Trending now

រាជធានីភ្នំពេញ៖ កូនចៅសហគមន៍ជនជាតិវៀតណាមនៅកម្ពុជាទទួលបុណ្យសែនព្រះខែ​ក្នុងក្ដីសប្បាយរីករាយ

10:11 | 18/09/2024 ហេង វុធ្ធី

នាថ្ងៃទី ១៦ កញ្ញា នៅសាលាបឋមសិក្សា Tan Tien (រាជធានីភ្នំពេញ) កុមារមានដើមកំណើតវៀតណាមនៅប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែឆ្នាំ ២០២៤ ដោយសប្បាយរីករាយ។

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាយ៉ាងក្លៀវក្លា ផ្សារភ្ជាប់កម្មករវៀតណាម និងកម្ពុជា រាជធានីភ្នំពេញ៖ ធុរកិច្ចវៀតណាមនៅកម្ពុជារៀបចំការរត់ប្រណាំងសប្បុរសធម៌
កម្មវិធីនេះបានទាក់ទាញកុមារនៃអាណិកជនវៀតណាមនៅកម្ពុជាចូលរួមយ៉ាងច្រើនកុះករ
កម្មវិធីនេះបានទាក់ទាញកុមារនៃអាណិកជនវៀតណាមនៅកម្ពុជាចូលរួមយ៉ាងច្រើនកុះករ

អញ្ជើញចូលរួមមានតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា; ថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមខ្មែរ-វៀតណាមនៅរាជធានីភ្នំពេញ រួមជាមួយគណៈនាយកសាលាបឋមសិក្សា Tan Tien និងឪពុកម្តាយសិស្សបានមកចូលរួមអបអរសាទរជាមួយកុមារ។

នៅក្នុងកម្មវិធីនេះ ក្មេងជំទង់និងកុមារបានចូលរួមលេងល្បែងប្រជាប្រិយ​ដ៏គួរឲ្យរំភើប និងស្វែងយល់អំពីអត្ថន័យនៃពិធីបុណ្យសែនព្រះខែ។ នេះក៏ជាឱកាសមួយសម្រាប់កុមារស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ប្រពៃណីជាតិ និងជាឱកាសដើម្បីលើកតម្កើងតម្លៃគ្រួសារ និង​សហគមន៍។

រាជធានីភ្នំពេញ៖ កូនចៅសហគមន៍ជនជាតិវៀតណាមនៅកម្ពុជាទទួលបុណ្យសែនព្រះខែ​ក្នុងក្ដីសប្បាយរីករាយ
កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​រីករាយ និង​រំភើប

ថ្លែងក្នុងកម្មវិធី លោកស្រី Thach Thi Lan នាយិកាសាលាបឋមសិក្សា Tan Tien បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ សាលាបានរៀបចំពិធីបុណ្យសែនព្រះខែ ប៉ុន្តែការរៀបចំមានលក្ខណៈសាមញ្ញ ព្រោះសម្ភារៈបរិក្ខារនៅមានខ្វះខាត... ថ្ងៃនេះយើងមានសាលប្រជុំសម្រាប់រៀបចំកម្មវិធីនេះ។ ថ្វីត្បិតតែសាលប្រជុំនេះនៅតូច ប៉ុន្តែនេះក៏ជាក្ដីមោទនភាព និងរួមចំណែកដល់ភាពសប្បាយរីករាយរបស់កុមារទាំងនេះ”។

ការរៀបចំពិធីបុណ្យសែនព្រះខែបានក្លាយជាសកម្មភាពវប្បធម៌ប្រចាំឆ្នាំ កម្មវិធីនេះមិនត្រឹមតែជួយកុមារទទួលពិធីសែនព្រះខែដ៏មានន័យ ថែមទាំងជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីអត្ថន័យនៃទំនៀមទម្លាប់ និងសីលធម៌ល្អរបស់ជនជាតិវៀតណាម ហើយកាន់តែយល់អំពីទឹកដី និងមនុស្សវៀតណាម ព្រមទាំងរឹតបន្ដឹងថែមទៀតនូវទំនាក់ទំនងរវាងជំនាន់ក្រោយនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

រាជធានីភ្នំពេញ - សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា រៀបចំមហោស្រពកីឡាដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិ រាជធានីភ្នំពេញ - សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា រៀបចំមហោស្រពកីឡាដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិ

នាព្រឹកថ្ងៃទី២០ ខែមេសា នៅស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅមហោស្រពកីឡាដើម្បីអបអរសាទរការរំលឹកខួបលើកទី៤៩ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៤); ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ...

រាជធានីភ្នំពេញ៖ សហគមន៍បងប្អូនអាណិកជនវៀតណាមនៅកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា រាជធានីភ្នំពេញ៖ សហគមន៍បងប្អូនអាណិកជនវៀតណាមនៅកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា

រសៀលថ្ងៃទី ៨ មីនា នៅរាជធានីភ្នំពេញ (កម្ពុជា) សមាគមខ្មែរ-វៀតណាម និងសមាគមនារីខ្មែរ-វៀតណាមនៅកម្ពុជា បានរៀបចំជំនួបសំណេះសំណាល និងជប់លៀងអបអរសាទរខួបលើកទី ១១៤ នៃទិវានារីអន្តរជាតិ (៨ សីហា)។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា