Trending now

វៀតណាម៖ ធានាថាមពលដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ

15:06 | 14/12/2024 យោងតាមវិទ្យុសំលេងវៀតណាម

នៅឆ្នាំ២០២៤ សមាសភាគសេដ្ឋកិច្ចនានារបស់ វៀតណាមសម្រេចបាន កំណើនគួរឲ្យចាប់អារម្មណ៍។ រួមចំណែកដល់ភាពជោគជ័យនោះ គឺជាតួនាទីដ៏សំខាន់ នៃឧស្សាហកម្មថាមពលជាតិ។ ដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% នៅឆ្នាំ ២០២៥ ដូចដែលរដ្ឋាភិបាលបានដាក់ចេញ ភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង នោះគឺវៀតណាមត្រូវបន្តធានាសន្តិសុខថាមពល។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងរឹតបន្តឹងទំនាក់ទំនងមិត្តភាព កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមក្នុងយន្តការសិទ្ធិមនុស្សអន្តរជាតិ

ថាមពលគឺជាកត្តាគន្លឹះ និងមានលក្ខណៈសម្រេចលើលទ្ធភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្ដាប្រទេស រួមទាំងវៀតណាមផងដែរ។ ការធានាសន្តិសុខ ថាមពលគឺជាអាទិភាពជានិច្ចក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងអស់។

តម្រូវការថាមពលនៃសេដ្ឋកិច្ច

ព័ត៌មានពីសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN) បានបង្ហាញថា តម្រូវការអគ្គិសនីរបស់វៀតណាមបានកើនឡើងជាមធ្យមជិត ១០% ក្នុងមួយឆ្នាំៗ ក្នុងដំណាក់កាល ២០១១-២០២០ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបីដងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ យោងតាមការគណនា ប្រសិនបើចង់ឲ្យសេដ្ឋកិច្ចកើនឡើង ១% គឺទាមទារឲ្យ តម្រូវការអគ្គិសនីកើនឡើង ១,៥% ដែរ។ នៅឆ្នាំ ២០២៤ វៀតណាមមិនខ្វះអគ្គិសនីទេ ទោះបីជាការប្រើប្រាស់អគ្គីសនីបានកើនឡើងប្រហែល ១១-១៣% បើធៀបនឹងឆ្នាំ ២០២៣។ ការធានាបាននូវអគ្គិសនីគ្រប់គ្រាន់បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ ទាញទុនវិនិយោគ FDI ក្នុងបរិបទដែលការវិនិយោគសកលកំពុងធ្លាក់ចុះ។ ក្នុងឆ្នាំ ២០២៤ អត្រានៃការបញ្ចេញទុន FDI របស់វៀតណាមគឺខ្ពស់បំផុតក្នុងរយៈពេលជា ច្រើនឆ្នាំកន្លងមក។ ហើយកំណើន GDP សម្រេចបានជាង ៧%។ ជាមួយនឹងគោល ដៅកំណើនក្នុងប៉ុន្មានឆ្នាំខាងមុខ តម្រូវការអគ្គិសនីក៏នឹងកើនឡើងយ៉ាងហោចណាស់ ប្រហែល ១០% ដើម្បីធានាផលិតកម្ម បម្រើជីវភាពរស់នៅរបស់ប្រជាជន និងរក្សា ទំនុកចិត្តចំពោះវិនិយោគិន។

វៀតណាម៖ ធានាថាមពលដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ
វៀតណាម៖ ធានាថាមពលដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ

ត្រៀមខ្លួនជាស្រេចដើម្បីធានាថាមានអគ្គិសនីគ្រប់គ្រាន់

នាពេលថ្មីៗនេះ ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាវៀតណាមបានសម្រេចចិត្តបន្តអនុវត្តន៍គោលជំហរវិនិយោគថាមពលនុយក្លេអ៊ែរនៅ Ninh Thuan បន្ទាប់ពីផ្អាករយៈពេល ៨ ឆ្នាំ។ ការអភិវឌ្ឍប្រភពថាមពលនុយក្លេអ៊ែរនឹងជួយ ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ធានាសន្តិសុខថាមពល និងការផ្លាស់ប្តូរថាមពលបៃតង តាមនោះជួយវៀតណាមសម្រេចបានគោលដៅបំភាយឧស្ម័នសុទ្ធិកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ដូចដែលបានសន្យានៅកិច្ចប្រជុំ COP២៦។ អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ ជាមួយគណៈកម្មាធិការបក្សភាគខេត្ត Ninh Thuan នាថ្ងៃទី ៥ ខែធ្នូ អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“បក្ស រដ្ឋនឹងធានាការជ្រើសរើសបច្ចេកវិទ្យានុយក្លេអ៊ែរល្អបំផុត ជ្រើសរើសដៃគូ ប្រឹក្សាល្អបំផុត បណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រងល្អបំផុត ដើម្បីធានាប្រតិបត្តិ ការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់គម្រោងថាមពលនេះរបស់ប្រទេស ជាតិ មិនត្រឹមតែដើម្បីប្រជាពលរដ្ឋជំនាន់បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងដើម្បីកូនចៅ ជំនាន់ក្រោយៗទៀតផង”។

យោងតាមការគណនា នៅឆ្នាំ ២០២៥ ជាមួយនឹងតម្រូវការអគ្គិសនីកើនឡើង ប្រហែល ១២-១៣% គឺចាំបាច់ត្រូវបង្កើនសមត្ថភាពប្រហែល ២២០០-២៥០០ MW បន្ថែមទៀត។ ដោយមានការដឹកនាំយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល និងដំណោះស្រាយ តាំងពីដំបូង ការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ ២០២៥ ត្រូវបានបំពេញជាស្ថាពរ។ អញ្ជើញ ថ្លែងមតិក្នុងសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្ដាញ ៥០០ kV សៀគ្វី ៣ ពី Quang Trach (Quang Binh) ទៅ Pho Noi (Hung Yen) នាថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖

"ដើម្បីមានកំណើនពីរខ្ទង់ គឺកំណើនអគ្គិសនីត្រូវខ្ពស់ជាង ១,៥ ដង ហើយស្មារតី គឺយើងត្រូវតែធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ យើងត្រូវតែមានរបក គំហើញ។ ទីពីរ យើងត្រូវអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានវានុវត្តន៍ ជាពិសេស បញ្ញាសិប្បនិម្មិត កុំព្យូទ័រលើពពក និងអ៊ិនធឺណិតនៃវត្ថុ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម អគ្គិសនី។ ទីបី បន្តរក្សាឫទ្ធានុភាពដ៏មោះមុត រូបភាពដ៏ស្រស់ស្អាតរបស់កម្មករអគ្គីសនី នៅក្នុងដួងចិត្តប្រជាជន និងសហគ្រាស។ ខ្ញុំពិតជាសង្ឃឹមថា ស្នាដៃនៅឆ្នាំ ២០២៥ គឺខ្ពស់ជាងឆ្នាំ ២០២៤ ហើយបន្តជៀសវាងការខ្វះខាតអគ្គិសនី”។

ត្រឹមឆ្នាំ ២០២៥ សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម នឹងពន្លឿនវឌ្ឍន ភាពនៃការវិនិយោគសាងសង់គម្រោងសំខាន់ៗដូចជា រោងចក្រវារីអគ្គិសនី Hoa Binh បើកទូលាយ រោងចក្រថាមពលកំដៅ Quang Trach ១ និងខ្សែបញ្ជូនអគ្គីសនី ៥០០kV Lao Cai – Vinh Yen។

ទន្ទឹមនឹងនោះ បង្កើត និងអភិវឌ្ឍន៍ឧស្សាហកម្មថាមពលកកើតឡើងវិញ អភិវឌ្ឍន៍ប្រព័ន្ធស្តុកថាមពលអគ្គិសនី អភិវឌ្ឍន៍គម្រោងវាយោអគ្គីសនីនៅនាយសមុទ្រ ព្រមទាំងជម្នះពុះពារ និងដោះស្រាយបញ្ហាទាក់ទងនឹងគម្រោងថាមពលឡើងវិញដែល កំពុងជួបប្រទះ។

កំណើនដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាម រួមជាមួយនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការប្រើប្រាស់ថាមពលកាន់តែកើនឡើង បានទាមទារឱ្យមានរចនាសម្ព័ន្ធ ថាមពលថ្មី ដែលអាចបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈ ហ្វូស៊ីល។ការធានាថាមពលគ្រប់គ្រាន់នឹងជួយវៀតណាមសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ៕

វៀតណាម៖ សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល វៀតណាម៖ សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល

ទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ) ឆ្នាំនេះ មានប្រធានបទ "សិទ្ធិរបស់យើង អនាគតរបស់យើងភញលាម ឥឡូវនេះ"ឬ”។ នៅប្រទេស វៀតណាម ចំណុចស្នូលមួយនៃយុគសម័យថ្មីគឺឆ្ពោះទៅរកគោលដៅសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិល ត្រូវបានធានាកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមសន្យាយ៉ាងខ្លាំងក្លារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ វៀតណាមសន្យាយ៉ាងខ្លាំងក្លារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ

អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានវាយតំលៃខ្ពស់ចំពោះតួនាទី និងប្រសិទ្ធភាពជាក់ស្តែងរបស់ CERF ក្នុងការជួយប្រទេសជាច្រើនក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌ ដូចជាការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីរួមចំណែកជួយវៀត ណាមជំនះពុះពារលើផលវិបាកបណ្ដាលមកពីព្យុះទីហ្វុង Yagi (វៀតណាមហៅថា ព្យុះលេខ៣) កាលពីខែកញ្ញា ឆ្នាំ២០២៤។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា