Trending now

សញ្ញាសម្គាល់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

09:00 | 31/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស (UDHR) និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន (VDPA) ដោយវៀតណាមផ្តួចផ្តើមគំនិតចងក្រង។ នេះជាសញ្ញាសម្គាល់ដ៏សំខាន់របស់វៀតណាមក្នុងសម័យប្រជុំដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥។ ការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះល្បិចកលមូលបង្កាច់ លើបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។

មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម  អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថី្មជូនចំពោះបណ្ដាកងកម្លាំងប្រដាប់អាវុធកម្ពុជា មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថី្មជូនចំពោះបណ្ដាកងកម្លាំងប្រដាប់អាវុធកម្ពុជា
សញ្ញាសម្គាល់វៀតណាមក្នុងរយៈពេល ១ ឆ្នាំ ធ្វើសកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាពរបស់អាស៊ាន សញ្ញាសម្គាល់វៀតណាមក្នុងរយៈពេល ១ ឆ្នាំ ធ្វើសកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាពរបស់អាស៊ាន

សេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន គឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម ហើយបានឧបនាយករដ្ឋមន្ត្រី Tran Luu Quang លើកឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់ បើកកិច្ចប្រជុំលើកទី ៥២ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចចិត្តនេះមានគោលបំណងបញ្ជាក់ឡើងវិញ និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមទាំងសកម្មភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងគុណតម្លៃនៃឯកសារសំខាន់ៗ ចំនួនពីរដែលបានរៀបរាប់ខាងលើ ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់ សហគមន៍អន្តរជាតិអំពីសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់គ្នា។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

សញ្ញាសម្គាល់លេចធ្លោរបស់វៀតណាម

ខ្លឹមសារនៃសេចក្តីសម្រេចចិត្តបានផ្តោតលើសារៈសំខាន់ និងខ្លឹមសារវិជ្ជមាននៃសេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសដែលបានរៀបរាប់ខាងលើ ដូចជា៖ ការរំលឹកឡើងវិញនូវគោលការណ៍សិទ្ធិមនុស្សសំខាន់ៗនៃឯកសារទាំងពីរនេះ; សង្កត់ធ្ងន់លើតួនាទីនាំមុខរបស់ប្រទេសនានាក្នុងការធានាសិទ្ធិមនុស្ស ទទួលស្គាល់ការចូលរួមរបស់ស្ត្រី តួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ គោរព្វលក្ខណៈសម្បូរបែបនិងប្រកបដោយបរិយាប័ន្ន ... ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនិយាយរួម និងក្នុងការចូលរួមក្នុងការងាររបស់សមាគមក្រុមប្រឹក្សាសិទ្ធិមនុស្សនិយាយដោយ ឡែក។ សេចក្តីសម្រេចក៏បានផ្តល់អនុសាសន៍ដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអនុវត្តកម្មវិធីសកម្មភាពរំលឹកដល់សេចក្តីប្រកាស រួមទាំងព្រឹត្តិការណ៍ជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សក្នុងខែធ្នូឆ្នាំនេះ និងមានរបាយការណ៍សកម្មភាពដើម្បីអបអរសាទរសម័យប្រជុំលើកទី ៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំក្រោយ។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនេះបង្ហាញពីការរួមចំណែកយ៉ាងសកម្មនិងការទទួលខុសត្រូវរបស់វៀតណាមចំពោះការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស៖

“អាចនិយាយបានថា នេះជាសញ្ញាសម្គាល់ដ៏លេចធ្លោរបស់វៀតណាមក្នុងសម័យប្រជុំដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥។ សេចក្តីសម្រេចចិត្តនេះ បង្ហាញពីសារដ៏ធំធេង និងវិជ្ជមានស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ការគោរពភាពចម្រុះ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងអន្តរជាតិនិយាយរួម និងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនិយាយដោយឡែក។ នេះជាសំណើដ៏ទាន់ពេលវេលារបស់វៀតណាម ឆ្លើយតបនឹងការយកចិត្តទុកដាក់ និងអាទិភាពរបស់សហគមន៍អន្តរជាតិ រួមចំណែកលើកកម្ពស់ការយល់ដឹង ការប្តេជ្ញាចិត្ត និងសកម្មភាពរបស់ប្រទេសនានាក្នុងការសម្រេចបាននូវគោលដៅអំពីសិទ្ធិមនុស្ស។ ហេតុ ដូច្នេះ សេចក្តីសម្រេចចិត្តនេះ បានប្រមូលប្រទេសឧបត្ថម្ភធំចំនួន ៩៨ ប្រទេស”។

សញ្ញាសម្គាល់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
សញ្ញាសម្គាល់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ការរួមចំណែកជាក់ស្តែងរបស់វៀតណាមចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

យោងតាមរដ្ឋមន្ត្រីលោក Bui Thanh Son សេចក្តីសម្រេចចិត្តបានបញ្ជូនសារធំៗ និងវិជ្ជមានជាច្រើន ជាពិសេសសារនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ការគោរពភាពចម្រុះ និងភាពសុខដុមរមនា ដោយហេតុនេះជួយជំរុញការឯកភាព កិច្ចព្រមព្រៀង សុខដុមរមនា ការផ្សះផ្សារ និងបរិយាកាសនៃកិច្ចសហប្រតិបត្តិការនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងបរិបទដែលវេទិកាអន្តរជាតិជាច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវរងការបែកបាកយ៉ាងខ្លាំង។ សំណើររបស់វៀតណាមចំពោះសេចក្តីសម្រេចនេះនៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងលក្ខណៈទាន់ពេលវេលា ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិក្នុងការអបអរសាទរ និងផ្សព្វផ្សាយសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន ដែលជាឯកសារសំខាន់ចំនួនពីរស្តីពីសិទ្ធិមនុស្សដែលបង្ហាញពីតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ។ រដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖

“សម្រាប់វៀតណាម ការដែលយើងបានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការអនុម័តសេចក្តីសម្រេចចិត្តខាងលើក្នុងសម័យប្រជុំដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងជិតស្និទ្ធ ស្របគ្នារវាងក្រសួងការបរទេស ស្ថានបេសកកម្មតំណាងរបស់វៀតណាមនៅក្រៅប្រទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតួនាទីជាសមាជិកសកម្ម និងការទទួលខុសត្រូវ បន្តរួមចំណែកក្នុងបង្កើតឋានៈរបស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងអាណត្តិរបស់វៀតណាមនាពេលខាងមុខនេះ។ ប្រការគឺស្របទាំងស្រុងជាមួយនឹងបាវចនានៃការចូលរួមរបស់វៀតណាមនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សគឺ៖ “ការគោរព និងការយល់ដឹង ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ សិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់គ្នា”។

ការដែលវៀតណាមផ្តួចផ្តើមគំនិត ចង់ក្រង និងត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ៧៥ សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពនៅទីក្រុងវីយែន (VDPA) គឺជាជំហានដំបូងដើម្បីវៀតណាមបន្តអនុវត្តបានល្អគម្រោង “វៀតណាមទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ” សម្រាប់អាណត្តិ ២០២៣-២០២៥។ ការរួមចំណែករបស់វៀតណាមក្នុងអាណត្តិនេះ ដោយផ្តោតសំខាន់គឺ៖ ចូលរួមយ៉ាងសកម្មក្នុងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ទាំងការងារវិជ្ជាជីវៈ ការគ្រប់គ្រង និងការសម្របសម្រួល; ដឹកនាំយ៉ាងសកម្ម និងជំរុញគំនិតផ្តួចផ្តើមដើម្បីបង្ហាញសញ្ញាសម្គាល់ និងលើកតម្កើងផលប្រយោជន៍របស់វៀតណាម ជាថ្មីម្តងទៀតនឹងជាការឆ្លើយតបដ៏រឹងមាំចំពោះល្បិចកលមូលបង្កាច់អំពីសិទ្ធិមនុស្សរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា