Trending now

អគ្គលេខាបក្សគណបក្ស​កុម្មុយនិស្តវៀតណាម Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា

23:00 | 01/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងមក​បំពេញទស្សនកិច្ចជា​ផ្លូវការនៅវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងមក​បំពេញទស្សនកិច្ចជា​ផ្លូវការនៅវៀតណាម
ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម
អគ្គលេខាបក្សគណបក្ស​កុម្មុយនិស្តវៀតណាម Nguyen Phu Trong  អញ្ជើញទទួលជួបសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា
អគ្គលេខាបក្សគណបក្ស​កុម្មុយនិស្តវៀតណាម Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា

នៅក្នុងជំនួបនេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបាននាពេលកន្លងមក ជាពិសេសការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រីកទំនាក់ទំនងការបរទេសនិងសមាហរណកម្មអន្តរជាតិ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយ​និស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស។

ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់និងសម្តែងក្តីរីករាយចំពោះទំនាក់ទំនងវៀតណាមនិងកម្ពុជាកាន់តែល្អប្រសើរលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ ប្រធានរដ្ឋសភាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដែលវៀត​ណាមផ្តល់ជូនកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងធ្វើការជាមួយវៀតណាម ដើម្បីការពារ ថែរក្សានិងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងកម្រិតខ្ពស់ថ្មី និងមរតកបន្តទៅជំនាន់ក្រោយ​។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី រួមចំណែកក្នុងការពង្រឹង និងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា។ លោកអគ្គលេខាបក្ស Nguyen Phu Trong អបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ និងគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ត្រចះត្រចង់ រដ្ឋសភា និងរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង និងផ្ទេរតំណែងអ្នកដឹកនាំជំនាន់ក្រោយ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស​កម្ពុជា; លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ការដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា និងការដឹកនាំរបស់រាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជាជាស្នូល ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗនិងធំធេងថែមទៀត អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដំណាក់កាល ២០២៣-២០២៨ និងគោលដៅរបស់រដ្ឋាភិបាលនីតិកាលទី៧។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ប្រពៃណីប្រវត្តិសាស្ត្រនៃសាមគ្គីភាព ភាពជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជាប្រភពកម្លាំងដ៏ធំធេង និងសំខាន់បំផុតសម្រាប់ការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងការការពារ កសាងនិងអភិវឌ្ឍន៍ប្រទេស។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភាទាំងពីរ និងប្រជាជនទាំងពីរដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងសម្រេចបាននូវសមិទ្ធិផលយ៉ាងធំធេងជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនយោបាយ ធានាការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់កិត្យានុភាពអន្តរជាតិនៃប្រទេសនីមួយៗ។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ដាំផ្ញើការសួរសុខទុក្ខជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤