Trending now

ពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា

22:46 | 16/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាយប់ថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំវៀតណាមបានរៀបចំពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា ១៩៤៧ / ថ្ងៃទី១៥ សីហា ២០២២)។

ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា
ពិធីអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ពិធីអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Vu ថ្លែងមតិក្នុងពិធី
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Vu ថ្លែងមតិក្នុងពិធី។

ថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាម Pranay Verma បានរំលឹកឡើងវិញនូវការអភិវឌ្ឍនៃទំនាក់ទំនងរវាងឥណ្ឌា និងវៀតណាម។ លោកឯកអគ្គរដ្ឋទូត Pranay Verma បានឲ្យដឹងថា រយៈពេល ៥០ ឆ្នាំកន្លងមក គឺជាដំណើរដ៏គួរឱ្យចងចាំមួយ។ ប្រទេសទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះការលំបាក និងបន្តអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។

ទោះបីជាមានការរំខានដោយជំងឺ Covid-19 ក៏ដោយ ក៏ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាត្រូវបានពង្រឹងនិងពង្រីកដោយមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ហើយការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនជាប្រចាំ។ ប្រទេសទាំងពីរក៏ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ប្រការនេះបានបញ្ជាក់ប្រពៃណីដ៏យូរលង់នៃការរួមដំណើរជាមួយគ្នារបស់វៀតណាម និងឥណ្ឌាក្នុងគ្រាលំបាក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស