សម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទើបបានបិទបញ្ចប់នៅទីក្រុងហ្សឺណែវ ស្វីស។ ការចូលរួមរបស់វៀតណាមក្នុងសម័យប្រជុំនេះ បានសរឲ្យឃើញពីរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញ និងការពារសិទ្ធិមនុស្សនិយាយរួម ក៏ដូចជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិយាយដោយឡែក។ ទន្ទឹមនឹងនោះ រួមចំណែកអនុវត្តន៍គោលនយោបាយការបរទេសដោយម្ចាស់ការ វិជ្ជមាន ហើយមានការទទួលខុសត្រូវចំពោះបញ្ហារួមរបស់សហគមន៍អន្តរជាតិក្នុង ឋានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិឆ្នាំ ២០២៣ - ២០២៥។
វៀតណាម៖ សិទ្ធិមនុស្សត្រូវបានបញ្ជាក់ដោយមិនអាចកាត់ផ្តាច់ពីសិទ្ធិរបស់ប្រទេសជាតិបានទេ ភូមិថ្ម Khuoi Ky៖ ចំណុចលេចធ្លោនៃទេសចរណ៍សហគមន៍នៅ ខេត្ត Cao Bang |
![]() |
វៀតណាមខិតខំប្រឹងប្រែងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស |
លទ្ធផលជាក់លាក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីការខិតខំប្រឹងប្រែងរបស់វៀតណាម
សេចក្ដីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សបានបញ្ជាក់ជាថ្មីថា ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់អវិជ្ជមានដល់ការទទួលបានសិទ្ធិមនុស្ស ដូចជាសិទ្ធិរស់រានមានជីវិត សុខភាព ទឹកស្អាត និងអនាម័យ ក៏ដូចជាសិទ្ធិអភិវឌ្ឍន៍។ ជាពិសេស ជនងាយរងគ្រោះ ដូចជាជនក្រីក្រ ស្ត្រី កុមារ មនុស្សចាស់ និងជនពិការ តែងតែទទួលរងនូវផលវិបាកដ៏ធ្ងន់ធ្ងរបំផុតអំពីការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ សេចក្ដីសម្រេចិត្តបានអំពាវនាវឲ្យមានវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមទាំងនេះ។
សេចក្ដីសម្រេចចិត្តក៏បានយកប្រជាជនជាមជ្ឈភាព ទូលំទូលាយ បរិយាប័ន្នចំពោះរាល់គោលនយោបាយបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងអំពាវនាវឱ្យប្រទេសនានាកសាង និងអនុវត្តន៍រាល់គោលនយោបាយធានាដំណើរការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាពគឺយុត្តិធម៌ សមភាព បរិយាប័ន្ន និងនិរន្តរភាព ព្រមទាំងមិនបំភ្លេចចោលនរណាម្នាក់ឡើយ។ ប្រការនេះរួមមានការបង្កើតការងារធ្វើ ធានាសុខុមាលភាពសង្គម និងជួយឧបត្ថម្ភសហគមន៍ ដែលរង់ផលប៉ះពាល់ច្រើនបំផុតដោយការប្រែប្រួលអាកាសធាតុ។
យោងតាមឯកអគ្គរដ្ឋទូតលោក Mai Phan Dung ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ ស្វីស បានឲ្យដឹងថា ក្នុងអំឡុងពេលនៃសម័យប្រជុំ វៀតណាមបានដឹកនាំ និងរៀបចំសម័យពិគ្រោះយោបល់ក្រៅផ្លូវការចំនួន៤ ស្ដីពីសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួមរបស់តំណាងប្រទេស អង្គការអន្តរជាតិ និងក្រៅរដ្ឋាភិបាលនានាយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនោះ វៀតណាមបានរៀបចំការផ្លាស់ប្តូរទ្វេភាគីជាច្រើនជាមួយដៃគូដែលចាប់អារម្មណ៍លើបញ្ហានេះ ទាំងថ្នាក់ឯកអគ្គរដ្ឋទូត និងអ្នកជំនាញ។ ការដែលសេចក្ដីសម្រេចចិត្តនេះត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ជាមួយប្រទេសសហឧបត្ថម្ភចំនួន ៧០ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាអ្នកតាក់តែងសេចក្ដីសម្រេចចិត្តឆ្នាំនេះផងដែរ។
បង្ហាញពីតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣ - ២០២៥
សម័យប្រជុំជាប្រចាំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរួមមានសម័យពិភាក្សាឯកទេសចំនួន ៥ សម័យពិភាក្សា និងកិច្ចសន្ទនាជាមួយបែបបទពិសេសប្រមាណ ៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមជាមួយនឹងយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងកិច្ចពិគ្រោះយោបល់ជាច្រើនស្ដីពីពង្រៀងសេចក្ដីសម្រេចចិត្តនានា។
ក្នុងសម័យប្រជុំ គណៈប្រតិភូវៀតណាមបានពិភាក្សា និងថ្លែងមតិស្ដីពីបញ្ហាជាច្រើនដូចជា៖សិទ្ធិសុខភាព សិទ្ធិអប់រំ ភាពក្រីក្រតោកយ៉ាក និងប្រយុទ្ធប្រឆាំងនឹងការរើសអើងចំពោះស្ត្រី និងកុមារី។ តាមនោះបានបង្ហាញពីទស្សនៈ គោលនយោបាយឥតងាករេ និងសមិទ្ធិផលរបស់វៀតណាមក្នុងការជំរុញ និងការពារសិទ្ធមនុស្ស។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានសកម្មចរចា ពិចារណា និងអនុម័តលើសេចក្ដីសម្រេចចិត្ត និងអនុក្រិតនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ជាពិសេស គឺជាប្រធាន និងសម្របសម្រួលក្រុមស្នូល ដើម្បីកសាង ឧទ្ទេសនាម និងជំរុញក្រុមប្រឹក្សាសិទ្ធិមនុស្សអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ដោយប្រធានបទផ្លាស់ប្តូរដោយយុត្តិធម៌។
រាល់ការរួមវិភាគទានរបស់វៀតណាមក្នុងសម័យប្រជុំជាប្រចាំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្តបង្ហាញពីតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣ - ២០២៥ របស់វៀតណាម។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់លើតួនាទីនេះ នៅពេលដែលវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានាឆ្នាំ ២០២២ ដូច្នេះថា៖
“វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកនានារួមវិភាគទានយ៉ាងជាក់ស្ដែងទៅក្នុងការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិអន្តរជាតិក្នុងស្មារតីគោរព និងយោគយល់គ្នាទៅវិញទៅមក ជំរុញសិទ្ធិមនុស្ស ឆ្លើយតបនឹងលក្ខខណ្ឌ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រទេសនានា ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍។ វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសជាសមាជិកជំរុញគំនិតផ្ដួចផ្ដើម និងដំណោះស្រាយលើគ្រប់វិស័យដូចជា៖ សិទ្ធិរស់នៅក្នុងសន្តិភាព សិទ្ធិអភិវឌ្ឍន៍ សិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ និងសិទ្ធិទទួលបានសេវាកម្មសុខាភិបាល អប់រំ ការងារ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត”។
ដោយមានទំនួលខុសត្រូវ ភាពម្ចាស់ការ និងការខិតខំប្រឹងប្រែងរួមវិភាគទានក្នុងសម័យប្រជុំនីមួយៗ វៀតណាមកំពុងបំពេញល្អនូវភារកិច្ចក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមដៃជាមួយសហគមន៍អន្តរជាតិកសាងពិភពលោកប្រកបដោយសន្តិភាព ប្រជាជនគ្រប់រូប ប្រទេសជាតិ និងប្រជាជាតិទាំងអស់សុទ្ធតែទទួលបានសមិទ្ធិផលអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គមផងដែរ៕
![]() នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស (UDHR) និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន (VDPA) ដោយវៀតណាមផ្តួចផ្តើមគំនិតចងក្រង។ នេះជាសញ្ញាសម្គាល់ដ៏សំខាន់របស់វៀតណាមក្នុងសម័យប្រជុំដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥។ ការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះល្បិចកលមូលបង្កាច់ លើបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។ |
![]() នេះជាសកម្មភាពដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក ចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ។ |
មតិពីមិត្តអ្នកអាន