ដោយសារទទួលបានការលត់ដុំអស់រយៈពេលជិត ៦០ ឆ្នាំក្នុងការអនុវត្តបដិវត្តន៍ជាក់ស្តែង ជាមួយនឹងទស្សនវិស័យយុទ្ធសាស្ត្រ វិទ្យាសាស្រ្ត វិចារវិទ្យា ចក្ខុវិស័យនយោបាយមុតស្រួច តែងតែភ្ជាប់ទ្រឹស្តីយ៉ាងជិតស្និទ្ធជាមួយការសង្ខេបបូកសរុបជាក់ស្តែង ដោយឈរលើមូលដ្ឋាននៃការអនុវត្ត និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ លោក Nguyen Phu Trong បានរួមចំណែកយ៉ាងសំខាន់ គួរឱ្យចាប់អារម្មណ៍ខ្លាំងក្នុងការកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវទ្រឹស្តី និងកម្មវិធីនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមលើការអភិវឌ្ឍជាតិតាមទិសដៅសង្គមនិយម មាគ៌ា គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។
អគ្គលេខាបក្ស លោកNguyen Phu Trong៖ ជាអ្នកដឹកនាំ និងជាសៀវភៅណែនាំសម្រាប់បុគ្គលិកការទូតសិក្សារៀនសូត្រតាម អារម្មណ៍របស់ប្រជាជនគុយបាចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong |
![]() |
លោក Nguyen Phu Trong អគ្គលេខាបក្ស ថ្លែងសុន្ទរកថាក្នុងសន្និសីទការទូតលើកទី៣២ ខែធ្នូ ឆ្នាំ ២០២៣ |
រាល់សញ្ញាសម្គាល់យ៉ាងដិតដោលនៃការរួមវិភាគទានចំពោះសតិអារម្មណ៍ និងទ្រឹស្តីរបស់លោកអគ្គលេខាបក្សត្រូវបានបង្ហាញតាមរយៈការដឹកនាំ ការតម្រង់ទិសដៅរបស់បក្សក្នុងសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងការណែនាំរបស់បក្សក្នុងវិស័យជាច្រើន ក៏ដូចជាតាមរយៈសៀវភៅ វណ្ណកម្មជាច្រើន របស់លោកអគ្គលេខាបក្សត្រូវបានទទួលការឯកភាព និងការគាំទ្រដោយកម្មាភិបាល សមាជិកបក្ស មហាជន និងជនរួមជាតិរបស់យើងនៅក្រៅប្រទេសយ៉ាងច្រើន។
ស្នាដៃទាំងនេះមានទ្រឹស្តី និងតម្លៃជាក់ស្តែងយ៉ាងជ្រាលជ្រៅអំពីសង្គមនិយម និងមាគ៌ារបស់ប្រទេសយើងទៅកាន់សង្គមនិយម អំពីការកសាងបក្សស្អាតស្អំ រឹងមាំ និងការកសាងរដ្ឋសង្គមនិយមដែលគ្រប់គ្រងដោយច្បាប់សង្គម គោលការណ៍ណែនាំយោធា និងយុទ្ធសាស្ត្រការពារជាតិ អំពីការកសាង និងអភិវឌ្ឍនូវខឿនកិច្ចការបរទេស ការទូតវៀតណាមឱ្យលើគ្រប់ជ្រុងជ្រោយ បង្កប់ដោយអត្តសញ្ញាណ “ឬស្សីវៀតណាម” ក្នុងការកសាងវប្បធម៌ជឿនលឿន សំបូរទៅដោយអត្តសញ្ញាណជាតិ...
កិច្ចការបរទេសគឺជាវិស័យមួយក្នុងចំណោមវិស័យដែលមានសញ្ញាណសម្គាល់ដិតដោលនូវស្នាដៃឆ្នើមជាច្រើនរបស់លោក Nguyen Phu Trong។ គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សក្រោមការដឹកនាំ និងការណែនាំរបស់លោកអគ្គលេខាបក្ស បានចេញសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងសេចក្តីណែនាំជាច្រើនស្តីពីការកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋរបស់យើងក្នុងសម័យកំណែទម្រង់ថ្មី។ ក្រៅពីការទទួលមរតក និងលើកតម្កើងសមិទ្ធិផលកិច្ចការបរទេសនៃសម័យកាលមុនៗ និងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវមនោគមវិជ្ជាការទូតរបស់លោកប្រធានហូជីមិញ សេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងសេចក្តីណែនាំនានារបស់បក្សយើងអំពីកិច្ចការបរទេសតាំងពីសម័យមហាសន្និបាតបក្សលើកទី ១១ មកទល់នឹងពេលនេះមានការអភិវឌ្ឍថ្មីៗជាច្រើនក្នុងការគិត ទ្រឹស្តី ក៏ដូចជាការដឹកនាំ និងការតម្រង់ទិសដៅជាក់ស្តែងនៃកិច្ចការបរទេសរបស់បក្សយើង ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong។
អាចនិយាយបានថា ខឿនការទូតបង្កប់ដោយអត្តសញ្ញាណ “ឬស្សីវៀតណាម” ដែលលោក Nguyen Phu Trong អគ្គលេខាបក្ស លើកឡើងម្តងហើយម្តងទៀតក្នុងអត្ថបទ និងសេចក្តីថ្លែងការណ៍ជាច្រើនស្តីពីកិច្ចការបរទេសគឺជាការឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយ និងពេញលេញបំផុតនូវខ្លឹមសារស្នូល និងប្រកាន់ខ្ជាប់ខ្ជួននូវអត្តសញ្ញាណ ទស្សនៈ គំនិត គោលការណ៍ណែនាំ ភារកិច្ចជាមូលដ្ឋាន និងវិធីអនុវត្តកិច្ចការបរទេស និងការទូតរបស់វៀតណាម ដោយឈរលើមូលដ្ឋានគ្រឹះនៃកិច្ចការបរទេស និងការទូតរបស់វៀតណាម អត្តសញ្ញាណវប្បធម៌ និងអត្តសញ្ញាណជាតិរបស់វៀតណាម ដែលត្រូវបានឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារមាតុភូមិ។
ក្រោមការដឹកនាំ និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាបក្ស ដែលដឹកនាំដោយលោក Nguyen Phu Trong អគ្គលេខាបក្ស កិច្ចការបរទេសរបស់បក្ស និងរដ្ឋរបស់យើងទទួលបានលទ្ធផល និងសមិទ្ធិផលជាច្រើនដែលមានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រ ក្លាយជាចំណុចភ្លឺគួរចាប់អារម្មណ៍ នៅក្នុងលទ្ធផល និងសមិទ្ធិផលរួមរបស់ប្រទេស។ លោក Nguyen Phu Trong រួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស បានអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការដឹកនាំនូវរាល់បញ្ហាកិច្ចការបរទេសសំខាន់ៗ ដោះស្រាយទំនាក់ទំនងបរទេស វាយតម្លៃ និងព្យាករណ៍ស្ថានភាពយ៉ាងជិតស្និទ្ធនិងត្រឹមត្រូវ។
ចូលរួមដោយផ្ទាល់ក្នុងសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់របស់បក្ស និងរដ្ឋរបស់យើង លោកអគ្គលេខាបក្សតែងតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អៗចំពោះមិត្តភ័ក្តិ ដៃគូអន្តរជាតិ អំពីប្រទេសវៀតណាមប្រកបដោយអរិយធម៌ សម្បូរធូធារ អភិវឌ្ឍ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងសុចរិតភាព គោរពច្បាប់អន្តរជាតិ ជាមិត្តស្មោះត្រង់ ជាដៃគូដែលអាចជឿទុកចិត្តបាន ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
ចំពោះផ្នែកការទូតតែងតែទទួលបានការដឹកនាំ ការតម្រង់ទិសដៅ និងក្តីស្រលាញ់ពិសេស ពីសំណាក់លោក Nguyen Phu Trong អគ្គលេខាបក្ស។ ក្រៅពីសន្និសីទកិច្ចការបរទេសទូទាំងប្រទេស (ខែធ្នូ ឆ្នាំ ២០២១) លោក Nguyen Phu Trong បានចូលរួម និងផ្តល់ការណែនាំក្នុងសន្និសីទការទូតចំនួន ៦ ដងក្នុងនោះ ៥ ដងក្នុងឋានៈជាអគ្គលេខាបក្ស។ ខ្លឹមសារនៃសន្ទរកថារបស់លោកនៅក្នុងសន្និសីទទាំងនេះបានណែនាំយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើការងារកិច្ចការបរទេស បង្កើតឱ្យមានឯកភាពក្នុងការយល់ដឹង និងសកម្មភាពរបស់គ្រប់កម្រិត និងគ្រប់ផ្នែកក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់បក្សប្រកបដោយភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព និងទិសដៅយុទ្ធសាស្ត្រលើការកសាង និងអភិវឌ្ឍវិស័យការទូតក្នុងទិសដៅដ៏ទូលំទូលាយ ទំនើប និងវិជ្ជាជីវៈ។
លោក Nguyen Phu Trong បានទទួលមរណភាពហើយ ប៉ុន្តែកេរដំណែលមរដកដែលលោកបានបន្សល់ទុកគឺមានតម្លៃខ្លាំងណាស់សម្រាប់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិរបស់យើង។ ក្រោមពន្លឺនៃគោលនយោបាយការបរទេសរបស់បក្ស និងសតិអារម្មណ៍ចំពោះការទូតរបស់លោកប្រធាន ហូ ជីមិញ ការទទួលមរតក និងការលើកតម្កើងសមិទ្ធិផលគោលនយោបាយការបរទេសរបស់ប្រទេសនេះ តាមគំរូរបស់លោក Nguyen Phu Trong ផ្នែកការទូតទាំងមូលបានខិតខំអស់ពីសមត្ថភាពដើម្បីជំរុញយ៉ាងខ្លាំងក្លានូវតួនាទីត្រួសត្រាយផ្លូវនៃកិច្ចការបរទេស ខិតខំ និងអនុវត្តបន្ត រួមចំណែកសក្តិសមក្នុងបុព្វហេតុនវានុវត្តន៍ ការអភិវឌ្ឍជាតិ និងការពារជាតិ៕
![]() បន្ទាប់ពីទទួលដំណឹងពីមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី ១៩ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានជូនព័ត៌មាននេះ រួមជាមួយនឹងអត្ថបទ និងរូបថតអំពីជីវិត និងអាជីពរបស់លោក។ |
![]() យុគសម័យ -នៅចំពោះព័តិមានអំពីមរណភាពរបស់អគ្គលេខាបក្ស ង្វៀន ភូទ្រុង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសរសេរអត្ថបទចែករំលែកអនុស្សាវរីយ៍ដោយបានបង្ហាញពីការគោរព និងភាពសោកសៅជានិរន្តរ៍ចំពោះការលាចំពោះបុគ្គលិកលក្ខណះដ៏អស្ចារ្យរបស់ប្រជាជាតិ។ |
មតិពីមិត្តអ្នកអាន