Trending now

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅប្រទេសស្វីស

09:39 | 28/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

នេះជាសកម្មភាពដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក ចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ។

ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ  នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ Hai Minh)
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ Hai Minh)

នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះជាសកម្មភាពដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក ចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានបើកជាផ្លូវការនូវការចូលរួមរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ; ទទួលជួបថ្នាក់ដឹកនាំ និងមន្ត្រីនៃប្រទេសមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ និងប្រទេសទាំងនេះ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា