Trending now

ខេត្ត Gia Lai (វៀតណាម)៖​ ពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា

17:05 | 23/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២១ ឧសភា នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Duc Co ខេត្ត Gia Lai ប្រទេសវៀតណាម គណៈកម្មាធិការប្រជាជនស្រុក Duc Co បានសម្របសម្រួលជាមួយសមាគមន៍ពុទ្ធសាសនាខេត្ត Gia Lai និងវត្ត Tu Quang រៀបចំពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ទើបតែត្រូវបានប្រមូលនៅរដូវប្រាំងឆ្នាំ ២០២៣-២០២៤។

ខេត្ត Quang Ninh (ប្រទេសវៀតណាម)៖ វៀតណាម - EU រួមដៃគ្នាដើម្បីបរិស្ថានស្អាត ខេត្ត Quang Ninh (ប្រទេសវៀតណាម)៖ វៀតណាម - EU រួមដៃគ្នាដើម្បីបរិស្ថានស្អាត
ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong
ខេត្ត Gia Lai (វៀតណាម)៖​ ពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា
ខេត្ត Gia Lai (វៀតណាម)៖​ ពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត រួមជាមួយសមាជិកគណៈកម្មការជំនាញខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនស្រុក Duc Co។

ពិធីសូត្រមន្តបង្សុកូលបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធិកអធម​ និងបង្ហាញពីប្រពៃណីដ៏ល្អរបស់ប្រជាជាតិវៀតណាម និងអប់រំ​យុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ និងការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់វីរយុទ្ធជនពលីដែលពលីជីវិតដើម្បីឯករាជ្យជាតិ និងកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ស្រុក និងប្រជាជនបានដាក់ផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសមរភូមិកម្ពុជា។ កម្មាភិបាល និងសមាជិកសមាគមអតីតយុទ្ធជនខេត្ត-ស្រុក ក៏បានអុជធូបសម្តែងនូវការដឹងគុណចំពោះយុទ្ធមិត្តផងដែរ។

គួរបញ្ជាក់ថា នៅរដូវប្រាំងឆ្នាំ២០២៣-២០២៤ ក្រុម K៥២ (បញ្ជាការដ្ឋានយោធាខេត្ត) បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន២១ អដ្ឋិធាតុនៅកម្ពុជា។ បន្ទាប់ពីពិធីសូត្រមន្តបង្សុកូលរួច អដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ អដ្ឋិធាតុនឹងបន្តត្រូវបានរក្សាទុក និងបូជានៅគេហដ្ឋានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីស្រុក Duc Co។

តាមការគ្រោងទុក នាព្រឹកថ្ងៃទី២៣ ឧសភា គណៈកម្មការជំនាញខេត្ត និងគណៈកម្មាធិការប្រជាជនស្រុក Duc Co នឹងរៀបចំពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ អដ្ឋិធាតុ នៅទីឈាបនដ្ឋានយុទ្ធជនពលីស្រុក Duc Co៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh