Trending now

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមក្នុងយន្តការសិទ្ធិមនុស្សអន្តរជាតិ

07:03 | 15/12/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ) នៅក្នុងអទ្ថបទមួយលើគេហទំព័ររបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម លោកស្រី Sabina Stein ប្រធានផ្នែកអភិបាលកិច្ចនិងការចូលរួម (UNDP Vietnam) បានឲ្យដឹងថា៖ ទីភ្នាក់ងារនេះស្វាគមន៍ចំពោះការសន្យាសហប្រតិបត្តិការអណ្តរជាតិរបស់វៀតណាមក្នុងការធានា និងជំរុញសិទ្ធិមនុស្ស; បញ្ជាក់ពីការចូលរួមក្នុងយន្តការការពារសិទ្ធិមនុស្ស និងការជំរុញកិច្ចសន្ទនាពហុភាគី គឺជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិយូរអង្វែងរបស់វៀតណាម។

វៀតណាម៖ សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល «សន្និសីទលើកសរសើរស្ត្រីវ័យចំណាស់ទូទាំងប្រទេសក្នុងការកសាងគ្រួសារវប្បធម៌ វិបុលភាព និងសុ ភមង្គល»
UNDP ស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមក្នុងយន្តការសិទ្ធិមនុស្សអន្តរជាតិ
UNDP ស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមក្នុងយន្តការសិទ្ធិមនុស្សអន្តរជាតិ

លោកស្រី Sabina Stein បានឲ្យដឹងថា ឆ្នាំ ២០២៥ នឹងនាំមកនូវឱកាសជាច្រើនសម្រាប់ការសន្ទនាអំពីសិទ្ធិមនុស្សសម្រាប់វៀតណាម នៅពេលដែលវៀតណាមត្រូវបានរំពឹងថានឹងមានរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្ស។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រកបដោយលក្ខណៈស្ថាបនាទៅក្នុងកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយសហគមន៍អន្តរជាតិ។ ភារកិច្ចសំខាន់បំផុតគឺសកម្មភាពជាក់ស្តែងដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយ UNDP ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម។

តួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០២៣-២០២៥) គឺជាសញ្ញាមួយទៀតដែលបង្ហាញពីការសន្យារបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិ។ ក្នុងអាណត្តិរបស់ខ្លួន វៀតណាមបានឧបត្ថម្ភដំណោះស្រាយរំលឹកខួបលើកទី ៧០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងអំពាវនាវឱ្យមានវិធីសាស្រ្តអភិក្រមដោយផ្អែកលើសិទ្ធិមនុស្ស ចំពោះសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុ។ ឆ្ពោះទៅអនាគត វៀតណាមបានប្រកាសឈរឈ្មោះសម្រាប់អាណត្តិទីពីរក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស (២០២៦-២០២៨) ដោយបង្ហាញពីចេតនាបន្តចូលរួមយ៉ាងសកម្មនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ៕

«សន្និសីទលើកសរសើរស្ត្រីវ័យចំណាស់ទូទាំងប្រទេសក្នុងការកសាងគ្រួសារវប្បធម៌ វិបុលភាព និងសុ ភមង្គល» «សន្និសីទលើកសរសើរស្ត្រីវ័យចំណាស់ទូទាំងប្រទេសក្នុងការកសាងគ្រួសារវប្បធម៌ វិបុលភាព និងសុ ភមង្គល»

នារសៀលថ្ងៃទី៦ ខែធ្នូ នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជាស្ត្រីវ័យចំណាស់ឆ្នើមទូទាំងប្រទេសក្នុងឱកាសដែលគណៈប្រតិភូមកទីក្រុងហាណូយដើម្បីចូលរួម “សន្និសីទលើកសរសើរស្ត្រីវ័យចំណាស់ទូទាំងប្រទេសក្នុងការកសាងគ្រួសារវប្បធម៌ វិបុលភាព និងសុ ភមង្គល”។

វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារី វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារី

ថ្ងៃទី ២៥ វិច្ឆិកា គឺជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី។ នៅប្រទេសវៀតណាម នាពេលកន្លងមក វិស័យសមភាពយេនឌ័រទទួល បានលទ្ធផលសំខាន់ៗជាច្រើន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។

យោងតាមវិទ្យុសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា