Trending now

អារម្មណ៍របស់ប្រជាជនគុយបាចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

11:24 | 23/07/2024

ដោយទទួលដំណឹងពីមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ថ្នាក់ដឹកនាំ និងប្រជាជនគុយបាបានសម្ដែងនូវភាពសោកសៅជាទីបំផុត ហើយចាត់ទុកថានេះជាការបាត់បង់ដ៏ធំធេង។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
លោក Nguyen Phu Trong អគ្គលេខាបក្ស ទទួលជួបលោក Esteban Lazo Hernández នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣
លោក Nguyen Phu Trong អគ្គលេខាបក្ស ទទួលជួបលោក Esteban Lazo Hernández នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣

មិត្តស្មោះត្រង់និងជិតស្និទ្ធ

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយគុយបា បានជូនព័ត៌មានអំពីការទទួលមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជនគុយបា ព្រមទាំងសង្កត់ធ្ងន់លើការរួមចំណែករបស់លោកអគ្គលេខាបក្ស ក្នុងការជំរុញទំនាក់ទំនងមិត្តភាពពិសេសរវាងគុយបា និងវៀតណាម។ រូបភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សក្នុងជំនួបជាមួយថ្នាក់ដឹកនាំគុយបា ក៏ត្រូវបានចុះផ្សាយនៅលើកាសែតនៃប្រទេសកោះ Caribbean ផងដែរ។

អត្ថបទ "ការបាត់បង់ដ៏ធំធេងមួយសម្រាប់គុយបា" បានចុះផ្សាយលើកាសែតប្រចាំថ្ងៃ Granma - សម្លេងរបស់បក្សកុម្មុយនិស្តគុយបា ហើយទីភ្នាក់ងារសារព័ត៌មាន Prensa Latina ចុះផ្សាយអត្ថបទ "ការទទួលមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ជាការបាត់បង់ដ៏ធំធេងមួយសម្រាប់គុយបា"។ កាសែតគុយបាផ្សេងទៀតបានចុះផ្សាយសារលិខិតរំលែកទុក្ខរបស់លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា។

ថ្នាក់ដឹកនាំគុយបាបានអះអាងថា ការទទួលមរណភាពរបស់លោក Nguyen Phu Trong គឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់គុយបា។ គុយបានឹងចងចាំជានិច្ចចំពោះលោក Nguyen Phu Trong ដែលជាបងប្អូន ជាអ្នកជម្រុញទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋសភាទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន និងកាសែតធំៗរបស់គុយបាចុះផ្សាយរូបភាពរបស់សមាជិករដ្ឋសភាគុយបាចំណាយពេលមួយនាទីស្ងាត់ស្ងៀមដើម្បីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សផងដែរ។ គេហទំព័រព័ត៌មាន cubahora.cu បានដកស្រង់សម្តីរបស់លោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបាថា "យើងពិតជាសោកស្ដាយជាខ្លាំងដែលបានទទួលដំណឹងមរណភាពរបស់លោក Nguyen Phu Trong។ ដើម្បីរំលឹកដល់លោក Nguyen Phu Trong ដំណើរបដិវត្តន៍ និងមនោសញ្ចេតនាដែលលោកផ្ដល់ដល់ប្រទេសយើង ក្នុងនាមប្រជាជនគុយបា ខ្ញុំស្នើឲ្យចំណាយពេលមួយនាទីស្ងាត់ស្ងៀម ដើម្បីគោរពដល់វិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស"។

ដោយតបស្នងសងគុណចំពោះការរួមចំណែករបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ក្នុងទំនាក់ទំនងទ្វេភាគី គុយបាសម្រេចចិត្តរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិ។ យោងតាមសេចក្តីប្រកាសដែលប្រកាសខាងលើ ក្នុងអាជីពនយោបាយដ៏យូរអង្វែង និងជោគជ័យរបស់ខ្លួន លោក Nguyen Phu Trong អគ្គលេខាបក្ស គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំធ្វើបានល្អបំផុតក្នុងការជំរុញទំនាក់ទំនង មិត្តភាពពិសេស និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សញ្ញាសម្គាល់មិនអាចសាបរលាបបានទេ

អស់រយៈពេលជិត ៦៥ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៦០) ទោះបីជាស្ថានភាពពិភពលោកមានការផ្លាស់ប្តូរជាច្រើនដែលមិនអាចទាយទុកជាមុនបានក៏ដោយ ប៉ុន្តែទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា កំពុងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។

ក្នុងការខិតខំជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ លោក Nguyen Phu Trong អគ្គលេខាបក្ស មានតួនាទីសំខាន់។ លោកអគ្គលេខាបក្សបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាក្នុងខែមេសា ឆ្នាំ២០១២ និងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបាក្នុងខែមីនា ឆ្នាំ២០១៨។ ក្ដីស្រឡាញ់ និងគោរពរាប់អានរបស់ថ្នាក់ដឹកនាំ និងប្រជាជនគុយបាចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស មិនត្រឹមតែមកពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានមកពីសមិទ្ធផលរបស់លោកអគ្គលេខាបក្សក្នុងការកសាងសង្គមនិយមទៀតផង។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានៅឆ្នាំ២០១២ លោក Nguyen Phu Trong អគ្គលេខាបក្ស បានទទួលគ្រឿងឥស្សរិយយស José Marti។ នេះគឺជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់បក្ស និងរដ្ឋគុយបាក្នុងបំណងទទួលស្គាល់ការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្សក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបុព្វហេតុកសាងសង្គមនិយមនៅវៀតណាម។

បន្ទាប់ពីត្រូវបានបង្ហាញនៅទីក្រុង La Habana កាលពីដើមឆ្នាំនេះ សៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្សស្តីពី "បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅកាន់សង្គមនិយមនៅវៀតណាម" ត្រូវបានចាត់ទុកជាឯកសារដ៏មានតម្លៃសម្រាប់គុយបាក្នុងបរិបទបច្ចុប្បន្នដោយអ្នកអានជាច្រើន។

ដោយសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស លោក Joy Puentes Saldise ទីប្រឹក្សា ឯកអគ្គរដ្ឋទូតរងគុយបាប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងគុយបាកាន់តែពង្រឹង និងក្លាយជាពិសេសថែមទៀត ដោយសារមានការរួមវិភាគទានរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ លោកបានបន្សល់ទុកនូវសញ្ញាសម្គាល់មិនអាចសាបរលាយបាននៅក្នុងដួងចិត្តប្រជាជនគុយបា។

នៅលើកាសែតអេឡិចត្រូនិក cubadebate.cu លោកបណ្ឌិត Ruvislei González Sáez អ្នកជំនាញនាំមុខគេអំពីវៀតណាមក្នុងតំបន់អាមេរិកឡាទីន អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម បានចាត់ទុកថា លោក Nguyen Phu Trong អគ្គលេខាបក្ស តែងតែជួយគាំទ្រចំពោះគុយបា និងបុព្វហេតុបដិវត្តន៍របស់ប្រជាជនកោះ Caribbean។ លោក Ruvislei González Sáez បានកត់សម្គាល់ថា គុយបាបានបាត់បង់នូវបងប្អូនម្នាក់។ ប្រជាជនគុយបានឹងចងចាំជានិច្ចនូវការរួមចំណែក និងមនោសញ្ចេតនារបស់លោក Nguyen Phu Trong អគ្គលេខាបក្ស៕

មនោសញ្ចេតនាពិសេសរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះកងទ័ពលោកអ៊ំ ហូ មនោសញ្ចេតនាពិសេសរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ចំពោះកងទ័ពលោកអ៊ំ ហូ

ក្នុងឋានៈជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក Nguyen Phu Trong តែងតែដឹកនាំទាន់ពេលវេលាដល់កម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងការបំពេញភារកិច្ចការពារមាតុភូមិ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

នារសៀលថ្ងៃទី ២០ កក្កដា នៅទីក្រុងប៉េកាំង (ចិន) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Xi Jinping បានអញ្ជើញមកកាន់ស្ថានទូតវៀតណាមប្រចាំនៅ ចិនគោរពវិញ្ញាណក្ខន្ធ រំលែកមរណទុក្ខ និងសរសេរក្នុងសៀវភៅក្តាំងមរណទុក្ខ ចំពោះ មរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស