Trending now

ថ្នាក់ដឹកនាំនៃបណ្តាប្រទេស ផ្ញើសារទូរលេខអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម

06:19 | 04/09/2024 យោងតាមកាសែតកងទ័ពប្រជាជនវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង និងប្រទេសម៉ុងហ្គោលី បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។

ទិវាបុណ្យឯករាជ្យជាតិវៀតណាម - ពង្រីកតម្លៃនៃឯករាជ្យក្នុងយុគសម័យថ្មី វៀតណាម៖​ សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងលើទូទាំងប្រទេស
រូបថតឧទាហរណ៍
រូបថតឧទាហរណ៍

លោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក Saysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសឡាវបានអបអរសាទរវៀតណាមក្នុងការបន្តទទួលបានសមិទ្ធិផលថ្មីថ្មោង ក្នុងការរៀបចំនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម សម្រេចបានគោលដៅប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារអបអរសាទរចំពោះលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាម; លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានផ្ញើសារអបអរសាទរចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម; លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន បានផ្ញើសារអបអរសាទរចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។ ថ្នាក់ដឹកនាំចិនសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងបន្តសម្រេចបានជោគជ័យលើមាគ៌ាសង្គមនិយមស្របតាមស្ថានភាពរបស់ប្រទេសជាតិ។

គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ ដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម; ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា; លោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី; លោក Droupadi Murmu ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា; លោក Kim Jong Un អគ្គលេខាបក្សការងារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង ក៏បានផ្ញើសារអបអរសាទរដល់ថ្នាក់ដឹកនាំវៀតណាមផងដែរ។

ប្រធានសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម To Lam; នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Mishustin បានផ្ញើសារអបអរសាទរចំពោះនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Pham Minh Chinh; ប្រធានសភាសហព័ន្ធរុស្ស៊ី Valentina Matviyenko និងជាប្រធានរដ្ឋ Duma នៃសហព័ន្ធរុស្ស៊ី Vyacheslav Volodin បានផ្ញើលិខិត និងទូរលេខអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម Tran Thanh Man។

ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា Droupadi Murmu បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម To Lam; នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌា Narendra Modi បានផ្ញើលិខិតអបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម To Lam និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh ឈិន។

អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong Un បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានសាធារណៈរដ្ឋសង្គមនិយមវៀតណាម To Lam។

ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានសាធារណៈរដ្ឋសង្គមនិយមវៀតណាម To Lam៕

វៀតណាម៖​ សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងលើទូទាំងប្រទេស វៀតណាម៖​ សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងលើទូទាំងប្រទេស

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាខេត្តនិងមូលដ្ឋានទូទាំងប្រទេស សកម្មភាពអបអរ សាទរទិវាបុណ្យជាតិ ទី២ ខែកញ្ញា កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង និងសប្បាយ រីករាយ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

នាល្ងាចថ្ងៃទី ២៨ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)

យោងតាមកាសែតកងទ័ពប្រជាជនវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស