Trending now

វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារី

11:25 | 26/11/2024 យោងតាមវិទ្យុសំលេងវៀតណាម

ថ្ងៃទី ២៥ វិច្ឆិកា គឺជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី។ នៅប្រទេសវៀតណាម នាពេលកន្លងមក វិស័យសមភាពយេនឌ័រទទួល បានលទ្ធផលសំខាន់ៗជាច្រើន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។

លើកកំពស់ប្រសិទ្ធភាពនៃជំនួយក្រៅរដ្ឋាភិបាលបរទេសក្នុងខេត្ត Ba Ria - Vung Tau យុវជនវៀតណាមច្រៀង «ដូច​ជា​មាន​ពូហូ​នៅ​ថ្ងៃ​ជ័យ​ជម្នះ» នៅប្រទេសវេណេស៊ុយអេឡា
វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារី
វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារី

ជាក់ស្តែង បច្ចុប្បន្ននេះ មាន ៥៩% នៃចំនួនក្រសួង និងស្ថាប័នថ្នាក់ក្រសួងនៅវៀតណាម មានថ្នាក់ដឹកនាំសំខាន់ជាស្ត្រី។ ចំនួន ៧៤,៦% នៃអាជ្ញាធរមូលដ្ឋានថ្នាក់ខេត្តមានថ្នាក់ ដឹកនាំសំខាន់ជាស្ត្រី។ អត្រាសមាជិការដ្ឋសភា នៅក្នុងរដ្ឋសភានីតិកាលទី ១៥ មាន ចំនួន ៣០,២៦% ខ្ពស់ជាងកម្រិតមធ្យមរបស់ពិភពលោក និងតំបន់ ហើយជាប់ចំណាត់ ថ្នាក់លេខ ១ ក្នុងក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)។ អត្រាម្ចាស់អាជីវកម្មជាស្ត្រីក្នុងឆ្នាំនេះគឺ ២៨,២%។ នាយទាហានស្រីវៀតណាមជា ច្រើននាក់ក៏បានចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

ដោយទទួលស្គាល់នូវវឌ្ឍនភាពដ៏សំខាន់របស់វៀតណាមក្នុងវិស័យសមភាពយេនឌ័រ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមរបស់អង្គការសហ ប្រជាជាតិ (ECOSOC) បានបោះឆ្នោតជ្រើសរើសវៀតណាមជាសមាជិកក្រុមប្រឹក្សា ប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងការលើកកំពស់សិទ្ធិអំណាចដល់ស្ត្រី (UN Women) សម្រាប់អាណត្តិឆ្នាំ ២០២៥ - ២០២៧។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ប្រធានគណៈកម្មាធិការ ជាតិដើម្បីភាពជឿនលឿនរបស់ស្ត្រីវៀតណាម លោក Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖

“សមភាពយេនឌ័រ និងការលើកកំពស់សិទ្ធិអំណាចដល់ស្ត្រី គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅដែលវៀតណាមសម្រេចបាន និងលើសពីគោលដៅសហ ស្សវត្សរ៍។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមក្នុងឆ្នាំ២០២៤ កើនឡើង១១កាំ។ ចំណែកឯចំណាត់ថ្នាក់នៃសមភាព

យេនឌ័រដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៤ នោះ វៀតណាមក៏បានកើន ១១ កាំ ដោយជាប់ចំណាត់ថ្នាក់ ៧២/១៤៦ ប្រទេស ផងដែរ”។

ដើម្បីលើកកម្ពស់សមភាពយេនឌ័រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក វៀតណាមបានរៀបចំ “ខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ និងការការពារ ឆ្លើយតបនឹងអំពើហិង្សាយេនឌ័រ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយទទួលបានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីមូលដ្ឋាន និងក្រសួង ផ្នែកជាច្រើន៕

សិក្ខាសាលា៖ សិក្ខាសាលា៖ "ការគោរព ធានា និងការពារសិទ្ធិមនុស្សនៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងដំណាក់កាលបច្ចុប្បន្ន"

យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅបណ្ឌិតសភានយោបាយភូមិភាគទី ៤ (ទីក្រុង Can Tho) បណ្ឌិតសភានយោបាយជាតិហូជីមិញបានរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់រដ្ឋមន្ត្រី៖ "ការគោរព ធានា និងការពារសិទ្ធិមនុស្សនៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងដំណាក់កាលបច្ចុប្បន្ន"។

វៀតណាម៖ កម្លាំងនៃផែនមហាសាមគ្គីក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាម៖ កម្លាំងនៃផែនមហាសាមគ្គីក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ

វៀតណាមកំពុងរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅតាមតំបន់លំនៅដ្ឋាន ដើម្បីអបអរសាទរទិវាបង្កើត រណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា)។ ប្រពៃណីសាមគ្គីភាពរាប់ពាន់ឆ្នាំ បានជួយប្រជាជាតិវៀត ណាមដណ្តើមបានឯករាជ្យ សេរីភាព កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ស្មារតីនៃផែនមហាសាមគ្គីដើរតួនាទីកាន់តែសំខាន់ក្នុងយុគសម័យថ្មី របស់ប្រជាជាតិវៀតណាម។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី