Trending now

រាជធានីភ្នំពេញ៖ ធុរកិច្ចវៀតណាមនៅកម្ពុជារៀបចំការរត់ប្រណាំងសប្បុរសធម៌

09:25 | 24/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៣ មិថុនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបើកព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ "BIDC & METFONE - ដើម្បីជីវិតមួយកាន់តែប្រសើរឡើង" ដែលរៀបចំឡើងដោយធុរកិច្ចជួរមុខវៀតណាមមួយចំនួនដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។

រាជធានីភ្នំពេញ - សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា រៀបចំមហោស្រពកីឡាដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិ រាជធានីភ្នំពេញ៖ សហគមន៍បងប្អូនអាណិកជនវៀតណាមនៅកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា
ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់
ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់

ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ការងារថែទាំសុខភាព និងសុខុមាលភាពសង្គមនៅមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៥៧ - ២៤ មិថុនា ២០២៤)។ ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។

ថ្លែងក្នុងពិធីបើកការរត់ប្រណាំងនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចែករំលែកថា៖ “នេះគឺជាកម្មវិធីដ៏មានអត្ថន័យ ៖ វាមិនត្រឹមតែរួមចំណែកលើកកំពស់សុខភាពរបស់កម្មាភិបាល និងបុគ្គលិកនៃធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរួមវិភាគទានដល់មូលនិធិសុខុមាលភាពសង្គមនៃមន្ទីរពេទ្យជោរៃភ្នំពេញ រួមចំណែកជួយព្យាបាលអ្នកជំងឺក្រីក្របានច្រើន​នាក់”។

គណៈកម្មការរៀបចំការប្រកួតបានដាក់ចេញគោលដៅរៃអង្គាសប្រាក់អប្បបរមាចំនួន ១៥ ពាន់ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីពិនិត្យសុខភាព និងព្យាបាលអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញក្នុងឆ្នាំ ២០២៤។ ក្រៅពីគោលដៅសប្បុរសធម៌ គណៈកម្មការរៀបចំក៏សង្ឃឹមថា នឹងជំរុញការរត់ប្រណាំងនេះទៅជាព្រឹត្តិការណ៍ជាប្រចាំ តាមរយៈនោះអភិវឌ្ឍន៍បន្ថែមទៀតនូវចលនាហ្វឹកហាត់កាយសម្បទា និងកីឡារបស់ជួរកម្មាភិបាលបុគ្គលិករបស់បណ្ដាធុរកិច្ចវៀតណាមនៅក្នុងប្រទេសកម្ពុជា ព្រមទាំង​លើកកំពស់សុខភាពរាងកាយ និងបង្កើនការជួបប្រាស្រ័យយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅមូលដ្ឋានផងដែរ៕

រាជធានីភ្នំពេញ៖ ពិធីខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន រាជធានីភ្នំពេញ៖ ពិធីខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន

នៅថ្ងៃទី ១៩ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានប្រារព្ធខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន។ អញ្ជើញចូលរួមពិធីមានលោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Tao Duc Thang ...

រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា

នាថ្ងៃទី ២១ វិច្ឆិកា នៅរាជធានីភ្នំពេញ បានប្រព្រឹត្ដទៅកម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien