នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឆ្នាំ២០២៤ និងទិសដៅសហប្រតិបត្តិការឆ្នាំ២០២៥។
![]() |
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា |
នៅឆ្នាំ២០២៤ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានផ្សព្វផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គស្នងការនគរបាលជាតិកម្ពុជា ព្រមទាំងខ្លឹមសារនៃកំណត់ហេតុរបស់កិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន សហការដោះស្រាយបញ្ហាដែលកើតឡើង ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។
ចំពោះទិសដៅនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកំណត់ហេតុរបស់កិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គស្នងការនគរបាលជាតិ។ កងកម្លាំងទាំងពីរបន្តសហការ និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំខេត្តទាំងពីរលើការបើកច្រកទ្វារព្រំដែន Dak Rue (វៀតណាម) និង ជីមៀត (កម្ពុជា) តាមសេចក្តីសម្រេចរវាងរដ្ឋាភិបាលទាំងពីរដែលចុះហត្ថលេខាកាលពីឆ្នាំ២០០៧។ ជាពិសេសបង្កើនកិច្ចសហការក្នុងការប្រយុទ្ធ ទប់ស្កាត់រាល់សកម្មភាពឆ្លងដែនខុសច្បាប់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
![]() នារសៀលថ្ងៃទី ២២ ឧសភា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៧ ដែលពលីជីវិតកាលពីសម័យសង្រ្គាមនៅប្រទេសកម្ពុជាដែលត្រូវបានជីករុករក និងប្រមូលក្នុងរដូវប្រាំងឆ្នាំ ២០២៣ - ២០២៤។ |
![]() ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្មីៗនេះ កងទ័ពការពារព្រំដែនខេត្ត Long An បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាន នៃស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងនៃខេត្តព្រែវែង។ |
មតិពីមិត្តអ្នកអាន