នាថ្ងៃទី ១៨ កក្កដា ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តប្រគល់ គ្រឿងឥស្សរិយយសផ្កាយមាសជូនអគ្គលេខាបក្សលោក Nguyen Phu Trong។
សៀវភៅរបស់លោក Nguyen Phu Trong រួមចំណែកក្នុងការបញ្ជាក់អត្តសញ្ញាណ និងទិសដៅរៀបចំផែនការកសាង និងអភិវឌ្ឍវប្បធម៌វៀតណាម បន្តកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ |
ការិយាល័យនយោបាយសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនអគ្គលេខាបក្សលោក Nguyen Phu Trong |
គ្រឿងឥស្សរិយយសផ្កាយមាសគឺជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាបំផុតរបស់វៀតណាមដើម្បីប្រគល់ជូនបុគ្គលដែលមានគុណបំណាច់ដ៏ធំធេង និងឆ្នើមពិសេសក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងរបស់ប្រទេសជាតិវៀតណាម។ បន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្ដីសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក To Lam បានចុះហត្ថលេខាលើសេចក្តីសម្រេចប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយសារមានគុណបំណាច់ដ៏ធំធេង និងឆ្នើមពិសេសដល់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ៕
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong នៅប្រទេសគុយបា នាថ្ងៃទី ១៦ កុម្ភៈ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Vo Van Be នាយករង និងជាអគ្គនិពន្ធនាយករងនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត បានឧទ្ទេសនាមដល់មិត្តអ្នកអានគុយបាអំពីសៀវភៅក្រោមចំណងជើងថា “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយម” របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ |
អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី ១១ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។ |
មតិពីមិត្តអ្នកអាន