Trending now

ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម

09:37 | 10/02/2023

នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម និងចិនបានទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំវៀតណាម។

រដ្ឋមន្ត្រីការបរទេសវៀតណាម ជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រដ្ឋមន្ត្រីការបរទេសវៀតណាម ជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម និងចិនបានទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំវៀតណាម (រូបថត៖ Chinhphu.vn)
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម និងចិនបានទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំវៀតណាម (រូបថត៖ Chinhphu.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសការជួបប្រាស្រ័យជាទៀងទាត់ និងកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តស៊ីជម្រៅ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលថ្មីៗនេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះទំនាក់ទំនងទ្វេភាគីនោះ ភាគីទាំងពីរបានចាត់ទុកថា ភារកិច្ចសំខាន់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យនៃប្រទេសទាំងពីរនាពេលខាងមុខគឺរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

លោក Tran Luu Quang សង្ឃឹមថា ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរ គណៈប្រតិភូនិងរៀបចំកិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងចិន សកម្មភាពផ្លាស់ប្តូរយោបល់ររវាងបក្សទាំងពីរ និងរវាងស្ថាប័ន ក្រសួង អង្គការមហាជននិងមូលដ្ឋាននៃប្រទេសទាំងពីរ។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីររក្សាកំណើនពាណិជ្ជកម្មទ្វេភាគីតាមទិសដៅប្រកបដោយតុល្យភាពនិងនិរន្តរភាព; បង្កើនទំហំនិងគុណភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីពន្លឿនការដោះស្រាយរាល់បញ្ហានៅគម្រោង សហប្រតិបត្តិការមួយចំនួន; ត្រៀមរៀបចំឱ្យបានល្អដើម្បីស្តារកិច្ចសហប្រតិបត្តិការទេសចរណ៍ឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីផ្អាកជិត ៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ដោយយល់ស្របនឹងការលើកឡើងរបស់លោក Tran Luu Quang លោកឯកអគ្គរដ្ឋទូតចិន Xiong Bo បានសំដែងថា ស្ថានទូតនឹងបន្តលើកកំពស់តួនាទីជាស្ពានសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរជំរុញកិច្ចព្រមព្រៀងនិងការយោគយល់គ្នារវាងប្រទេសទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព។ រួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

លោកឯកអគ្គរដ្ឋទូត Xiong Bo បានអះអាងថា ចិនគាំទ្រវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងត្រៀមខ្លួនសហការជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព​៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម