Trending now

កម្ពុជា-ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

00:00 | 06/09/2024 ហេង វុធ្ធី

កម្ពុជា និង​ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ឆ្លងដែន ក្នុងនាម​ជា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​លើកកម្ពស់​ស្ថាប័ន​អង្គភាព​អំពើពុករលួយ​ទ្វេភាគី និង​ពង្រីក​កិច្ចសហប្រតិបត្តិការថ្មីៗរួមគ្នា​បន្ថែមទៀត​សម្រាប់​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន។

សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​និស្សិត​ឡាវ និង​ខ្មែរ​នៅ​វៀតណាម៖ គុណ​ចិត្ត​មេត្តា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា
កម្ពុជា-ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ
កម្ពុជា-ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

ការពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ទ្វេភាគី​ខាងលើនេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​លោក សុន​សាយ សី​ផាន់​ដន នាយករដ្ឋមន្ត្រី​ឡាវ និង​មន្ត្រី​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​ឡាវ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​អង្គារ។

កាលពី​ថ្ងៃ​អង្គារ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា ប្រកាស​ព័ត៌មាន​ថា ភាគី​កម្ពុជា និង​ឡាវ បាន​សម្ដែង​ការរីករាយ និង​សាទរ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង​ពីរ​ក្នុង​ពេល​កន្លង​មក ជាពិសេស​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​ប្រទេស​ទាំង​ពីរ។

លោក សុន​សាយ សី​ផាន់​ដន បាន​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​លោក ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បាន​ចូល​រួម​អបអរសាទរ​ចំពោះ​លទ្ធផល​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​មួយឆ្នាំ និង​បានចេញ​ដំណើរ​បំពេញ​ការងារ​ប្រកប​ដោយ​ស្វាហាប់ និង​ឈ្លាសវៃ។

ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស៊ីជម្រៅ ចែក​រំលែក និង​ផ្លាស់ប្ដូរ​បទពិសោធ​រវាង​ស្ថាប័ន​ទាំង​ពីរ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​ក្នុងប្រទេស អំពើពុករលួយ​ឆ្លង​ដែន និង​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​រវាង​ប្រទេស ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​នាម​ជា​បងប្អូន និង​ជា​អ្នក​ជិត​ខាង​ល្អ។

លោក ឱម យ៉ិនទៀង និង​លោក សុន​សាយ សី​ផាន់​ដន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​រវាង​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​ឡាវ និង​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​កម្ពុជា ទាំង​អតីតកាល និង​បច្ចុប្បន្ន។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា បញ្ជាក់ថា កម្ពុជា-ឡាវ បានផ្តល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ទាំង​ពីរ​បន្ត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ផលប្រយោជន៍​រួម​រវាង​ប្រទេស និង​ប្រជាជន៕

លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា

យុគសម័យ - ការ​ប្រកួត​កីឡា​បាន​បង្កើត​កន្លែង​លេង​កីឡា​ប្រកប​ដោយ​សុខភាព​ល្អ និង​គួរ​ឱ្យ​រំភើប​ចិត្ត​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី វៀតណាម-ឡាវ-កម្ពុជា ដើម្បី​ប្រាស្រ័យ​ទាក់ទង​និង​ពង្រឹង​សាមគ្គីភាព។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-ឡាវ-កម្ពុជាបន្តសម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-ឡាវ-កម្ពុជាបន្តសម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម-ឡាវ-កម្ពុជា។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម