Trending now

ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម

18:53 | 21/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

សៀវភៅនេះបានប្រមូល និងរៀបចំជាប្រព័ន្ធនូវអត្ថបទ សុន្ទរកថា បទសម្ភាសន៍ លិខិត សារទូរលេខ ជាង ៨០ ក្នុងសកម្មភាពកិច្ចការបរទេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងអំឡុងពេលជាង ២ ទសវត្សរ៍ ចាប់ពីឆ្នាំ ២០០១ មក។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
ការតាំងពិព័រណ៌រូបថតក្រោមចំណងជើងថា «ស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu» ការតាំងពិព័រណ៌រូបថតក្រោមចំណងជើងថា «ស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu»
ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម
ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម

នារសៀលថ្ងៃទី ២១ វិច្ឆិកា នៅក្រសួងការបរទេស គណៈទាក់ទងបរទេសមជ្ឈិម គណៈកម្មការឃោសនាអប់រំមជ្ឈិម ក្រសួងការបរទេសវៀតណាម និងគ្រឹះស្ថានបោះ ពុម្ពផ្សាយនយោបាយជាតិ Truth បានរៀបចំពិធីបង្ហាញមុខសៀវភៅ “ការកសាង និង អភិវឌ្ឍការទូតនិងកិច្ចការបរទេសវៀតណាមគ្រប់ជ្រុងជ្រោយ ទំនើប ពោរពេញដោយ អត្តសញ្ញាណ “ដើមឬស្សីវៀតណាម” របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

សៀវភៅនេះបានប្រមូល និងរៀបចំជាប្រព័ន្ធនូវអត្ថបទ សុន្ទរកថា បទសម្ភាសន៍ លិខិត សារទូរលេខ ជាង ៨០ ក្នុងសកម្មភាពកិច្ចការបរទេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងអំឡុងពេលជាង ២ ទសវត្សរ៍ ចាប់ពីឆ្នាំ ២០០១ មក។ ខ្លឹមសារ នៃសៀវភៅនេះមានបីផ្នែក៖ តួនាទីសំខាន់ និងការរួមចំណែកយ៉ាងធំធេងនៃកិច្ចការបរ ទេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ; កិច្ចការបរទេសរបស់វៀតណាម ដើម្បី ឯករាជ្យ ភាពម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; សញ្ញា សម្គាល់នៃកិច្ចការបរទេស និងការទូត។

ថ្លែងមតិក្នុងពិធីនេះ អចិន្ត្រៃយ៍នៃគណៈលេខា និងជាប្រធានគណៈចាត់តាំង មជ្ឈិម លោកស្រី Truong Thi Mai បានអះអាងថា សៀវភៅរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាត្រីវិស័យរបស់បក្សកុម្មុយនិស្តវៀតណាម និងជាមូលដ្ឋាន ទ្រឹស្តីជាក់ស្តែងអំពីកិច្ចការបរទេសក្នុងស្ថានភាពថ្មី។ “សម្រាប់មិត្តភក្តិអន្តរជាតិ សៀវភៅនេះនឹងក្លាយជាឯកសារកិច្ចការបរទេសដ៏ មានតម្លៃអំពីគោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរដ្ឋនោះគឺ៖ ឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និង ពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនង ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងម្ចាស់ការ; ជាមិត្តភក្តិ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលទទួលខុស ត្រូវនៃសហគមន៍អន្តរជាតិ។ លើសពីនេះ ខ្លឹមសារនៃសៀវភៅនេះក៏បង្ហាញយ៉ាង ជ្រាលជ្រៅនូវការស្រុះចិត្តគំនិត ការគាំទ្រ និងការលើកទឹកចិត្តរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ សមាជិករដ្ឋសភា អ្នកនយោបាយ និងអ្នកប្រាជ្ញបរទេសសម្រាប់កិច្ច ការបរទេស និងការទូតរបស់វៀតណាមផងដែរ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ