Trending now

វៀតណាម៖ សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល

11:56 | 13/12/2024 យោងតាមវិទ្យុសំលេងវៀតណាម

ទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ) ឆ្នាំនេះ មានប្រធានបទ "សិទ្ធិរបស់យើង អនាគតរបស់យើងភញលាម ឥឡូវនេះ"ឬ”។ នៅប្រទេស វៀតណាម ចំណុចស្នូលមួយនៃយុគសម័យថ្មីគឺឆ្ពោះទៅរកគោលដៅសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិល ត្រូវបានធានាកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​វៀតណាម​មាន​វត្តមាន​​ក្នុង​បញ្ជី​ក្រុមហ៊ុន​​មាន​ឥទ្ធិពល​​​បំផុត​​ទាំង ១០០ នៅ​លើ​​ពិភពលោក វៀតណាម៖ ខិតខំចលនាការឧបត្ថម្ភសម្រាប់អាស័យដ្ឋានមនុស្សធម៌ ចំនួន ១០០ ពាន់កន្លែងក្នុងខែមនុស្សធម៌ឆ្នាំ ២០២៣

កិច្ចការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្សមានអត្ថន័យសំខាន់ជាពិសេស ជួយប្រជាជនឱ្យយល់ដឹងអំពីសិទ្ធិមនុស្ស; ត្រូវមានស្មារតីការពារសិទ្ធិផ្ទាល់ខ្លួន និងគោរពសេចក្តីថ្លសថ្នូរ មនុស្ស សិទ្ធិ និងសេរីភាពរបស់អ្នកដទៃ។ ការពារសិទ្ធិមនុស្សនិងការអប់រំសិទ្ធិមនុស្សជាបញ្ហាមានលក្ខណៈគ្រប់ជ្រុងជ្រោយនៃប្រទេសជាតិទាំងមូល និងក៏ជាបញ្ហាសកលផងដែរ។

វៀតណាម៖ សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល
វៀតណាម៖ សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល

លទ្ធផលលេចធ្លោល្អក្នុងការអប់រំសិទ្ធិមនុស្ស

ការធានាសិទ្ធិមនុស្ស និងការអនុវត្តការអប់រំសិទ្ធិមនុស្សនៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី (១៩៨៦) វៀតណាមបានក្លាយជាប្រទេសគំរូក្នុងការអនុវត្តគោលដៅសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ជាគំរូនៃការផ្សះផ្សារនិងការស្តារឡើងវិញក្រោយសង្គ្រាម។

អត្រានៃភាពក្រីក្រពហុវិមាត្រយោងតាមស្ដង់ដារថ្មីក្នុងឆ្នាំ ២០២៤ មានត្រឹមតែប្រហែល ១% ប៉ុណ្ណោះ។ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់ UNDP សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨ កាំ បើធៀបនឹងរយៈពេលមុន គឺពីថ្នាក់ ១១៥ មក ថ្នាក់ ១០៧ ក្នុងចំណោម ១៩៣ ប្រទេស។

កុមារត្រូវបានចិញ្ចឹមបីបាច់ និងត្រូវបានបង្កលក្ខណៈងាយស្រួលក្នុងការទៅសាលារៀនគ្រប់ៗគ្នា។ មនុស្សទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យសិក្សានៅក្នុងប្រព័ន្ធអប់រំជាតិដែលមានការអភិវឌ្ឍកាន់តែខ្លាំងឡើង និងមានសង្គមសិក្សាមួយ។ រហូតមកដល់បច្ចុប្បន្ន អត្រានៃការកៀរគរសិស្សឱ្យចូលរៀននៅចំអាយុក្នុងកម្រិតបឋមសិក្សាសម្រេចបាន ៩៩,៧%; អត្រាសិស្សបញ្ចប់កម្មវិធីមធ្យមសិក្សាទុតិយភូមិសម្រេចបាន ៩០,៧%។

យុវជន និងមនុស្សក្នុងវ័យធ្វើការមានឱកាសការងារច្រើន។ គិតត្រឹមត្រីមាសទីបីនៃឆ្នាំនេះ វៀតណាមមានកម្មករនិយោជិតមានការងារធ្វើចំនួន ៥១,៦ លាននាក់ ស្មើនឹង ៩៨% នៃកម្លាំងពលកម្ម។

ក្នុងពេលជាមួយគ្នានោះ អាយុកាលជាមធ្យមរបស់ប្រជាជនវៀតណាមក្នុងឆ្នាំ ២០២៣ គឺ ៧៤,៥ ឆ្នាំ ដែលខ្ពស់ជាងមធ្យមភាគពិភពលោក (៧៣ ឆ្នាំ)។ បច្ចុប្បន្ននេះ រដ្ឋាភិបាលផ្តល់ការឧបត្ថម្ភធនជាប្រចាំដល់ប្រជាជនដែលមានគណូបការៈជាង ១,១៣ លាននាក់ ដោយចំណាយថវិកាអស់ ២៩.០០០ ពាន់លានដុង/ឆ្នាំ (១,២ ពាន់លានដុល្លារអាមេរិក)។

មនុស្សចាញ់ប្រៀបគេ ប្រជាជនក្នុងស្ថានភាពលំបាក ជួបគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់សុទ្ធតែទទួលបានជំនួយឧបត្ថម្ភ។ វៀតណាមកំពុងអនុវត្តគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥។

នៅវៀតណាម ប្រជាជនទាំងអស់សុទ្ធតែត្រូវបានរស់នៅក្នុងបរិយាកាសសន្តិភាព; សុទ្ធតែបានទទួលសេរីភាពប្រជាធិបតេយ្យ សេរីភាពខាងជំនឿនិងសាសនា សេរីភាពសារព័ត៌មាន សេរីភាពនៃការច្នៃប្រឌិត និងសមភាពចំពោះមុខច្បាប់។ យោងតាមចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ សន្ទស្សន៍សុភមង្គលរបស់វៀតណាមឆ្នាំ ២០២៤ បានកើនឡើងចំនួន ១១ កាំ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥៤ក្នុងចំណោម ១៣៤ ប្រទេស។ បច្ចុប្បន្នវៀតណាមជាសមាជិក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥។

ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ គម្រោងអប់រំសិទ្ធិមនុស្សត្រូវបានអនុវត្តប្រកបដោយសមកាលកម្ម និងទូលំទូលាយនៅក្នុងក្រសួង សាខា និងមូលដ្ឋាន។ អញ្ជើញថ្លែងមតិក្នុងសន្និសីទទូទាំងប្រទេសស្តីពីការអប់រំសិទ្ធិមនុស្ស នាថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “សម្រាប់វៀតណាម ការពារសិទ្ធិមនុស្សនិងការអប់រំសិទ្ធិមនុស្សគឺជាបេសកកម្មមានលក្ខណៈទូលំទូលាយក្នុងប្រជាជនទាំងមូលប្រកបដោយបរិយាប័ន្ន។ ការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្សត្រូវបានដាក់នៅក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងការចូលរួមរបស់ប្រជាជន។ ការពារសិទ្ធិមនុស្សនិងការអប់រំសិទ្ធិមនុស្ស គឺជាកម្មវិធីផ្លូវការ ដែលត្រូវបានដាក់ក្នុងប្រព័ន្ធអប់រំទាំងមូល ដែលយកសិស្សានុសិស្សជាមជ្ឈមណ្ឌល គ្រូបង្រៀនជាកម្លាំងចលករ ហើយសាលាជាមូលដ្ឋានគ្រឹះ និងការអនុវត្តការសិក្សាពេញមួយជីវិត និងសង្គមសិក្សា”។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងក្នុងសន្និសីទូទាំងប្រទេស ស្តីពីការអប់រំសិទ្ធិមនុស្សនៅទីក្រុងហាណូយ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងក្នុងសន្និសីទូទាំងប្រទេស ស្តីពីការអប់រំសិទ្ធិមនុស្សនៅទីក្រុងហាណូយ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤

គោលការណ៍ទាក់ទងផ្ទាល់នឹងសិទ្ធិមនុស្សជាលក្ខណៈវិនិច្ឆ័យចាំបាច់ក្នុងការបង្កើតនិងអនុវត្តន៍គោលនយោបាយ

នាពេលខាងមុខ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ា គោលការណ៍ណែនាំរបស់បក្ស យន្តការ គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីការធានាសិទ្ធិមនុស្ស វៀតណាមនឹងដាក់ចេញនូវគោលការណ៍នៃវិធីសាស្រ្តអភិក្រម ឈរលើសិទ្ធិមនុស្ស ដែលក្លាយជាតម្រូវការចាំបាច់ និងលក្ខណៈវិនិច្ឆ័យវាយតម្លៃក្នុងគោលនយោបាយនិងការបង្កើតច្បាប់ រួមទាំង សកម្មភាពអនុវត្តច្បាប់នៅគ្រប់កម្រិត។

វៀតណាមក៏បន្តការច្នៃប្រឌិត និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គមក្នុងទិសដៅដ៏ទូលំទូលាយ ទំនើប បរិយាប័ន្ននិងនិរន្តរភាព ក្នុងស្មារតីយកប្រជាជនជាមជ្ឈមណ្ឌល និងជាម្ចាស់កម្មវត្ថុ។ អនុវត្តគោលនយោបាយឱ្យបានល្អ ដើម្បីធានាសន្តិសុខសង្គម ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងជួយឧបត្ថម្ភដល់ជនងាយរងគ្រោះ។

វៀតណាមក៏បន្តចូលរួមដោយការទទួលខុសត្រូវ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមប្រឹក្សាសិទ្ធិមនុស្សរវាងប្រទេសពាក់ព័ន្ធ អង្គការក្នុងតំបន់ និងយន្តការអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដោះស្រាយកង្វល់រួមលើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្សនិងមនុស្សធម៌។

បញ្ហាសិទិ្ធមនុស្ស និងការអប់រំសិទ្ធិមនុស្ស គឺជាខ្លឹមសារស្នូលមួយនៃសតិអារម្មណ៍ហូជីមិញ ដែលជាទស្សនៈខ្ជាប់ខ្ជួនក្នុងគោលមាគ៌ា គោលការណៃនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាម។ ក្នុងយុគសម័យថ្មី ការប្តេជ្ញាការពារសិទ្ធិមនុស្ស និងអប់រំអំពីសិទ្ធិមនុស្សដែលនឹងរួមចំណែកជួយវៀតណាមសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនក្នុងការកសាងប្រកបដោយជោគជ័យ ប្រទេសវៀតណាមសង្គមនិយមមួយសម្បូរធូធារនិងវិបុលភាព៕

ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​វៀតណាម​មាន​វត្តមាន​​ក្នុង​បញ្ជី​ក្រុមហ៊ុន​​មាន​ឥទ្ធិពល​​​បំផុត​​ទាំង ១០០ នៅ​លើ​​ពិភពលោក ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​វៀតណាម​មាន​វត្តមាន​​ក្នុង​បញ្ជី​ក្រុមហ៊ុន​​មាន​ឥទ្ធិពល​​​បំផុត​​ទាំង ១០០ នៅ​លើ​​ពិភពលោក

ទស្សនាវដ្តី TIME របស់សហរដ្ឋអាមេរិកទើបបានប្រកាសបញ្ជីឈ្មោះក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ VinFast ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាមគឺជាតំណាងតែមួយគត់របស់វៀតណាមដែលបានបង្ហាញខ្លួននៅក្នុងបញ្ជីដ៏មានកិត្យានុភាពនេះ។

វៀតណាម៖ ខិតខំចលនាការឧបត្ថម្ភសម្រាប់អាស័យដ្ឋានមនុស្សធម៌ ចំនួន ១០០ ពាន់កន្លែងក្នុងខែមនុស្សធម៌ឆ្នាំ ២០២៣ វៀតណាម៖ ខិតខំចលនាការឧបត្ថម្ភសម្រាប់អាស័យដ្ឋានមនុស្សធម៌ ចំនួន ១០០ ពាន់កន្លែងក្នុងខែមនុស្សធម៌ឆ្នាំ ២០២៣

“ចេញពីដួងចិត្តរបស់យើងម្នាក់ៗ - រួមដៃគ្នាដើម្បីកសាងសហគមន៍ប្រកបដោយក្តីមេត្តា” គឺជាប្រធានបទនៃខែមនុស្សធម៌ឆ្នាំនេះ ដែលប្រព្រឹត្តទៅពេញមួយខែឧសភា។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា