“ចេញពីដួងចិត្តរបស់យើងម្នាក់ៗ - រួមដៃគ្នាដើម្បីកសាងសហគមន៍ប្រកបដោយក្តីមេត្តា” គឺជាប្រធានបទនៃខែមនុស្សធម៌ឆ្នាំនេះ ដែលប្រព្រឹត្តទៅពេញមួយខែឧសភា។
 |
វៀតណាម៖ ខិតខំចលនាការឧបត្ថម្ភសម្រាប់អាស័យដ្ឋានមនុស្សធម៌ ចំនួន ១០០ ពាន់កន្លែងក្នុងខែមនុស្សធម៌ឆ្នាំ ២០២៣ |
ក្នុងអំឡុងពេលនេះ សមាគមកាកបាទក្រហមវៀតណាមខិតខំប្រមូលធនធានចំនួន ៤០០ ពាន់លានដុង (ប្រមាណ ជាង ១៧ លានដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់អាស័យដ្ឋានមនុស្សធម៌ចំនួន ១០០ពាន់កន្លែង ដាក់ពង្រាយអនុវត្តន៍សកម្មភាពប្រកបដោយអត្ថន័យ និងជាក់ស្តែងសម្រាប់ប្រជាជននៅទូទាំងប្រទេស។ នេះគឺជាព័ត៌មានដែលសមាគមកាកបាទក្រហមវៀតណាមបានប្រកាសក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយ។
 |
លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាម។ |
ក្នុងពិធី សមាគមកាកបាទក្រហមវៀតណាមបានដាក់ចេញនូវចលនា “មនុស្សល្អ ការងារល្អ - រួមដៃគ្នាកសាងសហគមន៍ដែលមានចិត្តមេត្តា” ដើម្បីផ្សព្វផ្សាយសេចក្តីសប្បុរស លើកកម្ពស់សកម្មភាពសប្បុរស រួមចំណែកកសាងជីវភាពរស់នៅវប្បធម៌ លើកកំពស់តម្លៃមនុស្សធម៌ក្នុងសហគមន៍…។ លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “ជាមួយនឹងបេសកកម្មមនុស្សធម៌របស់ខ្លួន កាកបាទក្រហមវៀតណាមបន្តផ្សព្វផ្សាយសារដើម្បីឱ្យមនុស្សម្នាក់ៗក្នុងសង្គម ទោះបីតូចតាចក៏ដោយ បង្កើតឱ្យមានសន្ទុះក្នុងសង្គម។ ពីទីនោះឆ្ពោះទៅរកមុខសញ្ញាមានស្ថានភាពលំបាក បង្ហាញពីការស្រឡាញ់រាប់អានគ្នា និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសង្គម”៕
ខែមនុស្សធម៌ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសមាគមកាកបាទក្រហមវៀតណាមតាំងពីឆ្នាំ ២០១៨ មក ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្ត វាបានប្រមូលធនធានមានតម្លៃជាង ២.០៥២ ពាន់លានដុង ដែលលើង ១៤៤% ខ្ពស់ជាងតម្លៃមធ្យមនៃសកម្មភាពក្នុងខែនៃឆ្នាំនេះ គាំទ្រជាង ៤.៣ រាប់លានវេននៃប្រជាជនក្រីក្រ និងប្រជាជនក្នុងស្ថានភាពលំបាក។ ខែមនុស្សធម៌បានរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការយល់ដឹងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ អង្គការ និងបុគ្គលឆ្ពោះទៅរកការងារមនុស្សធម៌ បង្កើតចលនានៃសាមគ្គីភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមកក្នុងសហគមន៍ នាំមកនូវការរំលេចដល់សហគមន៍ និងលទ្ធផលលេចធ្លោ... |
យោងតាមវិទ្យុសំលេងវៀតណាម
មតិពីមិត្តអ្នកអាន