Trending now

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម

09:12 | 08/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ UNDP ជួយឧបត្ថម្ភយ៉ាងសកម្មផ្នែកអភិបាលកិច្ច បច្ចេកវិទ្យា ការទទួលយក គម្រោងបំប្លែងថាមពល ស្របតាមការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម។

បណ្តុះពន្លកមិត្តភាព រួមចំណែកយ៉ាងសកម្មដល់ការទូតប្រជាជន បណ្តុះពន្លកមិត្តភាព រួមចំណែកយ៉ាងសកម្មដល់ការទូតប្រជាជន
វៀតណាមជាគំរូបំផុសគំនិតនៅ UNDP វៀតណាមជាគំរូបំផុសគំនិតនៅ UNDP
 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបជាមួយលោកស្រី Ramba Khalidi ប្រធានតំណាងអង្គការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបជាមួយលោកស្រី Ramba Khalidi ប្រធានតំណាងអង្គការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។

នារសៀលថ្ងៃទី៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយលោកស្រី Ramba Khalidi ប្រធានតំណាងអង្គការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានលើកឡើងនូវវិស័យអាទិភាពមួយចំនួនរបស់វៀតណាម រួមមានសុខាភិបាល កម្មវិធីស្តារប្រព័ន្ធអេកូឡូស៊ីធម្មជាតិឡើងវិញ សេដ្ឋកិច្ចវិលជុំ បរិស្ថាន។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ UNDP ជួយឧបត្ថម្ភយ៉ាងសកម្មផ្នែកអភិបាលកិច្ច បច្ចេកវិទ្យា ការទទួលយកគម្រោងបំប្លែងថាមពល ស្របតាមការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម; ពិគ្រោះយោបល់ និងជួយឧបត្ថម្ភវៀតណាមលើវិស័យថែទាំសុខភាពប្រជាជន លើកកំពស់សមត្ថភាពធ្វើលទ្ធកម្មឱសថ បរិក្ខារពេទ្យ ការរៀបចំផែនការមេលំហសមុទ្រ ជាដើម។

មុននោះ ក្នុងជំនួបជាមួយលោកស្រី Aler Grubbs នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវការការគាំទ្រដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងបញ្ហាថាមពលខ្យល់ ថាមពលកកើតឡើងវិញ បណ្តាញអគ្គីសនីឆ្លាតវៃ... នេះក៏ជាវិស័យមួយដែលវៀតណាមនិងសហរដ្ឋអាមេរិកអាចសហការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា។ វៀតណាមក៏មានបំណងចង់ឱ្យសហរដ្ឋអាមេរិកសហការជំរុញការផលិត និងការផ្ទេរបច្ចេកវិទ្យានៃវ៉ាក់សាំង ថ្នាំព្យាបាលនានា ដើម្បីអាចឆ្លើយតបដោយម្ចាស់ការនឹងជំងឺរាតត្បាតដែលអាចកើតមាននាពេលអនាគតផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម