Trending now

ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong នៅប្រទេសគុយបា

09:00 | 17/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៦ កុម្ភៈ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Vo Van Be នាយករង និងជាអគ្គនិពន្ធនាយករងនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត បានឧទ្ទេសនាមដល់មិត្តអ្នកអានគុយបាអំពីសៀវភៅក្រោមចំណងជើងថា “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយម” របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។

អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត
អគ្គលេខាបក្សគណបក្ស​កុម្មុយនិស្តវៀតណាម Nguyen Phu Trong  អញ្ជើញទទួលជួបសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អគ្គលេខាបក្សគណបក្ស​កុម្មុយនិស្តវៀតណាម Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong នៅប្រទេសគុយបា
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong នៅប្រទេសគុយបា

ពិធីនេះបានធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំ José Antonio Portuondo ក្នុងរដ្ឋធានី La Habana ប្រទេសគុយបា។ សៀវភៅមួយក្បាលនេះបានបង្ហាញពីអត្ថបទ និងសុន្ទរកថាជាគំរូចំនួន ២៩ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong អំពីបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ... ទាក់ទាញចំណាប់អារម្មណ៍ពីមិត្ដអ្នក​អានគុយបា។

មនុស្សជាច្រើនដែលចូលរួមក្នុងពិធីបានចាត់ទុកថា ទស្សនៈ គោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋវៀតណាមអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយម គឺជាឯកសារយោងដ៏មានតម្លៃសម្រាប់គុយបា ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលមានគុណសម្បត្តិផង ការលំបាក ឱកាស និងបញ្ហាប្រឈមជាច្រើនផង។

សូមបញ្ជាក់ថា គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមដែលបានចូលរួមឧទ្ទេសនាមសៀវភៅនៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាដល់ថ្នាក់ដឹកនាំស្ថាប័ន ក្រសួង និងទីភ្នាក់ងារប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក Rogelio Polanco Fuentes លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមសតិអារម្មណ៍នៃបក្សកុម្មុយនិស្តគុយបា បានសង្កត់ធ្ងន់លើតម្លៃយោងនៃសៀវភៅទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង។ សៀវភៅបានលើកឡើងអំពីគោលដៅ ទិសដៅនិងដំណោះស្រាយដើម្បីកសាងវៀតណាមក្នុងបរិបទថ្មី ជួយកម្មាភិបាល សមាជិកបក្ស និងប្រជាជនបានយល់ច្បាស់អំពីបុព្វហេតុកសាងសង្គមនិយមនៅវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម