Trending now
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam៖

លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព

14:06 | 07/10/2024

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophone) នាថ្ងៃទី ៥ ខែតុលា ម៉ោងក្នុងស្រុកនៅទីក្រុងប៉ារីស ប្រទេស បារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញបន្តចូលរួមបណ្តាកិច្ចប្រជុំផ្លូវការ និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំ។

បង្កើតវេទិការសម្រាប់អាណិកជនវៀតណាមស្នើផែនការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងនៅក្នុងសម័យប្រជុំ "សម្រាប់ពហុភាគីនិយមប្រកបដោយភាពច្នៃប្រឌិត"

ថ្លែងនៅក្នុងសម័យប្រជុំ "សម្រាប់ពហុភាគីនិយមប្រកបដោយការច្នៃប្រឌិត" អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងនូវតួនាទីដែលមិនអាចជំនួសបាននៃយន្តការពហុភាគី ហើយបានលើកឡើងពីការរួមចំណែករបស់អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិនិងស្ថាប័នហ្វ្រង់កូហ្វូនីក្នុងការដោះស្រាយបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ក៏ដូចជាដំណើរការកសាងក្របខ័ណ្ឌ និងគោលការណ៍សម្រាប់បញ្ហាដែលកំពុងកើតមានឡើង។

ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័នពហុភាគី ក្នុងនោះមានអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ លោកអគ្គលេខាលបក្ស ប្រធានរដ្ឋតូ ឡឹម បានបញ្ជាក់ពីតម្រូវការក្នុងការជំរុញកំណែទម្រង់ ដើម្បីអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងស្ថានភាពពិភពលោក និងលំហ ហ្វ្រង់កូហ្វូនី។ តាមនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ បន្តជំរុញកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំ តាមរយៈភាសាបារាំង ដើម្បីរក្សាបាននូវភាសាដ៏ស្រស់បំព្រង ផ្សាភ្ជាប់សមាជិកហ្វ្រង់កូហ្វូន ដោយហេតុនេះ ផ្សព្វផ្សាយលទ្ធផលកិច្ចសហប្រតិបត្តិការរបស់អង្គការ ហ្វ្រង់កូហ្វូនអន្តរជាតិ ដល់ប្រជាជនគ្រប់រូប។

នារសៀលថ្ងៃដដែល (ថ្ងៃទី៥ ខែតុលា) បានប្រព្រឹត្តទៅសម័យបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩។ បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃសមាជិក ហ្វ្រង់កូហ្វូនីបានឯកភាពជាឯកច្ឆ័ន្ទលើឯកសារសំខាន់ៗជាច្រើន រួមទាំងសេចក្តីថ្លែងការណ៍រួម Villers-Cotterêts សេចក្តីសម្រេចចិត្តស្តីពីស្ថានភាពនយោបាយ និងពង្រឹងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូនី និងសេចក្តីប្រកាសនៃសាមគ្គីភាពជាមួយលីបង់៕

បង្កើតវេទិការសម្រាប់អាណិកជនវៀតណាមស្នើផែនការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព បង្កើតវេទិការសម្រាប់អាណិកជនវៀតណាមស្នើផែនការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព

យុគសម័យ - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ សន្និសីទប្រជាជនវៀតណាមនៅបរទេសនៅ​ជុំវិញ​ពិភពលោកលើកទី ៤ របស់វៀតណាមនៅក្រៅប្រទេស និងវេទិកាអ្នកប្រាជ្ញ និងអ្នកជំនាញវៀតណាមនៅក្រៅប្រទេសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុង Ha Noi។

វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

ក្នុងនាមប្រទេសជាប្រទេសជាប់ទន្លេមេគង្គក្រោម វៀតណាមមានការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ឆ្លងដែន និងសមត្ថភាពស្តុកទឹករបស់គម្រោងវារីអគ្គិសនីនៅលើដងទន្លេមេគង្គ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី