Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរនិទាឃរដូវនូវស្មារតីថ្មីនិងជ័យជំនះថ្មី

12:52 | 12/02/2021

ក្នុងឱកាសចំពេលឆ្លងឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារលិខិតជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២១ ដល់បងប្អូនជនរួមជាតិ សមមិត្តនិងយុទ្ធជននៅទូទាំងប្រទេស និងសហគមន៍ប្រជាជនវៀតណាមនៅឯបរទេស។ សូមប្រិយមិត្តអញ្ជើញទស្សនាសេចក្តីជូនពរនេះតាមរយៈទស្សនាវដ្តីយុគសម័យដូចខាងក្រោម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរនិទាឃរដូវនូវស្មារតីថ្មីនិងជ័យជំនះថ្មី

បងប្អូនជនរួមជាតិ សមមិត្តនិងយុទ្ធជនទូទាំងប្រទេសជាទីគោរពរាប់អាន!

ក្នុងឱកាសឆ្លងចូលនិទាឃរដូវ ឆ្នាំឆ្លូវ ត្រីស័ក ២០២១ កំពុងមកដល់លើគ្រប់ទិសទីនៅប្រទេសវៀតណាមជាទីស្រឡាញ់។ ក្នុងពេលវេលាឆ្លងផុតឆ្នាំចាស់ ឈានចូលឆ្នាំថ្មីដ៏សែនសប្បាយរីករាយ និងជាទីរំភើបចិត្តនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ និងរូបខ្ញុំផ្ទាល់ សូមជូនពរចំពោះប្រជាជន ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងអស់នៅទូទាំងប្រទេស និងសហគមន៍ប្រជាជនវៀតណាមនៅឯបរទេស ទទួលបាននូវមនោសញ្ជេតនាយ៉ាងកក់ក្តៅ និងមានក្តីត្រេតអរក្នុិងឆ្នាំថ្មីដ៏ល្អប្រពៃ។ ខ្ញុំក៏សូមផ្ញើរជូនមិត្តភក្តិនៅលើពិភពលោក ប្រជាជននៃប្រទេសទាំងអស់នូវសេចក្តីជូនពរប្រកប ដោយសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ វឌ្ឍនភាពនិងរីកចម្រើនដ៏ផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

គួររំលឹកថា ឆ្នាំជូត ទោស័ក ២០២០ បានកន្លងផុតទៅហើយ ដោយមានព្រឹត្តិការណ៍សំខាន់ៗគួរជាទីចងចាំជាច្រើន ជាពិសេសគឺមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម ដែលទើបបានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុង ឆ្នាំកន្លងមកនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បានពង្រីកនូវស្មារតីស្នេហាជាតិ មានឆន្ទះមោះមុត មានការប្តេជ្ញាចិត្ត មានភាពក្លាហាន សាមគ្គីភាព និងមានការច្នៃប្រឌិត។ ជាពិសេស ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ដែលមានលក្ខណៈលើគ្រប់ជ្រុងជ្រោយ បង្កើតបានជាសញ្ញាលេចធ្លោគួរឲ្យកត់សម្គាល់។ សេដ្ឋកិច្ចរបស់ប្រទេសជាតិបន្តការអភិវឌ្ឍ នយោបាយនិងសង្គមមានស្ថេរភាព សន្តិសុខ ការពារជាតិត្រូវបានធានាសកម្មភាពកិច្ចការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានលើកកម្ពស់និងកាន់តែស៊ីជម្រៅ។ រួមជាមួយគ្នានោះ ថែរក្សាបរិយាកាសសន្តិភាពនិងស្ថេរភាពដើម្បីការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ពង្រឹងនិងពង្រីកទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋនិងរបបសង្គមនិយម។ ចំណុចលេចធ្លោគឺអនុវត្តន៍ទាំងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពផ្តោត និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ហើយទាំងត្រៀមរៀបចំនិងប្រារព្ធមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ ឆ្ពោះទៅមហាសន្និបាតបក្សកុម្មុយ និស្តវៀតណាមលើកទី ១៣ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រពៃ រួមចំណែកពង្រឹងនិងបង្កើនជំនឿទុកចិត្ត មោទនភាពជាតិ ដែលបានមិត្តភក្តិអន្តរជាតិទទួលស្គាល់និងកោតសរសើរយ៉ាងខ្លាំងផងដែរ។ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមស្វាគមន៍យ៉ាង កក់ក្តៅ អបអរសាទរនិងថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិសមមិត្តនិងយុទ្ធជនទូទាំងប្រទេស ចំពោះការរួមវិភាគទានដ៏ធំធេងនេះចូលក្នុងជ័យជម្នះនិងជោគជ័យក្នុងឆ្នាំកន្លង មក។

ឈានចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ដែលជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥; និងជាឆ្នាំរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦។ ដោយមានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ប្តេជ្ញាចិត្តបោះជំហានទៅមុខដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែសម្បូរធូរធារ ប្រជាជនមានសុខសន្តិភាព បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលចាំបាច់ត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ សាមគ្គីភាព និងពង្រីកឆន្ទៈ ក៏ដូចជាសមិទ្ធិផលនៃឆ្នាំជូត ទោស័ក ២០២០ ដោយជំនះរាល់ការលំបាកនិងឧបសគ្គ ជំរុញកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពាររឹងមាំមាតុភូមិ ថែរក្សាបរិយាកាសប្រកបដោយសន្តិភាពនិងស្ថេរភាព។ លើសពីនេះទៅទៀត អនុវត្តន៍គោលដៅនិងភារកិច្ចដែលបានដាក់ចេញដោយជោគជ័យ ទទួលបានជ័យជំនះថ្មីនិងធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម ជាទីគោរពដ៏ខ្ពង់ខ្ពស់។

សូមប្រសិទ្ធិពរជ័យដល់បងប្អូនជនរួមជាតិ សមមិត្ត គ្រប់គ្រួសារទាំងអស់និងប្រជាជនវៀតណាមគ្រប់វណ្ណៈ ឈានចូលឆ្នាំថ្មីប្រកបដោយសុខភាពល្អបរិបូរ មានសិរីមង្គល និងទទួលបាននូវអំណរនិទាឃរដូវថ្មី ជោគជ័យថ្មី និងសម្រេចគ្រប់ភារកិច្ចដ៏ផ្លែផ្កា៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម