Trending now

រីកសាយភាយស្មារតីសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា

18:24 | 11/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

បន្តកម្មវិធីរៃអង្គាសប្រាក់ឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលរងគ្រោះ និងរងការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយធម្មជាតិ នារសៀលថ្ងៃទី១០ តុលា នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បានប្រព្រឹត្តទៅពិធីទទួលថវិកាឧបត្ថម្ភពីអង្គការ និងបុគ្គលកម្ពុជាជូនគ្រួសាររងការខូចខាតដោយសារព្យុះ និងទឹកជំនន់នៅប្រទេសវៀតណាមនាពេលថ្មីៗនេះ។

វៀតណាម និងកម្ពុជាបានពិភាក្សាអំពីគំរូនៃការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម ន
អ្នកស្រី ជា សំអេង តំណាងឲ្យជំនាន់និស្សិត ដែលជាកូនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលធ្លាប់សិក្សានៅវៀតណាម ក្នុងអំឡុងឆ្នាំ ១៩៨០-១៩៨៧ ផ្តល់ថវិកាឧបត្ថម្ភជូនលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang
អ្នកស្រី ជា សំអេង តំណាងឲ្យជំនាន់និស្សិត ដែលជាកូនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលធ្លាប់សិក្សានៅវៀតណាម ក្នុងអំឡុងឆ្នាំ ១៩៨០-១៩៨៧ ផ្តល់ថវិកាឧបត្ថម្ភជូនលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang

នៅក្នុងពិធី លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានទទួលថវិកាចំនួន ១៧០០ ដុល្លារអាមេរិក ពីលោកស្រី ជា សំអេង និងលោកស្រី គឹម ណេង តំណាងឲ្យជំនាន់និស្សិត ដែលជាកូនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលធ្លាប់សិក្សានៅវៀតណាម ដើមទសវត្សរ៍ឆ្នាំ ១៩៨០។

លោកស្រី ជា សំអេង និងលោកស្រី គឹម ណេង បានចែករំលែកការខាតបង់អាយុជីវិត និងទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះសម្រាប់ប្រទេស និងប្រជាជនវៀតណាម ទន្ទឹមនឹងនោះ លោកស្រីទាំងពីរសម្តែងនូវក្តីជឿជាក់ថា ប្រទេស និងប្រជាជនវៀតណាមនឹងឆ្លងផុតគ្រាដ៏លំបាកនេះ។

មកទល់បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា រៃអង្គាសថវិកាបានជាង ៤០,០០០ ដុល្លារអាមេរិក សម្រាប់ប្រជាជនវៀតណាមនៅតំបន់ដែលរងផលប៉ះពាល់ដោយសារព្យុះ៕

ពង្រឹងកិច្ចសហប្រតិបត្តិការចលនាមហាជនរវាងវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការចលនាមហាជនរវាងវៀតណាម និងកម្ពុជា

តបតាមការអញ្ជើញរបស់គណៈកម្មាធិការចលនាមហាជនមជ្ឈិម នៃបក្សកុម្មុយនិស្តវៀតណាម គណៈប្រតិភូគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា។

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាយ៉ាងក្លៀវក្លា ផ្សារភ្ជាប់កម្មករវៀតណាម និងកម្ពុជា រាជធានីភ្នំពេញ៖ ការប្រកួតកីឡាយ៉ាងក្លៀវក្លា ផ្សារភ្ជាប់កម្មករវៀតណាម និងកម្ពុជា

ចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ការប្រកួតកីឡាសម្រាប់កម្មករ និងនិយោជិតឆ្នាំ២០២៤ នៅកម្ពុជា ដែលរៀបចំដោយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានប្រព្រឹត្តទៅនៅខេត្តកំពង់ធំ ក្នុងឱកាសរំលឹកខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាង​វៀត​ណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤)។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី