អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានវាយតំលៃខ្ពស់ចំពោះតួនាទី និងប្រសិទ្ធភាពជាក់ស្តែងរបស់ CERF ក្នុងការជួយប្រទេសជាច្រើនក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌ ដូចជាការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីរួមចំណែកជួយវៀត ណាមជំនះពុះពារលើផលវិបាកបណ្ដាលមកពីព្យុះទីហ្វុង Yagi (វៀតណាមហៅថា ព្យុះលេខ៣) កាលពីខែកញ្ញា ឆ្នាំ២០២៤។
ខេត្ត Binh Duong៖ កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងកម្លាំងប្រដាប់អាវុធវៀតណាម ជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅតំបន់ ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម) |
![]() |
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ថ្លែងមតិនៅព្រឹត្តិការណ៍។ |
នៅថ្ងៃទី ១០ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទីភ្នាក់ងារសម្របសម្រួលជំនួយមនុស្សធម៌របស់អង្គការសហ ប្រជាជាតិ (OCHA) បានរៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់អំពីការរួមចំណែកដល់មូលនិធិ ជួយសង្គ្រោះបន្ទាន់កណ្តាល (CERF) ឆ្នាំ ២០២៥។
អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានវាយតំលៃខ្ពស់ចំពោះតួនាទី និងប្រសិទ្ធភាពជាក់ស្តែងរបស់ CERF ក្នុងការជួយប្រទេសជាច្រើនក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌ ដូចជាការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីរួមចំណែកជួយវៀត ណាមជំនះពុះពារលើផលវិបាកបណ្ដាលមកពីព្យុះទីហ្វុង Yagi (វៀតណាមហៅថា ព្យុះលេខ៣) កាលពីខែកញ្ញា ឆ្នាំ២០២៤។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្យុះ ទីហ្វុង Yagi ត្រឹមតែជាឧទាហរណ៍មួយប៉ុណ្ណោះនៃនិន្នាការកាន់តែកើនឡើងនៃ តម្រូវការជំនួយមនុស្សធម៌លើទូទាំងពិភពលោក ដោយសារផលប៉ះពាល់នៃជម្លោះ សង្គ្រាម គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងនូវការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមចំពោះកិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌ ជួយប្រជាជនស្តារជីវភាពឡើងវិញបន្ទាប់ពីគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រៅពីការរួមវិភាគទានជាប្រចាំឆ្នាំដល់ CERF ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបរិច្ចាគជាង ៥០ ម៉ឺនដុល្លារអាមេរិក តាមរយៈ CERF ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន និងស៊ីរី និង ៥០ម៉ឺនដុល្លារដល់ ប្រជាជនប៉ាឡេស្ទីន តាមរយៈទីភ្នាក់ងារជួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ វៀតណាមក៏បានជួយឧបត្ថម្ភជាង ២ លានដុល្លារ អាមេរិក តាមរយៈជំនួយទ្វេភាគីដល់ប្រទេសនានាដែលរងផលប៉ះពាល់ដោយគ្រោះ មហន្តរាយធម្មជាតិ ហើយជាលើកដំបូងបានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ ប្រទេសទួរគី បន្ទាប់ពីគ្រោះរញ្ជួយដីជាប្រវត្តិសាស្ត្រនៅទីនេះក្នុងឆ្នាំ ២០២៣ ផងដែរ៕
![]() ស្រុក មឿងតែ (Muong Te) មានទីរួមស្រុក និងឃុំចំនួន ១៤ រួមមានបងប្អូនជនជាតិចំនួន ១០ជនជាតិរួមរស់ជាមួយគ្នា។ ក្នុងចំណោមនោះ ជនជាតិកុង (Cong) គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចចំនួន ៥ ដែលមានស្ថានភាពលំបាកខ្លាំង ភាគច្រើនរស់នៅនៅឃុំ ណឹមខាវ (Nam Khao) ដែលមាន ២២០ គ្រួសារ និងមានប្រជាជនប្រមាណជាង១.០០០នាក់។ ថ្វីត្យិតចំនួនប្រជាជនតិចក៏ដោយ ប៉ុន្តែតម្លៃវប្បធម៌ ... |
![]() យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម អ្នកជំនាញអន្តរជាតិជាច្រើនបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងស្នាដៃរបស់កងទ័ពវៀតណាមទាំងក្នុងប្រវត្តិសាស្ត្រ បច្ចុប្បន្ន និងអនាគតកាល។ |
មតិពីមិត្តអ្នកអាន