ក្នុងឱកាសខួបលើកទី៧៩ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា នាព្រឹកថ្ងៃទី២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារអតីតតន្ត្រីករ វ៉ាន់ កាវ (Van Cao) និងអតីតវិចិត្រករ ប៊ុយ ត្រាងចឿក (Bui Trang Chuoc) ដែល ជាសិល្បករឆ្នើមបំផុតនៃតន្ត្រីនិងវិចិត្រកម្មវៀតណាម។
![]() |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អុជធូបរំលឹកគុណូបការៈរបស់អតីតតន្ត្រីករ Van Cao។ (រូបថត៖ TTXVN) |
ជួបសំណេះសំណាលជាមួយក្រុមគ្រួសាររបស់អតីតតន្ត្រីករ Van Cao លោក អគ្គលេខាបក្ស ប្រធានរដ្ឋបានសំដែងនូវការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេង របស់តន្ត្រីករ Van Cao ចំពោះបដិវត្តន៍វៀតណាម ហើយបានបញ្ជាក់ថា ក្រៅពីភ្លេង ជាតិ តន្ត្រីករ Van Cao ក៏មានស្នាដៃ និងបទភ្លេងប្រកបដោយអត្ថន័យសំខាន់ៗជា ច្រើនទៀត ដែលបានអំពាវនាវ និងលើកទឹកចិត្តស្មារតីប្រជាជន រួមចំណែកយ៉ាង សំខាន់ក្នុងការកសាងផែនមហាសាមគ្គីភាពជាតិទាំងមូល។
បន្ទាប់មក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានទៅសួរសុខទុក្ខក្រុម គ្រួសាររបស់អតីតវិចិត្រករ Bui Trang Chuoc ដែលជាអ្នកនិពន្ធនៃនិមិត្តសញ្ញាជាតិនៃ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀត ណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា គុណូបការៈនិងការ រួមចំណែករបស់វិចិត្រករ ជាពិសេសការរចនានិមិត្តសញ្ញាជាតិ មិនត្រឹមតែជានិមិត្ត រូបរបស់ប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានការវាយតម្លៃខ្ពស់ពី អន្តរជាតិទៀតផង។
គួរជម្រាបបន្ថែមទៀតថា អតីតតន្ត្រីក Van Cao ដែលមានឈ្មោះពិតថា Nguyen Van Cao កើតនៅឆ្នាំ ១៩២៣។ កេរ្តិ៍ឈ្មោះរបស់លោក ក្រៅពីការផ្សាភ្ជាប់ជាមួយភ្លេងជាតិ នោះ ក៏ត្រូវបានសាធារណជនបានស្គាល់ដល់តាមរយៈស្នាដៃតន្ត្រីដ៏អមតៈជាច្រើន។ ក្នុងពេលជាមួយគ្នានោះ វិចិត្រករ Bui Trang Chuoc ដែលមានឈ្មោះពិតថា Nguyen Van Chuoc កើតនៅឆ្នាំ ១៩១៥ គឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករដែលមាន ទេពកោសល្យនៃវិចិត្រកម្មវៀតណាម។ លោកបាននិពន្ធស្នាដៃដែលមានតម្លៃសិល្បៈ និងជាក់ស្ដែងជាច្រើន ដែលក្នុងនោះ គំនូរព្រាងនៃនិមិត្តសញ្ញាជាតិរបស់លោក ត្រូវ បានទទួលស្គាល់ថាជារតនសម្បត្តិជាតិ៕
![]() នាព្រឹកថ្ងៃទី១៨ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Baiyun ក្នុងទីក្រុងក្វាងចូវ (Guangzhou) ខេត្តក្វាងតុង (Guangdong) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ |
![]() ក្នុងឱកាសចំពេលឆ្លងឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារលិខិតជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២១ ដល់បងប្អូនជនរួមជាតិ សមមិត្តនិងយុទ្ធជននៅទូទាំងប្រទេស និងសហគមន៍ប្រជាជនវៀតណាមនៅឯបរទេស។ សូមប្រិយមិត្តអញ្ជើញទស្សនាសេចក្តីជូនពរនេះតាមរយៈទស្សនាវដ្តីយុគសម័យដូចខាងក្រោម។ |
មតិពីមិត្តអ្នកអាន