Trending now

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម

12:56 | 01/12/2021

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang អញ្ជើញចូលជួបសម្តែងការគួរសម។

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា
សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូត Nguyen Huy Tang (រូបថត៖ baoquocte.vn)

សម្តេចពិជ័យសេនា ទៀ បាញ់ បានស្វាគមន៍លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang (រូបថត៖ baoquocte.vn)
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាមផង។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ (រូបថត៖ baoquocte.vn)

ដោយសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនកម្ពុជាសម្រេចបាន រួមទាំងជោគជ័យសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រួមចំណែកនាំមកនូវជីវភាពសេដ្ឋកិច្ចសង្គមត្រឡប់ទៅស្ថានភាពធម្មតាបែបថ្មី។

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីប្រយោជន៍របស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់