Trending now

សាធារណមតិពិភពលោកកោតសរសើរលោក Nguyen Phu Trong អគ្គលេខាបក្ស

15:00 | 22/07/2024 យោងតាមកាសែតកងទ័ពប្រជាជន

បន្ទាប់ពីទទួលដំណឹងពីមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី ១៩ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានជូនព័ត៌មាននេះ រួមជាមួយនឹងអត្ថបទ និងរូបថតអំពីជីវិត និងអាជីពរបស់លោក។

ស្បែក​ជើង​ចាស់​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់នៅ​អឺរ៉ុប​របស់​អគ្គលេខា​បក្ស Nguyen Phu Trong មនោសញ្ចេតនាពិសេសរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះកងទ័ពលោកអ៊ំ ហូ
សាធារណមតិពិភពលោកកោតសរសើរលោក Nguyen Phu Trong អគ្គលេខាបក្ស
សាធារណមតិពិភពលោកកោតសរសើរលោក Nguyen Phu Trong អគ្គលេខាបក្ស

ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនរបស់គុយបា ដូចជា ទីភ្នាក់ងារព័ត៌មាន Prensa Latina សារព័ត៌មាន Granma ដែលជាសម្លេងរបស់បក្សកុម្មុយនិស្តគុយបា គេហទំព័រ Cubadebate ដែលមានមនុស្សតាមដានច្រើនជាងគេនៅលើកោះ Caribe សុទ្ធតែបានជូនព័ត៌មានអំពីមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ សារព័ត៌មានគុយបាបានសង្កត់ធ្ងន់ថា ក្នុងអាជីពនយោបាយដ៏យូរអង្វែងដែលសម្រេចបានសមិទ្ធផលជាច្រើន លោក Nguyen Phu Trong អគ្គលេខាបក្ស បានយកចិត្តទុកដាក់ដល់ទំនាក់ទំនងពិសេស និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស និងបក្ស រដ្ឋសភា រដ្ឋាភិបាល ប្រជាជនគុយបា និងវៀតណាម។ លោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៨។

ជាពិសេស Cubadebate បានចុះផ្សាយអត្ថបទរបស់លោកបណ្ឌិត González Sáez អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម ដោយបញ្ជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក Nguyen Phu Trong អគ្គលេខាបក្ស ចាប់ពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន វៀតណាមដែលពីប្រទេសមានចំណូលមធ្យមកម្រិតទាបក្លាយជា “ខ្លានៃអាស៊ី” ហើយត្រូវបានរំពឹងទុក មានកម្រិតប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ទន្ទឹមនឹងនោះ លោកបណ្ឌិត González Sáez មានការរំជើបរំជួលយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបាក្នុងឆ្នាំ២០១៨ ថា៖ “នេះមិនមែនជាដំណើរទស្សនកិច្ចទេ តែជាដំណើរត្រឡប់មកជួបជុំជាមួយបងប្អូនរបស់ខ្ញុំវិញ។”

ទូរទស្សន៍ NHK របស់ជប៉ុនក៏បានបញ្ចាំងបង្ហាញខ្សែភាពយន្តឯកសារដ៏វែងមួយ ដោយបង្ហាញពីការរួមវិភាគទានរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះការងារកសាង ការពារ និងអភិវឌ្ឍន៍របស់វៀតណាម ព្រមទាំងការរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងការបរទេសជាមួយប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។ ចំពោះទំនាក់ទំនងជាមួយជប៉ុន ភាពយន្តបានរំលឹកឡើងវិញនូវជំនួបរវាងលោក Nguyen Phu Trong អគ្គលេខាបក្ស ជាមួយលោក Abe Shinzo នាយករដ្ឋមន្ត្រីដែលក្នុងនោះថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតថានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

Nikkei Asia បានបន្ថែមការរួមវិភាគទានដ៏ធំធេងរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ដែលគូសបញ្ជាក់អំពីសេចក្តីសម្រេចចិត្ត ទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយប្រទេសជាច្រើន ព្រមទាំងសង្កត់ធ្ងន់ថា លោក Nguyen Phu Trong អគ្គលេខាបក្ស គឺអ្នកដែលជួយសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ចែករំលែកមតិដូចគ្នា កាសែត Financial Times បានវាយតម្លៃថា លោក Nguyen Phu Trong អគ្គលេខាបក្ស មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ Financial Times បានបញ្ជាក់ថា "វៀតណាមបានទាក់ទាញការវិនិយោគបរទេសរាប់ពាន់លានដុល្លារពីក្រុមហ៊ុននៅលើទូទាំងពិភពលោក ហ់យក្លាយជាខ្សែសង្វាក់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់"។

ទីភ្នាក់ងារសារព័ត៌មាន Xinhua ក៏បានបង្ហាញរូបភាពនៃសកម្មភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ក្នុងព្រឹត្តិការណ៍សំខាន់ៗ។ ដកស្រង់ពីលោក Alexander Lukashenko ប្រធានាធិបតីបេឡារុស្ស កាសែត “បេឡារុស្សសព្វថ្ងៃ” បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំប្រឹងប្រែងរបស់ Nguyen Phu Trong អគ្គលេខាបក្ស ក្នុងការពង្រឹងតួនាទីរបស់បក្សក្នុងសង្គម និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយដោយសាធារណមតិពិភពលោក។

ពិនិត្យមើលលក្ខណៈសំខាន់ៗនៃអាជីពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ទីភ្នាក់ងារសារព័ត៌មាន Reuters មានការចាប់អារម្មណ៍ចំពោះកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់វៀតណាម និងលើកកម្ពស់ទំនាក់ទំនងជាមួយមហាអំណាចជាច្រើនតាមរយៈគោលនយោបាយ "ការទូតឫស្សី" ដោយមានភាពទន់ភ្លន់ និងភាពបត់បែនរបស់វា។ ម៉្យាងវិញទៀត នាថ្ងៃទី ២០ ខែកក្កដា ស្ថានីយទូរទស្សន៍ CNBC បានដកស្រង់សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ដោយសង្កត់ធ្ងន់ថា លោក Nguyen Phu Trong អគ្គលេខាបក្ស គឺជាមេដឹកនាំមានចក្ខុវិស័យដែលជាស្ពានតភ្ជាប់រវាងវៀតណាម និងអាមេរិក ក៏ដូចជាសហគមន៍ពិភពលោកទាំងមូល អស់រយៈពេលជាច្រើនទសវត្សរ៍៕

ស្បែក​ជើង​ចាស់​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់នៅ​អឺរ៉ុប​របស់​អគ្គលេខា​បក្ស Nguyen Phu Trong ស្បែក​ជើង​ចាស់​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់នៅ​អឺរ៉ុប​របស់​អគ្គលេខា​បក្ស Nguyen Phu Trong

យុគសម័យ -នៅចំពោះព័តិមានអំពីមរណភាពរបស់អគ្គលេខាបក្ស ង្វៀន ភូទ្រុង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសរសេរអត្ថបទចែករំលែកអនុស្សាវរីយ៍ដោយបានបង្ហាញពីការគោរព និងភាពសោកសៅជានិរន្តរ៍ចំពោះការលាចំពោះបុគ្គលិកលក្ខណះដ៏អស្ចារ្យរបស់ប្រជាជាតិ។

មនោសញ្ចេតនាពិសេសរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះកងទ័ពលោកអ៊ំ ហូ មនោសញ្ចេតនាពិសេសរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះកងទ័ពលោកអ៊ំ ហូ

ក្នុងឋានៈជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក Nguyen Phu Trong តែងតែដឹកនាំទាន់ពេលវេលាដល់កម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងការបំពេញភារកិច្ចការពារមាតុភូមិ។

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស