Trending now

អគ្គលេខាបក្ស To Lam អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម

16:53 | 28/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៨ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីរំលឹក ខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម (១ វិច្ឆិកា ១៩៤៩ - ១ វិច្ឆិការ ២០២៤)។

លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញ​ជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូនប្រធានាធិបតីហ្គីណេ-ប៊ីស្សា​
អគ្គលេខាបក្ស លោក To Lam អញ្ជើញថ្លែងក្នុងពិធី
អគ្គលេខាបក្ស លោក To Lam អញ្ជើញថ្លែងក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាបក្ស លោក To Lam បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរមានលក្ខណៈសម័យកាល ដោយបរិយាកាសសន្តិសុខអន្តរជាតិកាន់តែតានតឹងនិងស្មុគស្មាញ។ ក្រៅពីនេះ បដិវត្តន៍ឧស្សាហកម្មលើកទី៤ មិនត្រឹមតែបង្កើតឱកាសនិងគុណសម្បត្តិប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបញ្ហាប្រឈមធំៗដល់បុព្វហេតុកសាងនិងការពារមាតុភូមិ។

យោងតាមលោកអគ្គលេខាបក្ស To Lam ស្ថានភាពនេះបង្កើតតម្រូវការថ្មីខ្ពស់ សម្រាប់ការរៀបចំផែនការ និងការរៀបចំការអនុវត្តគោលនយោបាយការបរទេសរបស់បក្ស ក្នុងសម័យកាលថ្មី ហើយនេះក៏ជាភារកិច្ចដ៏រុងរឿងរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមផងដែរ។ ក្នុងស្មារតីនេះ លោកអគ្គលេខាបក្សបានលើកមក ៥ ចំណុច សម្រាប់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមអនុវត្តនាពេលខាងមុខ ក្នុងនោះមានការបំពេញមុខងារសេនាធិការនិងរៀបចំផែនការគោលនយោបាយការបរទេសរបស់បក្សក្នុងដំណាក់កាលថ្មី រួមចំណែកអនុវត្តប្រកបដោយជោគជ័យ គោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស (១០៣០-២០៣០), រយៈពេល ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម (១៩៤៥-២០៤៥)។

“យើងត្រូវតែតម្រង់ទិស ដើម្បីជំរុញធនធានផ្ទៃក្នុងឲ្យបានខ្លាំងក្លា ឆ្លៀត យកផលប្រយោជន៍ពេញលេញពីឱកាស និងគុណសម្បត្តិ។ ជាមួយគ្នានោះ រុញថយក្រោយរាល់ហានិភ័យ បញ្ហាប្រឈម និងបង្កើនធនធានសម្រាប់កសាង និងការពារមាតុភូមិ អភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិបទសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ; បង្កើតការស្ទុះឈានមុខ បង្កើនការរួមចំណែក និងការទទួលខុសត្រូវរបស់វៀតណាមក្នុងខឿននយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក អរិយធម៌មនុស្សជាតិ និងចលនាបដិវត្តន៍ពិភពលោក”។ នេះបើយើងតាមប្រសាសន៍របស់អគ្គលេខាបក្ស To Lam។

អគ្គលេខាបក្ស លោក To Lam បានស្នើថា គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនាពេលខាងមុខបន្តរៀបចំនិងអនុវត្តគោលនយោបាយការបរទេសរបស់បក្សប្រកបដោយប្រសិទ្ធភាពលើ ប្រព័ន្ធនយោបាយទាំងមូលនិងប្រទេសទាំងមូល ដោយនាំមកភាពពេញលេញរវាងទំនាក់ទំនងការទូតបក្ស ការទូតរដ្ឋ និងប្រជាជន៕

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាមនៅខេត្តក្វាងតុង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាមនៅខេត្តក្វាងតុង

នាព្រឹកថ្ងៃទី១៨ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Baiyun ក្នុងទីក្រុងក្វាងចូវ (Guangzhou) ខេត្តក្វាងតុង (Guangdong) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

ដំណើរទស្សនកិច្ចនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី