Trending now

វៀតណាម - កម្លាំងចលករ​សម្រាប់កំណើនសេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍

17:05 | 30/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ហើយប្រឈមមុខនឹងឱកាសថ្មីថ្មោងជាច្រើន។ ប្រការនេះត្រូវបានបញ្ជាក់ដោយមេដឹកនាំបណ្តាប្រទេស និងមជ្ឈដ្ឋានសេដ្ឋវិទូពិភពលោក ដែលជឿជាក់ថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននៃតំបន់អាស៊ីអាគ្នេយ៍។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សាយ​រំលេច អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh ទៅកាន់ UAE អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិវាយតម្លៃចំពោះការប្តេជ្ញាចិត្តរបស់ Ninh Binh ក្នុងការលើកកម្ពស់តម្លៃបេតិកភណ្ឌ

នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ របស់វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី សេដ្ឋវិទូមួយចំនួនធំបានបញ្ចេញមតិដូចគ្នាថា៖ វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីកែលម្អសកម្មភាពធ្វើអាជីវកម្ម ដូចជាការជួយសម្រួលនីតិវិធីរដ្ឋបាល និងបង្កើនតម្លាភាពក្នុងដំណើរការគ្រប់គ្រង។

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell ។

វៀតណាមចូលរួមចំណែកក្នុងកំណើននៃតំបន់

លោក Leigh Howard នាយកប្រតិបត្តិនៃក្រុមហ៊ុន Asialink Business បានឲ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ លោកបានមកដល់វៀតណាមជាច្រើនលើក និងបានមើលឃើញការផ្លាស់ប្តូរនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ហើយនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាពិសេស វៀតណាមបានកសាងវប្បធម៌វិជ្ជមានក្នុងសកម្មភាពធ្វើអាជីវកម្ម។ ដូច្នេះ វៀតណាមដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកដល់កំណើននៃតំបន់៖

យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ព្យាករណ៍ថា GDP របស់តំបន់នឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ពីកម្រិត ៣,៦ ពាន់ពាន់លានដុល្លារអាមេរិក ឡើងដល់ជិត ១៤ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៤០។ ហើយវៀតណាមគឺជាកម្លាំងចលករមួយដែលបានរួមចំណែកដល់កំណើននេះ ជាមួយនឹងអត្រាកំណើន GDP ត្រូវបានព្យាករណ៍ពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៤០។ ចំនួនគ្រួសារនៅវៀតណាមដែលមានប្រាក់ចំណូលសមរម្យលើសពី ១៥ ពាន់ដុល្លារ នឹងកើនឡើងប្រហែល២០ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០៤០។ នៅពេលនោះ ចំនួនអ្នកប្រើប្រាស់ដែលជាវណ្ណៈកណ្តាលនៅវៀតណាមនឹងខ្ពស់ជាងទ្វេដង បើធៀបនឹងចំនួនអ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ននេះ។

លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon។
លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon។

លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលីបានអះអាងថា អត្រាកំណើនប្រកបដោយនិរន្តរភាពជាបន្តបន្ទាប់របស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មក គឺជាសូចនាករដែលបង្ហាញពីកំណើនយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ច៖ “ខ្ញុំគិតថាហេតុផលសម្រាប់កំណើនជាបន្តបន្ទាប់នេះ គឺដោយសារតែវៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ ក្រៅពីនេះ ក៏មានការរួមចំណែកពីកត្តាផ្សេងទៀតដូចជា កម្រិតជំនាញល្អ ប្រជាជនវ័យក្មេង ប្រព័ន្ធអប់រំល្អ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមក៏បើកចំហកាន់តែខ្លាំង តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយដៃគូអន្តរជាតិ... ហើយប្រការទាំងនេះបានបង្កើតសមិទ្ធផលរបស់វៀតណាម”។

ឆ្លៀតឱកាសដើម្បីវៀតណាមឈានទៅឆ្ងាយ

សមិទ្ធិផលដែលសម្រេចបាននាពេលថ្មីៗនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមមានកម្លាំងផ្ទៃក្នុង និងប្តេជ្ញាចាប់យកឱកាសនាពេលខាងមុខ។ ដើម្បីអាចបង្កើតរបកគំហើញបាន លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមបានចាត់ទុកថា៖

“បើទោះបីជាមានអត្រាកំណើនគួរឱ្យរំភើបក៏ដោយ វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលសមស្របតាមតម្រូវការ និងមានគុណភាពខ្ពស់។ វៀតណាមត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្នែកឧត្តមសិក្សាក្នុងស្រុក។ ខ្ញុំគិតថាអ្នកមានឱកាសជាច្រើននៅក្នុងបញ្ហានេះ ក៏ដូចជានៅក្នុងការស្រាវជ្រាវនិងនវានុវត្តន៍ ដូចជា គ្រឿងអេឡិចត្រូនិក ឬកសិកម្ម”។

លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។
លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។

យោងតាមលោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលីបានចាត់ទុកថា ឱកាសកំពុងតែមាន ហើយការខិតខំប្រឹងប្រែងរបស់វៀតណាមកំពុងស្ថិតលើមាគ៌ាជោគជ័យ៖ “យើងបានឮរដ្ឋមន្ត្រីវៀតណាមនិយាយថា អ្នកចង់ដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារពិភពលោក និងប្រកួតប្រជែងដោយខ្លួនឯងក្នុងវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចបៃតង ការថែទាំសុខភាពរបស់ប្រជាជន និងកសាងអនាគតដ៏រុងរឿង។ ជាមួយនឹងចំណេះដឹងរបស់ខ្ញុំអំពីប្រទេសវៀតណាម ខ្ញុំជឿជាក់ថា បើអ្នកមានមហិច្ឆតា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន”។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការចាប់យកឱកាសនិងទាញយកឧត្តមភាពរបស់ខ្លួន វៀតណាមនឹងដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារពិភពលោក ដើម្បីកសាងអនាគតដ៏រុងរឿង៕

ជប៉ុន​គាំទ្រ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​​ធានា​សន្តិសុខ​នៅ​សមុទ្រ​ខាងកើត ជប៉ុន​គាំទ្រ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​​ធានា​សន្តិសុខ​នៅ​សមុទ្រ​ខាងកើត

រដ្ឋាភិបាលជប៉ុនបានសម្រេចថា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងផ្តល់ការគាំទ្ររយៈពេលវែងដល់កងកម្លាំងសន្តិសុខដែនសមុទ្ររបស់ប្រទេសចំនួនបួននៅអាស៊ីអាគ្នេយ៍គឺហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។

វៀតណាមជាប្រទេសដែល JICA ផ្តល់អាទិភាពលើ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ វៀតណាមជាប្រទេសដែល JICA ផ្តល់អាទិភាពលើ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍

លោក Shimizu Akira បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងការបរទេសវៀតណាម ក៏ដូចជារូបលោកអនុរដ្ឋមន្ត្រី Nguyen Minh Vu ចំពោះសកម្មភាពរបស់ការិយាល័យ JICA ប្រចាំនៅវៀតណាម និងរូបលោកផ្ទាល់ក្នុងអំឡុងពេលបំពេញការងារនៅវៀតណាមចាប់តាំងពីខែមីនា ឆ្នាំ ២០២០។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី