តទៅប្រទេសឡាវ ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ រួមជាមួយនឹងប្រជាជនឡាវតស៊ូប្រយុទ្ធសត្រូវរួម។ ហើយត្រូវបានបក្ស រដ្ឋាភិបាល និងប្រជាជនឡាវចាត់ទុកថាជាសមមិត្ត ជាមិត្តស្និទ្ធស្នាល។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានសម្តែងនូវគោលបំណងចង់ឱ្យកម្មាភិបាលនិងយុទ្ធជនវ័យក្មេងនៃកងទ័ពប្រជាជនឡាវយល់យ៉ាងស៊ីជម្រៅអំពីសម្ព័ន្ធមិត្តប្រយុទ្ធពិសេសរវាងវៀតណាម និងឡាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន (ឥឡូវជាបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ) ព្រមទាំងចងចាំជានិច្ចភាពស្និទ្ធស្នាលរបស់បុព្វបុរសជាច្រើនជំនាន់នៃប្រទេសទាំងពីរ ជាពិសេសការរួមសុខរួមទុក្ខរវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាមជាមួយយុទ្ធជននៃកងទ័ពប្រជាជនឡាវក្នុងអំឡុងការតស៊ូដណ្តើមឯករាជ្យជាតិ និងសេរីភាពដែលពោរពេញទៅដោយការលះបង់ និងការលំបាករបស់ប្រជាជាតិទាំងពីរ៕

ពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា ពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា

នាយប់ថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំវៀតណាមបានរៀបចំពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា ១៩៤៧ / ថ្ងៃទី១៥ សីហា ២០២២)។

ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា

ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)