Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

14:13 | 21/07/2024

នារសៀលថ្ងៃទី ២០ កក្កដា នៅទីក្រុងប៉េកាំង (ចិន) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Xi Jinping បានអញ្ជើញមកកាន់ស្ថានទូតវៀតណាមប្រចាំនៅ ចិនគោរពវិញ្ញាណក្ខន្ធ រំលែកមរណទុក្ខ និងសរសេរក្នុងសៀវភៅក្តាំងមរណទុក្ខ ចំពោះ មរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

ការិយាល័យនយោបាយវៀតណាម​សម្រេចចិត្ត​ប្រគល់គ្រឿងឥស្សរិយយស​ផ្កាយមាស​ជូនអគ្គលេខាបក្សលោក Nguyen Phu Trong សៀវភៅរបស់លោក Nguyen Phu Trong រួមចំណែកក្នុងការបញ្ជាក់អត្តសញ្ញាណ និងទិសដៅរៀបចំផែនការកសាង និងអភិវឌ្ឍវប្បធម៌វៀតណាម
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

អញ្ជើញចូលរួមផងដែរមានសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាធិការលេខាធិការដ្ឋាន ប្រធានខុទ្ទការល័យមជ្ឈឹមបក្សកុម្មុយ និស្តចិន Cai Qi; សមាជិកខុទ្ទកាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈ កម្មាធិការទំនាក់ទំនងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Jianchao និងថ្នាក់ដឹកនាំក្រសួងការបរទេស គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសមជ្ឈិមចិន។

ថ្លែងមតិជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំដ៏មហិមាររបស់បក្ស និងប្រជាជនវៀតណាម។ អគ្គលេខាបក្សលោក Nguyen Phu Trong បានលះបង់ពេញមួយជីវិតជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានសមិទ្ធិផលធំធេងក្នុងបុព្វហេតុកសាងសង្គមនិយម ទទួលបានការគាំទ្រ និងសេចក្តីស្រឡាញ់របស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជន វៀតណាមទាំងមូល។ ចិនចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលជា “សមមិត្តផង និងបងប្អូនផង” រវាងវៀតណាម និងចិន។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong និងចូលរួមរំលែកទុក្ខចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម; ថ្លែងអំណរគុណចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងមួយជីវិតរបស់ខ្លួន លោកអគ្គលេខាបក្ស Nguyen Phu Trong បានលៃទុកនូវក្តីស្រលាញ់អស់ពីដួងចិត្តនិងបានរួមចំណែកយ៉ាងសំខាន់ជាច្រើនចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-ចិន។ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់ សម្គាល់ ក្លាយជាសហគមន៍ចែករំលែកអនាគតដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទទួលបានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃដដែល (២០ កក្កដា) នាយករដ្ឋមន្ត្រីចិន លោក Li Qiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន Zhao Leji, ប្រធាន គណៈកម្មាធិការជាតិនៃ សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន លោក Wang Huning និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិនបានផ្ញើកម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong៕

សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

ពិធីបុណ្យសពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរៀបចំឡើងតាមពិធីកាន់ទុក្ខថ្នាក់ជាតិ។

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព

យោងតាមព័ត៌មានពីគណៈការពារ និងថែទាំសុខភាពកម្មាភិបាលមជ្ឈិម បានឲ្យដឹងថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម កើតឆ្នាំ១៩៤៤ បានទទួលមរណភាពនៅវេលាម៉ោង ១៣ និង ៣៨ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋក៏ដោយ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស