Trending now

ខេត្ត Dak Lak (វៀតណាម)៖ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា

15:19 | 24/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២២ ឧសភា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៧ ដែលពលីជីវិតកាលពីសម័យសង្រ្គាមនៅប្រទេសកម្ពុជាដែលត្រូវបានជីករុករក និងប្រមូលក្នុងរដូវប្រាំងឆ្នាំ ២០២៣ - ២០២៤។

ខេត្ត Gia Lai (វៀតណាម)៖​ ពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា ខេត្ត Gia Lai (វៀតណាម)៖​ ពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា
ខេត្ត Quang Ninh (ប្រទេសវៀតណាម)៖ វៀតណាម - EU រួមដៃគ្នាដើម្បីបរិស្ថានស្អាត ខេត្ត Quang Ninh (ប្រទេសវៀតណាម)៖ វៀតណាម - EU រួមដៃគ្នាដើម្បីបរិស្ថានស្អាត
ខេត្ត Dak Lak (វៀតណាម)៖ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ខេត្ត Dak Lak (វៀតណាម)៖ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា

បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើនក្នុងរយ:ពេលជិត ៧ ខែ និងមានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) កម្មាភិបាល និងយុទ្ធជននៃក្រុមជីករុករកអដ្ឋិធាតុយុទ្ធជនពលី (ក្រុម K51) បញ្ជាការដ្ឋានយោធាខេត្ត Dak LaK បានចាប់យកព័ត៌មាន និងរៀបចំការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន ២៧ អដ្ឋិធាតុ ត្រឡប់មកស្រុកកំណើតវិញ។ អដ្ឋិធាតុទាំងអស់មិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ។ ចាប់ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ន ក្រុម K51 បានជីករុករកអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧១៩ អដ្ឋិធាតុ ដែលពលីជិតវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ត្រឡប់មកស្រុកកំណើតវិញ។

ក្នុងបរិយាកាសដ៏ពិសិដ្ឋនេះ លោក H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak មានប្រសាសន៍ថា បក្ស រដ្ឋ និងប្រជាជនតែងតែមានមោទនភាព និងដឹងគុណចំពោះវីរភាពយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។

បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខន្ធ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅទឹកដីខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) ត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Dak Lak៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត