Trending now

រាជធានីភ្នំពេញ៖ ពិធីខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន

09:59 | 21/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ១៩ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានប្រារព្ធខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន។ អញ្ជើញចូលរួមពិធីមានលោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Tao Duc Thang ប្រធានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) រួមជាមួយតំណាងក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរ។

ទីក្រុងហូជីមិញ​ (វៀតណាម)៖ ពិធីខួបលើកទី ២៣៥ ជ័យជំនះ Dong Da ទីក្រុងហូជីមិញ​ (វៀតណាម)៖ ពិធីខួបលើកទី ២៣៥ ជ័យជំនះ Dong Da
រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងកម្មាភិបាលនៃស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា
លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ថ្លែងក្នុងពិធី
លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ថ្លែងក្នុងពិធី

ថ្លែងក្នុងពិធីនេះ លោក Tao Duc Thang ប្រធានសម្ព័ន្ធក្រុមហ៊ុន Viettel បានលើកឡើងថា កាលពី១៥ ឆ្នាំមុន នៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនមិត្តហ្វូន ថ្នាក់ដឹកនាំ Viettel បានសន្យាវិនិយោគ ធ្វើអាជីវកម្មរយៈពេលវែង ប្រើប្រាស់ និងផ្ទេរបច្ចេកវិទ្យាទំនើបៗដើម្បីរួមចំណែកបង្កើតផលប្រយោជន៍សេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសកម្ពុជា។

លោក Tao Duc Thang បានសង្កត់ធ្ងន់ថា “ដោយមានបំណងចង់បន្តរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល រួមទាំងចំណុចសំខាន់ៗចំនួន៥៖ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអបអរសាទរចំពោះសមិទ្ធផលដែលកម្មាភិបាល និងបុគ្គលិកមិត្តហ្វូនចំនួន ២៨០០ នាក់ សម្រេចបាននាពេលកន្លងមក និងសម្តែងការគាំទ្រការធ្វើ​អាជីវកម្ម រួមដំណើរជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

រាជធានីភ្នំពេញ៖ ពិធីខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន
រាជធានីភ្នំពេញ៖ ពិធីខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ "អង្គភាព​អាជីវកម្មបានបញ្ចប់គោលដៅកសាងសេវាទូរគមនាគមន៍ នាំមកនូវមោទនភាពជាតិ និងរួមចំណែកលើកកំពស់កិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោកក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា”។

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា “ជោគជ័យរបស់អង្គភាព​អាជីវកម្មបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព ភាពរុងរឿង និងសន្តិភាពរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ វាក៏ជាសញ្ញាល្អសម្រាប់អង្គភាពអាជីវកម្មបន្តវិនិយោគ និងអភិវឌ្ឍបណ្តាញទូរគមនាគមន៍របស់ខ្លួន អាស្រ័យហេតុនេះទាក់ទាញទុនវិនិយោគកាន់តែច្រើនពីប្រទេសវៀតណាម និងប្រទេសដទៃទៀត។ អាចនិយាយបានថា ជោគជ័យរបស់ក្រុមហ៊ុនមិត្តហ្វូនគឺជាជោគជ័យរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពានរង្វាន់ VinFuture ឆ្នាំ ២០២៤ ផ្តល់កិត្តិយសដល់ ៤ ស្នាដៃវិទ្យាសាស្ត្រ "ការទម្លាយភាពធន់"
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក To Lam​ អញ្ជើញទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិ
សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh៖ ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា