Trending now

វៀតណាមបំពេញបន្ថែម បទប្បញ្ញត្តិដើម្បីទាក់ទាញអ្នកវិនិយោគ

11:11 | 31/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

បន្តកម្មវិធីសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៣០ តុលា នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាបានពិភាក្សាជាក្រុមអំពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន៤ រួមមាន៖ ច្បាប់ផែនការមេ ច្បាប់វិនិយោគ ច្បាប់ស្តីពីការវិនិយោគភាពជាដៃគូឯកជនសាធារណៈនិងច្បាប់ដេញថ្លៃ។

កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ វៀតណាម - កម្លាំងចលករ​សម្រាប់កំណើនសេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍
វៀតណាមបំពេញបន្ថែម បទប្បញ្ញត្តិដើម្បីទាក់ទាញអ្នកវិនិយោគ
វៀតណាមបំពេញបន្ថែម បទប្បញ្ញត្តិដើម្បីទាក់ទាញអ្នកវិនិយោគ

នៅក្នុងក្រុមពិភាក្សាស្តីពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ផែនការមេ គណៈប្រតិភូបានស្នើឱ្យធ្វើនិយតកម្មទំនាក់ទំនងរវាងប្រភេទនៃការធ្វើផែនការមេថ្នាក់ជាតិ ដើម្បីធានានូវលទ្ធភាព ស៊ីសង្វាក់គ្នា និងដំណោះស្រាយបញ្ហាលំបាក និងបញ្ហាជាបន្ទាន់ក្នុងការអនុវត្ត។ ទាក់ទងនឹងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃ ដោយអនុញ្ញាតឱ្យអនុវត្ត បទប្បញ្ញត្តិស្តីពីការដេញថ្លៃ ប្រតិភូបានស្នើឱ្យពិចារណាលើសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកវិនិយោគ និងអ្នកម៉ៅការ ដើម្បីមានបទប្បញ្ញត្តិ សមស្របសំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងពីរ។ ទាក់ទិននឹងច្បាប់ផែនការមេ ប្រធានរដ្ឋសភា លោក ត្រីនថាញើមិនបានសង្កត់ធ្ងន់ថា៖ “ច្បាប់ស្តីពីផែនការមេ ធ្វើវិសោធនកម្ម ត្រូវធានាឱ្យមានការអនុលោមតាមនិរន្តរភាព ការទទួលនូវស្ថិរភាព និងឋានានុក្រមនៅក្នុងប្រព័ន្ធផែនការជាតិ។ ធានានូវភាពស៊ីសង្វាក់គ្នារវាងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម; ធានានូវការរួមបញ្ចូលគ្នានៃការគ្រប់គ្រងវិស័យ ធានាការពារជាតិ សន្តិសុខ និងការពារបរិស្ថាន; ធានាបាននូវភាពសុខដុមរមនា រវាងផលប្រយោជន៍របស់ប្រទេសជាតិ និងតំបន់មូលដ្ឋាន ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលក្នុងនោះ ផលប្រយោជន៍ជាតិគឺខ្ពស់បំផុត”។

គណៈប្រតិភូក៏បានចាត់ទុកថា វិមជ្ឈការ និងសិទ្ធិអំណាចសម្រាប់គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងការសម្រេចលើគម្រោងចាប់ពី ១០ ពាន់ពាន់លានដុងដល់ ៣០ ពាន់ពាន់លានដុងគឺមានទំហំធំណាស់; ចាំបាច់ក្នុងការស្រាវជ្រាវនិងវាយតម្លៃផលប៉ះពាល់ដោយយកចិត្តទុកដាក់ នៅក្នុងបរិបទនៃគោលនយោបាយផ្សេងទៀតដែលទាក់ទងនឹងបញ្ហាទំនួលខុសត្រូវសមូហភាពនិងបុគ្គល៕

កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឆ្នាំ២០២៤ និងទិសដៅសហប្រតិបត្តិការឆ្នាំ២០២៥។

វៀតណាម - កម្លាំងចលករ​សម្រាប់កំណើនសេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍ វៀតណាម - កម្លាំងចលករ​សម្រាប់កំណើនសេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍

វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ហើយប្រឈមមុខនឹងឱកាសថ្មីថ្មោងជាច្រើន។ ប្រការនេះត្រូវបានបញ្ជាក់ដោយមេដឹកនាំបណ្តាប្រទេស និងមជ្ឈដ្ឋានសេដ្ឋវិទូពិភពលោក ដែលជឿជាក់ថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននៃតំបន់អាស៊ីអាគ្នេយ៍។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី